ប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំង ១៥ នៅទ្វីបអាស៊ី


នៅឆ្នាំ២០២៥ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ឃើញថា អាស៊ីកំពុងពង្រឹងជំហររបស់ខ្លួន ជាកម្លាំងដ៏សំខាន់ នៅក្នុងការជំរុញសេដ្ឋកិច្ចពិភពលោក ជាពិសេសកំណើនសេដ្ឋកិច្ច ដ៏ក្លៀវក្លានៅអាស៊ីអាគ្នេយ៍ ហើយអាស៊ីក៏ជាទ្វីបមានប្រទេសសេដ្ឋកិច្ចធំៗ និងប្រជាជនជនរស់នៅច្រើនបំផុតផងដែរ។ ចិន ក្លាយជាប្រទេសមាន សេដ្ឋកិច្ចធំដាច់គេបំផុត នៅក្នុងឆ្នាំ២០២៥ ដោយផលិតផល ក្នុងស្រុកដុលសរុប (GDP) របស់ចិននឹងឡើងដល់ ១៩ ៥០០ ពាន់លានដុល្លារ នៅតែពីក្រោយ សហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលមានកម្រិត GDP ប្រមាណ ២៧ ៨៨១ ពាន់លានដុល្លារ។

ខាងក្រោមនេះ គឹជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទាំង ១៥ នៅអាស៊ី៖

១. ប្រទេសចិន មានទំហំសេដ្ឋកិច្ច ១៩ ៥០០ ពាន់លានដុល្លារ

២. ប្រទេសជប៉ុន មានទំហំសេដ្ឋកិច្ច ៤ ៤០០ ពាន់លានដុល្លារ

៣. ប្រទេសឥណ្ឌា មានទំហំសេដ្ឋកិច្ច ៤ ៣០០ ពាន់លានដុល្លារ

៤. ប្រទេសកូរ៉េខាងត្បូង មានទំហំសេដ្ឋកិច្ច ១ ៩០០ ពាន់លានដុល្លារ

៥. ប្រទេសឥណ្ឌូនេស៊ី មានទំហំសេដ្ឋកិច្ច ១ ៥០០ ពាន់លានដុល្លារ

៦. ប្រទេសអារ៉ាប៊ី សាអ៊ូឌីត មានទំហំសេដ្ឋកិច្ច ១ ១០០ ពាន់លានដុល្លារ

៧. កោះតៃវ៉ាន់ មានទំហំសេដ្ឋកិច្ច ៨១៤ ពាន់លានដុល្លារ

៨. ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម មានទំហំសេដ្ឋកិច្ច ៥៦៩ ពាន់លានដុល្លារ

៩. ប្រទេសសិង្ហបុរី មានទំហំសេដ្ឋកិច្ច ៥៦២ ពាន់លានដុល្លារ

១០. ប្រទេសថៃ មានទំហំសេដ្ឋកិច្ច ៥៤៥ ពាន់លានដុល្លារ

១១. ប្រទេសហ្វីលីពីន មានទំហំសេដ្ឋកិច្ច ៥០៨ ពាន់លានដុល្លារ

១២. ប្រទេសវៀតណាម មានទំហំសេដ្ឋកិច្ច ៥០៦ ពាន់លានដុល្លារ

១៣. ប្រទេសម៉ាឡេស៊ី មានទំហំសេដ្ឋកិច្ច ៤៨៨ ពាន់លានដុល្លារ

១៤. ប្រទេសបង់ក្លាដេស មានទំហំសេដ្ឋកិច្ច ៤៨២ ពាន់លានដុល្លារ

១៥. ប្រទេសអ៊ីរ៉ង់ មានទំហំសេដ្ឋកិច្ច ៤៦៤ ពាន់លានដុល្លារ

ប្រទេសចិន ត្រូវបានមូលនិធិហិរញ្ញវត្ថុពិភពលោក (IMF) មើលឃើញថាជា មហាអំណាចសេដ្ឋកិច្ចនៅអាស៊ី ដែលមានមូលធន ប្រជាជនច្រើន និងពង្រីកសេដ្ឋកិច្ចស្ទើរគ្រប់វិស័យ ទាំងវិស័យសំណង់អចលនទ្រព្យ ឧស្សាហកម្ម បច្ចេកវិទ្យា ហិរញ្ញវត្ថុ យានយន្ដ កសិកម្ម ថាមពល និងទេសចរណ៍ជាដើម។ ប្រទេសជប៉ុន ត្រូវបានគេមើលឃើញថា ឈានមុខគេបំផុតនៅអាស៊ី លើបច្ចេកវិទ្យា និងផលិតកម្ម។ ចំណែកប្រទេសឥណ្ឌា ត្រូវបានឃើញមើលឃើញថា រីកឡើងធំនៃវិស័យបច្ចេកវិទ្យា និងទីផ្សារអ្នកប្រើប្រាស់កើនឡើង។ រីឯប្រទេសកូរ៉េខាងត្បូង ត្រូវបានគេស្គាល់ថាមាន ភាពច្នៃប្រឌិតខ្ពស់លើការបង្កើត ផលិតផលបច្ចេកវិទ្យាថ្មីៗ។

ចំពោះប្រទេសកម្ពុជា ត្រូវបាន IMF ព្យាករណ៍ថានឹងមាន ទំហំសេដ្ឋកិច្ចកើនឡើង ៥១,៣៩ ពាន់លានដុល្លារ ជាមួយនឹងអត្រា កំណើនសេដ្ឋកិច្ចប្រមាណ ៦% នៅក្នុងឆ្នាំ២០២៥។ ដោយវិស័យចម្បង នៅក្នុងសសរស្ដម្ភសេដ្ឋកិច្ចកម្ពុជា មានដូចជា ឧស្សាហកម្មកាត់ដេរ-ឧស្សាហកម្មក្រៅពីកាត់ដេរ, ទេសចរណ៍, សំណង់និងអចលនទ្រព្យ, និងកសិកម្ម។

 

ប្រភព៖ IMF