មិនត្រឹមតែផ្ទះរបស់រោងចក្រកែច្នៃកាកសំណល់ទៅជាប្រភពថាមពល ដែលមានផ្នែកខាងលើជាជម្រាលសម្រាប់ជិះស្គីកម្សាន្តប៉ុណ្ណោះទេ ទីក្រុង Copenhagen នៃប្រទេសដាណឺម៉ាកក៏ជាទីតាំងមួយ ដែលអាចសម្របបានទៅនឹងរបកគំហើញថ្មីៗ និងអាចសម្របបានច្រើន ទៅនឹងការផ្លាស់ប្តូរបានជាពិសេស។
ជាក់ស្តែងក៏មានសំណង់មួយចំនួនផ្សេងទៀត ដែលបានបន្ថែមផ្នែកខាងមុខយ៉ាងទាក់ទាញ ដែលអាចទាក់ទាញចំណាប់អារម្មណ៍មនុស្សបានច្រើន និងអាចបំបែកកំណត់ត្រាថ្មីៗបាន តួយ៉ាងអគារ Walltopia មួយនេះបានច្នៃរចនាបថផ្នែកខាងមុខរបស់ខ្លួនត្រង់ខ្ពស់ឡើងលើ និងអាចបណ្តុះជាសកម្មភាពឲ្យមនុស្សឡើងទៅកាន់ផ្នែកខាងលើបាន ដូចទៅនឹងការឡើងភ្នំអញ្ចឹងដែរ។ វាត្រូវបានកំណត់ថាជាអគារដែលផ្តល់ការឡើងទៅខាងលើ ដោយកម្លាំងមនុស្សផ្ទាល់ (មានទម្រង់ដូចទៅនឹងការឡើងភ្នំ) ខ្ពស់ជាងគេ នៅក្នុងពិភពលោក។
ផ្នែកខាងក្រៅរបស់អគារនេះ ផ្តល់រចនាបទទាក់ទាញខ្លាំងស្រាប់ទៅហើយ ដែលមានលក្ខណៈដូចជាក្បាច់មួយ ដែលផ្តុំឡើងពីកញ្ចក់ ឥដ្ឋ និងអាលុយមីញ៉ូម។ វាក៏មានមុខងារបង្កើតជាជួរឈរតូចៗ ដែលនឹងត្រូវប្រើដូចទៅនឹងផ្ទៃថ្ម ក្នុងការឡើងភ្នំ 1,200 ម៉ែត្រការ៉េ (12,916 ហ្វីតការ៉េ)។ សម្រាប់ International outfit Walltopia ត្រូវរក្សានៅតាមប្លុកផ្សេងៗរបស់អគារ និងការតាំងបង្ហាញជាច្រើនទៀត ដែលប្រើបានជាចាំបាច់ ខណៈពេលដែលអ្នកត្រូវឡើងទៅផ្នែកខាងលើអគារ តាមជញ្ជាំងខ្ពស់មួយនេះ។
ជាមួយនឹងកម្ពស់ 80 ម៉ែត្រ (262 ហ្វីត) ជញ្ជាំងឡើងភ្នំត្រូវបានបែងចែកជា 4 ផ្នែក ដែលអ្នកឡើងតាមជញ្ជាំងនេះ អាចឈរឈប់សម្រាកបាន មុននឹងបន្តឡើងទៅខាងលើទៀត។ អ្នកឡើងភ្នំទាំងនេះ ផ្តល់កម្រិតខុសគ្នានៃការលំបាកដោយមានផ្នែកងាយស្រួលបំផុតនៅខាងក្រោម ហើយអ្វីៗកាន់តែពិបាក បើវាកាន់តែខ្ពស់បន្តិចម្តងៗ។ ជម្រាលអាចនឹងឈរឈប់សម្រាកបាន នៅរៀងរាល់រយៈកម្ពស់ 20 ម៉ែត្រ (65 ហ្វីត) ផ្តល់ជូនពួកគេនូវឱកាស ដើម្បីដកដង្ហើមមមសម្រាកឲ្យបានវែង មុននឹងឡើង 20 ម៉ែត្របន្ថែមទៀត។
លោក Vasil Sharlanov សមាជិកក្រុម Design នៃគម្រោងអគារ Walltopia បាននិយាយថា “វាត្រូវបានបំផុសគំនិតដោយ ផ្លូវពហុទីលានធម្មជាតិ (multi-pitch routes) ដែលជាធម្មតា ពួកគេប្រើជណ្តើរដែលត្រូវបានបង្កើតឡើងដោយធម្មជាតិ សម្រាប់ឡើងឆ្ពោះទៅកាន់ទីបញ្ចប់ខ្ពស់បំផុត នៃទីលាន។”
កិច្ចខិតខំប្រឹងប្រែងត្រូវបានធ្វើឡើង ដើម្បីបន្តសោភ័ណភាពនៃផ្នែកខាងមុខ ខណៈពេលដែល វាអាចអនុញ្ញាតឱ្យមានពន្លឺធម្មជាតិ ចូលផ្ទៃខាងក្នុងផងដែរ។ គម្រោងនេះក៏នឹងឱ្យមាន ការលាយបញ្ចូលគ្នាយ៉ាងប្រុងប្រយ័ត្ននៃ plexiglass និងសរសៃអំបោះ ដែលត្រូវបានផ្សំជាមួយដែកថែបចំនួន 55 តោន ដើម្បីធ្វើឱ្យប្រាកដថាជញ្ជាំងអាចទ្រទ្រង់និងសម្របជាមួយអាកាសធាតុ Scandinavian ដែល ពិតជាមិនអំណោយផលល្អ និងមិនមានភាពទៀងទាត់ឡើយ។
ការសាងសង់ នឹងត្រូវបានបញ្ចប់នៅលើជញ្ជាំងសម្រាប់ការចុះត្រឡប់មកវិញនៅក្នុងខែវិច្ឆិកាខាងមុខ ប៉ុន្តែក្រុមការងារបានជ្រើសរើសរង់ចាំ រដូវរងារឆ្លងកាត់សិន មុនពេលបន្ថែមជម្រាលអគារ។ សម្រាប់ផ្លូវទាំងនោះ (routes) ឥឡូវត្រូវបានបញ្ចប់ហើយ ខណៈពេលដែលជញ្ជាំងជម្រាលអគារនេះ គ្រោងនឹងបើកនៅពេលរដូវផ្ការីកត្រូវបានបញ្ចប់ ហាក់ដូចជា វាត្រូវបានពន្យារពេលសម្រាប់ពេលនេះ។
សម្រាប់ព័ត៌មានបន្ថែមនៃគម្រោងអគារ Walltopia យើងនឹងធ្វើការជម្រាបជូនបន្តទៀត នៅពេលដែលយើងទទួលបានព័ត៌មានលម្អិតបន្ថែម ពីកាលបរិច្ឆេទបើកដំណើរការជាផ្លូវការរបស់វា។