ទីស្នាក់ការកណ្តាលរបស់ Apple ត្រូវបានចាត់ទុកជាអាគារ ដែលមានតម្លៃបំផុតមួយ នៅក្នុងចំណោមអាគារជាច្រើនទៀតនៅក្នុងដែនផែនដីនេះ!

ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple ដែលជាទីចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោកនោះ ត្រូវបានគេចាត់ទុកជាអាគារដែលមានតម្លៃថ្លៃបំផុតមួយ នៅក្នុងផែនដីនេះ។ វាមានទីតាំងនៅក្នុងរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិច។

 

បើតាមការវាយតម្លៃថ្មី ដោយក្រុមហ៊ុនអចលនទ្រព្យ Santa Clara បានឲ្យដឹងថាទីស្នាក់ការកណ្តាលមានរាងជារង្វង់នេះ មានតម្លៃដល់ទៅ 3.6 ពាន់លានដុល្លារឯណោះ ដោយផ្អែកតាមការវាយតម្លៃលម្អិតនៃអាគារ។ ប៉ុន្តែបើសរុបទាំងគ្រឿងបរិក្ខារនៅក្នុងនោះទៀត វាអាចនឹងមានតម្លៃសរុបដល់ទៅ 4.17 ពាន់លានដុល្លារ។ 

 

គ្រឿងបរិក្ខារចាំបាច់នៅផ្នែកជាន់ផ្ទាល់ដី នៃអាគារនោះគឺជា បណ្តុំនៃកុំព្យូទ័រ និងគ្រឿងសង្ហារឹម ដែលមានដូចជាតុកុំព្យូទ័រ កៅអីប្រណិតៗជាច្រើន ដែលបានជ្រើសរើសដោយលោក Jony Ive។ ពន្ធអចលនទ្រព្យគិតត្រឹមតែ 1% ទេក្នុងមួយឆ្នាំ ដែល Apple ត្រូវចំណាយប្រមាណ 40 លានដុល្លារឯណោះ សម្រាប់ពន្ធនេះ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ពីក្រុមហ៊ុននេះ បានឲ្យដឹងថា Apple បានកំពុងតែរៀបចំការតវ៉ា ជាមួយនឹងរាជរដ្ឋាភិបាលក្នុងការសម្រាលពន្ធ ឲ្យបានធូរស្រាលនិងចំណាយតិចជាងមុន។ 

 

អាគារទីស្នាក់ការកណ្តាលរបស់ Apple នេះត្រូវបានគេចាត់ទុកថា ជាអាគារដែលបង់ពន្ធច្រើនបំផុតជាង អាគារនានាទាំងអស់នៃសហរដ្ឋអាមេរិច ទៅក្នុងក្រុមហ៊ុនពន្ធ Santa Clara ដែលចាប់ពីពាក់កណ្តាលឆ្នាំ 2017-2018 ចំណាយដល់ទៅ 56 លានដុល្លារឯណោះទៅលើពន្ធ និងបន្តកើនឡើងទៀតសម្រាប់ឆ្នាំ 2019 នេះ។

 

សម្រាប់ការរង្វាយតម្លៃនៅក្នុងប្រភពសំណង់ស្ថាបត្យកម្មនៅក្នុងពិភពលោក បានចាត់ទុកថា “អាគារទីស្នាក់ការកណ្តាលរបស់ Apple ត្រូវបានគេចាត់ទុកជាអាគារដែលមានតម្លៃបំផុតនៅក្នុងដែនផែនដីនេះ” ទោះបីជាវាមានកម្ពស់ត្រឹមតែជាង 4 ជាន់តិចតួចក៏ដោយ។

 

 

មិនមែនមានតែ Apple Park មួយទេដែលត្រូវបានសាងសង់មក មានតម្លៃថ្លៃនោះ ប៉ុន្តែបើយោងតាមប្រភពនៃសារព័ត៌មានរបស់ញូវយ៉ក និងញូវជើស៊ី បានឲ្យដឹងថាអាគារដែលខ្ពស់ជាងគេនៅសហរដ្ឋអាមេរិច (1,776 ហ្វីត) មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងញូវយ៉ក មានតម្លៃដល់ទៅ 3.9 ពាន់លានដុល្លារ និងនៅរមណីយដ្ឋាន Marina Bay Sands របស់សាំងហ្គារពួរ មានតម្លៃដល់ទៅ 5 ពាន់លានដុល្លារឯណោះ ខណៈដែលរោងចក្រនុយក្លេអ៊ែ Olkiluito 3 របស់ប្រទេសហ្វាំងឡង់មានតម្លៃលើសពី 6 ពាន់លានដុល្លារ គ្រាន់តែតម្លៃពន្ធរបស់អាគារទាំងនោះ មិនខ្ពស់ដូច Apple Park ឡើយ។

 

ដូចនេះ ជារួមយើងអាចសរុបបានថា Apple នៅតែជាក្រុមហ៊ុនយក្សធំបំផុតមួយ ដែលមិនមែនត្រឹមតែធំនៅក្នុងសហរដ្ឋអាមេរិចទេ ប៉ុន្តែក៏មានអាគារទីស្នាក់ការថ្លៃ និងមានតម្លៃបំផុតនៅក្នុងពិភពលោកផងដែរ ដែលយើងពិតជាមិនអាចបដិសេធបាន។ ដូចនេះកុំឆ្ងល់ច្រើនអី ក្រៅពីបច្ចេកវិទ្យាទំនើប និងធាតុផ្សំមួយចំនួន ហេតុអ្វីបានជាផលិតផលរបស់ Apple មានតម្លៃថ្លៃម៉្លេះ?

 

ប្រភពមកពីhttps://www.cultofmac.com/638182/apple-park-is-one-of-earths-most-valuable-buildings/?fbclid=IwAR3Kxk2rQuWkLGtgUp7pR48BBNXPjkmt4ZB87UqVC4ISZisHr2guAKPuQyM