ប្រាសាទចំណាស់មួយទៀត ឈ្មោះ “ប្រាសាទនាង ង” ត្រូវបានក្រុមការងារមន្ទីរវប្បធម៌ ខេត្តព្រះវិហារ បានរកឃើញ ក្នុងស្រុកគូលែន!


ខេត្តព្រះវិហារ៖ បើយោងតាម ក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះវិហារ នៅព្រឹកថ្ងៃ ៣ ឧសភានេះ បានឲ្យឹដឹងថា ថ្ងៃនេះក្រុមអភិរក្សប្រាសាទ បានដឹកនាំកងកម្លាំង ចុះទៅរុករកឃើញ បា្រសាទនាង ង ដែលមានទីតាំងសិ្ថតនៅ ភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។

បន្ទាប់ពីការកាប់ឆ្ការព្រៃនៅ ប្រាសាទនាង ង រួចមក ក្រុមការងារក៏បន្តទៅរុករក ប្រាសាទបាថាំង សិ្ថតនៅទិសខាងលិចភូមិគូលែន ឃុំគូលែនត្បូង មានចម្ងាយប្រហែល ៣ ០០០ម៉ែត្រ។ ប្រាសាទបាថាំង មានបា្រង្គ ៣ ឈរតម្រៀបជាជួរ ទទឹងថ្ងៃ។ បា្រង្គកណ្ដាល សាងអំពីថ្មភក់ បា្រង្គអមសងខាងសាងអំពីថ្មបាយក្រៀម បា្រង្គទង ៣ មានកម្ពស់ប្រមាណប្រហែល ៥ម៉ែត្រ ។

ចំពោះប្រាសាទនាង ង ដែលទើបបានរកឃើញនេះ នាពេលនេះ ក្រុមការងាររបស់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រះវិហារ នៅមិនទាន់បានប្រាប់ពី កាលបរិច្ឆេទ នៃការសាងសង់ ឬប្រវត្តិនៃប្រាសាទបា្រសានេះ នៅឡើយទេ៕