ប្រកាសនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ប្រកាសនេះ មានវិសាលភាព អនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការកំណត់អាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ ត្រូវបានកំណង់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារ ជាមូលដ្ឋាន ដូចមានចែងក្នុងប្រការ ៣ នៃប្រកាសនេះ សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់គោលដៅនៃប្រកាសនេះ ការចាត់ទុកជាបន្ទុករបស់ រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ។
សម្រាប់គោលដៅនៃប្រកាសនេះ “អាហារជាមូលដ្ឋាន” សំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំ បាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម៖
-សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ
-ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្អាប់ឬឆ្អើរ
-ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បិជាតិគ្រប់ប្រភេទទោះបីមាន លក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ
-ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់
-អំបិលគ្រប់ប្រភេទ
-ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ។
ដើម្បីជ្រាបបានកាន់តែលម្អិត សូមមិត្តអ្នកអាន បន្តអានការប្រកាសនៅខាងក្រោម៖