អនុវត្តតាមជំហ៊ានទាំងបីនេះ អ្នកនឹងក្លាយខ្លួនជាមនុស្សដ៏ទាក់ទាញបំផុត

តើអ្នកធ្លាប់ដែលមានអារម្មណ៍ធុញទ្រាន់ដែរអត់ ពេលទៅកម្មវិធីជប់លៀង ឬកម្មវិធីជួបជុំការងារម្តងៗ តែងតែមានអ្នកសួរពីនេះពីនោះ ខុសរបៀប មិនត្រូវតាមលំដាប់លំដោយការងារ មិនពាក់ព័ន្ធនឹងប្រធានបទចាំបាច់ ឬសួរសំណួរដែលមិនគួរសួរ?


ដើម្បីឲ្យការទំនាក់ទំនង ព្រមទាំងការសន្ទនារបស់អ្នកបានកាន់តែល្អ មានភាពទាក់ទាញ និងធ្វើឲ្យអ្នកដទៃចូលចិត្តសន្ទនា ជាមួយអ្នក ដោយមិនចាំបាច់គិតច្រើននោះ អ្នកអាចអនុវត្ត តាមវិធីសាស្ត្រទាំងបី របស់អ្នកដែលពូកែនិយាយបំផុត ដែលមាននៅខាងក្រោមនេះបាន៖

1. បង្ហាញពីអាការៈចង់ដឹង ចង់ឃើញខ្លាំង


នៅពេលដែលអ្នកបានជួបនរណាម្នាក់ថ្មី ដែលអ្នកមិនដែលបានស្គាល់ពីមុនមក វាចាំបាច់ណាស់ក្នុងការស្វែងរកអ្វីដែលថ្មី គួរឲ្យចាប់អារម្មណ៍ពីមនុស្សម្នាក់ទៀត អាចជាការពិត ឬគំនិតដែលគួរឲ្យចាប់អារម្មណ៍ និងអាចចាប់ផ្តើមសួរសំណួរទាំងនោះ ទៅកាន់គាត់ ធ្វើយ៉ាងណាត្រូវចាំសង្កេតប្រតិកម្មរបស់គាត់ក្រោយពីបានសួរហើយ ដែលអាចបង្ហាញតាមទឹកមុខ ឬស្នាមញញឹមរបស់គាត់។

ការសិក្សាជាច្រើនបានបង្ហាញថា មនុស្សដែលចង់ដឹងចង់ឃើញ មានទំនាក់ទំនងល្អ ផ្សារភ្ជាប់គ្នាកាន់តែប្រសើរ និងរីករាយក្នុងសង្គម។ តាមពិតមនុស្សផ្សេងទៀតងាយនឹងចាប់អារម្មណ៍ និងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយមនុស្សដែលបង្ហាញការចង់ដឹងចង់ឃើញនេះណាស់ ព្រោះគេពិតជាមានប្រធានបទក្នុងការសន្ទនាជាច្រើន ត្រូវនឹងចំណង់ចំណូលចិត្ត និងអាចផ្លាស់ប្តូរបទពិសោធន៍រវាងគ្នាបានច្រើនទៀតផង។

ចិត្តវិទូនៅសកលវិទ្យាល័យ George Mason លោក Todd Kashdan អ្នកនិពន្ធនៃការចង់ដឹងចង់ឃើញ? នៅក្នុងរដ្ឋ Greater Good ថា "ការចាប់អារម្មណ៍ ដោយចង់ដឹងចង់ឃើញ គឺមានសារៈសំខាន់ជាងមុនក្នុងការបង្កើតទំនាក់ទំនង និងរក្សាទំនាក់ទំនងរវាងក្រុមមនុស្ស។ វាគឺជាអាថ៌កំបាំងនៃទំនាក់ទំនង!!

2. ធ្វើខ្លួនជាមនុស្សដែលពូកែស្តាប់


ការបង្កើតភាពទាក់ទាញ គឺជាកូនសោរដំបូងនៃការចាប់ផ្តើមការសន្ទនា ដែលផ្តល់ផលប្រយោជន៍ដល់អ្នក ប៉ុន្តែអ្នកត្រូវប្រយ័ត្ន នឹងត្រួតតាការគិតឲ្យបានច្បាស់ មុនតបទៅដៃគូសន្ទនាវិញ។ ថ្វីបើយើងជាមនុស្សដែលចូលចិត្តនិយាយពីខ្លួនឯង ប៉ុន្តែត្រូវតែធ្វើជាមនុស្សដែលអនុញ្ញាតឲ្យដៃគូសន្ទនា និយាយឲ្យចប់ជាមុនសិន ជៀសវាងកុំនិយាយកាត់គេឲ្យសោះ។ ការនិយាយពីខ្លួនឯងច្រើនពេកលើសលប់ បណ្តាលឲ្យដៃគូទាំងសងខាង មិនយកចិត្តស្តាប់គ្នាឡើយ។ បើយើងជាមនុស្សស្តាប់ច្រើនជាងនិយាយ យើងក៏ជាមនុស្សមានការនិយាយតបដោយភាពត្រឹមត្រូវ (ព្រោះបានគិតបានច្រើន មុននឹងនិយាយតប) ផ្អែកទៅតាមកាលៈទេសៈដែលមាន។

អ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធប្រសាទ នៃសាកលវិទ្យាល័យ Harvard បានរកឃើញមូលហេតុថា៖ វាមានអារម្មណ៍ល្អចំពោះខួរក្បាល នៅពេលដែលមនុស្សប្រាប់ខ្លួនឯង នៅក្នុងការសន្ទនា ដែលពួកគេមិនអាចជួយចែករំលែកគំនិត របស់ពួកគេ។ ប៉ុន្តែជាហាត់ពត់ខ្លួនឯងក្នុងការស្តាប់ និងការតបទៅវិញ ប្រកបដោយភាពត្រឹមត្រូវ ហើយអ្នកអាចនិយាយប្រាប់ដៃគូម្ខាងទៀត ពីខ្លួនអ្នក នៅពេលដែលការសន្ទនា ពីប្រធានបទមួយត្រូវបានបញ្ចប់។

ដូច្នេះដោយនិយាយតិចតួច ស្តាប់ដោយយកចិត្តទុកដាក់ និងអនុញ្ញាតឱ្យមនុស្សម្នាក់ទៀត មានសេរីភាពនៃការនិយាយរបស់គាត់ អ្នកនឹងធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះមនុស្សទូទៅចូលចិត្តណាស់ ទៅលើបុគ្គលដែលមិននិយាយច្រើន ប៉ុន្តែស្តាប់ច្រើន និងនិយាយតិច តែមានប្រយោជន៍។

3. ឈប់សួរសំណួរឥតបានការ ចាកប្រធានបទ និងសំណួរដែលគ្មានភាពទាក់ទាញ


ធ្វើខ្លួនជាមនុស្សទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍ ក្នុងក្រសែភ្នែកអ្នកដទៃ គួរកុំសួរសំណួរឥតបានការ និយាយច្រើនប៉ប៉ាច់ប៉ប៉ោចគ្មានប្រយោជន៍ចាកប្រធានបទ និងបញ្ចប់សេចក្តីក្នុងការសន្ទនាណាមួយ ដោយត្រឹមការស្តាប់បន្តិចបន្តួច។ មានន័យថាចៀសវាងសំណួរគួរឱ្យធុញទ្រាន់ដូចជា 'តើអ្នកធ្វើអ្វី? ឬ 'តើអ្នកសុខសប្បាយជាទេ?' នៅពេលដែលអ្នកពុំបានចង់ដឹងពីចម្លើយអស់ទាំងនេះទេ ជាពិសេសគប្បីកុំសួរសំណួរទាំងនេះ ទៅកាន់មនុស្សដែលអ្នកឧស្សាហ៍ជួបជាញឹកញាប់។ អ្នកអាចបញ្ចៀសបាន បើសិនជាគ្មានអ្វីចាំបាច់ដែលត្រូវនិយាយ ដូចជាទៅនិយាយពីចំណង់ចំណូលចិត្ត រឿងភាគ ឬកម្មវិធីដែលអ្នកចូលចិត្ត ដូចជា TV Series ណាមួយក៏បាន។

បើសិនជាអ្នកនៅតែសួរសំណួរដដែលៗ គួរឲ្យធុញទ្រាន់ទាំងនោះ​ អ្នកនឹងមិនអាចក្លាយខ្លួនជាមនុស្សទាក់ទាញក្នុងការសន្ទនាឡើយ ហើយក៏គ្មានអ្នកណាចង់និយាយរកអ្នកឡើយ។ ចៀសវាងពីសំណួរដដែលៗ និងផលប៉ះពាល់នៃការសន្ទនាដ៏គួរឲ្យធុញទ្រាន់នោះ អ្នកអាចនឹងក្លាយជាមនុស្សគួរឲ្យចាប់អារម្មណ៍ជាងមុន ដោយសួរសំណួរដូចជាៈ

- តើម្ហូបអ្វីចម្លែកបំផុត ដែលអ្នកធ្លាប់បានញ៉ាំ?
- តើអ្វីមួយដែលអ្នកចង់ធ្វើវា ប៉ុន្តែអ្នកមិនហ៊ានធ្វើ? ឬធ្លាប់បរាជ័យ ក្នុងការធ្វើវាដែរអត់? (ផ្តល់ចម្លើយជាការជម្រុញទឹកចិត្ត និងបង្ហាញវិធីសាស្ត្រថ្មី សម្រាប់ធ្វើវាម្តងទៀត)
- តើជំនាញថ្មីអ្វី ដែលអ្នកកំពុងរៀន?
- តើអ្នកជាមនុស្សដែលមានបុគ្គលិកលក្ខណៈប្រភេទណា? (ពេលគេពិពណ៌នាពីខ្លួនគេ អ្នកអាចលើកសរសើរពីចំណុចល្អ និងជួយបន្ថែមគំនិតមួយចំនួន ក្នុងការកែលម្អ ចំណុចខ្វះខាតរបស់គេ?
- តើមានគោលបំណងក្នុងជីវិតអ្វីខ្លះ? និងចង់សម្រេចបានអ្វីខ្លះបន្ទាប់ទៀត?


តាមរយៈការផ្តួចផ្តើមគំនិត និងការសន្ទនាអំពីអ្វីមួយមិនល្អ បន្ទាប់មកជាការបញ្ចាំងពន្លឺ និងដំណោះស្រាយដ៏ល្អបំផុតទៅលើបញ្ហាទាំងនោះ ជាអ្នកដែលស្តាប់ច្រើនជាងនិយាយ និងចុងក្រោយជាមនុស្សដែលមិននិយាយច្រើន ឬសួរសំណួរដ៏ធុញទ្រាន់ និយាយឲ្យចំគោលដៅ និងមានប្រសិទ្ធភាព នឹងធ្វើឱ្យអ្នកក្លាយជាមនុស្សដែលគួរឱ្យចាប់អារម្មណ៍ជាងមុន នៅក្នុងបន្ទប់ប្រជុំ ឬការសន្ទនាផ្សេងៗ។

ប្រភពមកពីhttps://www.inc.com/marcel-schwantes/3-simple-things-that-will-make-you-most-interesting-person-in-any-conversation.html?cid=landermore