ពិធីបើកយុទ្ធនាការ “កម្ពុជា៖គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង”

ក្រសួងទេសចរណ៍មានកិត្តិយសសូមជម្រាបជូន សាធារណៈជូន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និង អន្តរជាតិឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើក ស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិវាយ តម្លៃទី-ក្រុងស្អាត គ្រោងនឹងរៀបចំកម្មវិធីបើកយុទ្ធនាការ “កម្ពុជា៖ គោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន។  

កម្មវិធីនេះបង្កើតឡើងដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ កម្ពុជាក្នុង និងក្រោយវិបត្តិជំងឹកូវីដ-១៩ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិវាយ តម្លៃទីក្រុង ស្អាត  ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២  វេលាម៉ោង ៨:០០ នាទីព្រឹក នៅទីស្តីការក្រសួងទេសចរណ៍៕