រាជរដ្ឋាភិបាល បានសម្រេចផ្អាកព្រះរាជពិធីបុណ្យអុំទូកនៅឆ្នាំនេះ!

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២០ នេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ជាផ្លូវការហើយ បើយោងតាមលិខិតលេខ ៧៤៩ សជណ.មយ ចេញពីទីស្ដីការគណៈរដ្ឋមន្ត្រី ផ្ញើរជូនដល់រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២០។ 

នៅក្នុងខ្លឹមសារនៃលិខិត បានដែលបានចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនចំពោះ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញថា យោងតាមចំណារដ៏ខ្ពស់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២០ បានដាក់សំណើរសូមគោលការណ៍ដ៏ខ្ពង់ខ្ពស់ ដើម្បីផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០។