ហេតុអ្វីបានជា ផ្នត់គំនិត ឬការតាំងចិត្ត ជាកត្តាសំខាន់ឆ្ពោះទៅរកភាពជោគជ័យ?

គ្មាននរណាម្នាក់កើតមក ជាអ្នកដឹកនាំ ឬសហគ្រិននោះទេ ហើយវាក៏មិនកើតឡើងដោយចៃដន្យនោះឡើយ ផ្ទុយទៅវិញវាត្រូវបានជម្រុញដោយការតាំងចិត្ត និងការជ្រោមជ្រែង។ វាតែងតែអំពីអ្វីមួយ ក្នុងគោលដៅរបស់អ្នក ដែលពិតជាធំធេងណាស់សម្រាប់អ្នក ហើយអ្នកនឹងធ្វើគ្រប់យ៉ាងដើម្បីទទួលបានជោគជ័យ និងទៅដល់គោលដៅនោះ។ 

តើអ្នកដឹងដែរអត់ ថាអ្នកត្រូវធ្វើដូចម្តេចដើម្បីក្លាយជាសហគ្រិនម្នាក់ ដោយផ្អែកលើទស្សនវិស័យរបស់អ្នកច្រើនជាងអ្វីផ្សេងទៀត? 

បើយោងតាមបទពិសោធន៍ និងការលើកឡើងរបស់បុគ្គលជោគជ័យមួយចំនួនដែលជាម្ចាស់អាជីវកម្ម និងគ្រូបង្វិក ពួកគេបានប្រមូលនូវការចងក្រងជារួមបែបធម្មតាៗ ជាកត្តានាំពួកគេទៅរកភាពជោគជ័យរៀងៗខ្លួន។ កត្តាទាំងនោះមានដូចជា៖

ពួកគេដឹងពី “មូលហេតុ” របស់ពួកគេ

វាមានសារៈសំខាន់ណាស់ ក្នុងការស្វែងយល់ឲ្យបានម៉ត់ចត់ នូវអ្វីដែលជម្រុញការខិតខំរបស់អ្នក។ គោលបំណងរបស់អ្នកតាមវិធីជាច្រើន គឺជាគ្រឹះរបស់អ្នកឆ្ពោះ ទៅរកភាពជោគជ័យ។ ដូច្នេះចំណាយពេលដើម្បីរកមូលហេតុ ដែលអ្នកកំពុងធ្វើ៖ តើអ្វីបានជម្រុញអ្នក ឱ្យចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន? តើអ្វីកំពុងជម្រុញអ្នក? តើហេតុផលអ្វី ដែលអ្នកក្រោកពីគេងនៅពេលព្រឹក? តើអ្នកចង់ផ្លាស់ប្តូរពិភពលោករបស់អ្នកទេ? បង្កើតប្រាក់ចំណូល? ឬចង់ទាំងពីរ?

សម្រាប់ភាគច្រើន វាមិនមានភាពតឹងរឹងអំពីលុយនោះទេ ប៉ុន្តែជាធម្មតា វាពិតជាមានន័យ និងស៊ីជម្រៅជាងនេះទៅទៀត។ តើអ្នកចង់បានប្រាក់សម្រាប់អ្វី? តើវាជាសេរីភាព និងឱកាស ដែលអាចទិញអ្នកបាន? តើវាជាភាពនឹងនរ ឬសុវត្ថិភាពហិរញ្ញវត្ថុសម្រាប់គ្រួសារអ្នកទេ? តើវាគឺជាអ្វីដែលធ្វើជាហេតុផល ដែលធ្វើឲ្យអ្នកមានចំណង់ចំណូលចិត្ត ជួយអ្នកដទៃ? តើវាជាហេតុផល ដែលកំពុងប្រើជំនាញរបស់អ្នក ក្នុងការបង្កើតអ្វីដែលប្លែក ហើយនឹងធ្វើឲ្យមនុស្សជុំវិញខ្លួននឹងចូលចិត្ត? តើវាកំពុងរកវិធី ដើម្បីបង្កើតឱ្យអ្នកអាចរកបាន 80k ដុល្លារ ក្នុងមួយឆ្នាំ ដូច្នេះអ្នកអាចមានលទ្ធភាពក្នុងការរស់នៅ ដោយគ្មានស្ត្រេសមែនទេ? ទោះបីវាជាអ្វីក៏ដោយសូមចាប់វាឲ្យជាប់។ ចំណង់ចំណូលចិត្ត គឺជាគ្រឿងដ៏សំខាន់ ដែលនឹងបញ្ឆេះក្តីសុបិន្តរបស់អ្នក។ វាក៏នឹងផ្តល់ឱ្យអ្នកនូវការលើកទឹកចិត្ត ក្នុងការបន្តធ្វើការងាររបស់អ្នក សូម្បីនៅពេលដែលមានរឿងលំបាក។ 

ការគិតថាបានត្រៀមខ្លួនរួចរាល់ គឺជាការកុហក 

អ្នកនឹងមិនដែលត្រៀមខ្លួនក្នុងការធ្វើជាសហគ្រិននោះទេ ឬបើខ្លាំងណាស់ ក៏មិនទាន់ត្រៀមបានរួចរាល់ទាំងស្រុង នោះដែរ។ អ្នកបានឃើញវាគ្រប់ពេលហើយដែរ កញ្ចប់លុយរបស់ម្ចាស់អាជីវកម្មនីមួយៗតែងតែត្រូវបានបង្វិលជានិច្ច មិនអាចនៅមួយកន្លែងឡើយ។ ពួកគេតែងតែត្រៀមខ្លួនជានិច្ច ប៉ុន្តែមិនអាចដោះស្រាយបញ្ហាដែលនឹងកើតមានឡើងបានទាំងស្រុង ឬបានដោយឥតខ្ចោះនោះឡើយ។ នេះក៏ព្រោះតែពួកគេ អាចកំពុងនឹងរង់ចាំឱកាសល្អ ឬកម្រិតណាមួយនៃភាពឥតខ្ចោះ ដែលមិនគួរឲ្យជឿ មុនពេលដែលពួកគេចាប់ផ្តើមដំណើរការ។ 

ប៉ុន្តែជាមួយនឹងផ្នត់គំនិតនេះ ពួកគេនឹងអាចត្រូវបានរង់ចាំជាយូរណាស់មកហើយ។ លោកស្រី Angie Lee អ្នកជំនាញផ្នែកទីផ្សារ និងជាស្ថាបនិកនៃកម្មវិធី The Angie Lee Show បាននិយាយថា “ពាក្យដែលថា ការត្រៀមខ្លួនរួចរាល់ គឺជារឿងកុហក។” 

គាត់បានបន្តថា “អ្នកអាចមានជំនាញ ការបណ្តុះបណ្តាលទាំងអស់ អ្នកអាចមានជំនាញពីរនៅក្នុងមុខជំនួញ តែប្រសិនបើអ្នកខ្លាច ក្នុងការចាប់ផ្តើមហើយអ្នកខ្លាចមានភាពរញ៉េរញ៉ៃ ហើយអ្នកខ្លាចនឹងការសាកល្បង គ្មានអ្វីដែលនឹងអាចកើតឡើងទេ ក្នុងការនាំអ្នកទៅរកគោលដៅអ្វីមួយនោះទេ។”

ដំណើរនេះពោពេញទៅដោយអន្ទាក់ ឧបសគ្គ និងការដួលជាច្រើនលើកច្រើនសា។ កុំធ្វើជាមនុស្សល្ងង់៖ អ្នកមិនចាំបាច់មានគ្រប់ផ្នែកនៃជីវិតអ្នកទេ មុនពេលអ្នកចាប់ផ្តើមអ្វីមួយ។ ភាពឥតខ្ចោះទាំងនៅក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងអាជីវកម្មគឺជា លទ្ធផលស្តែងចេញពីជំហ៊ាននៃការចាប់ផ្តើមអ្វីមួយ។ ដើម្បីរកភាពជោគជ័យ អ្នកត្រូវតែផ្លាស់ប្តូរចេញពីផ្នត់គំនិតអ្នកត្រូវល្អឥតខ្ចោះ។ ធ្វើវាបានរួចរាល់ជាស្ថាពរ ប្រសើរជាង រង់ចាំភាពល្អឥតខ្ចោះ។

ដូចគ្នានេះដែរ នៅពេលនិយាយអំពីសុពលភាពនៃគំនិតដូចគ្នា គម្រោងនឹងត្រូវបានអនុវត្ត។ យើងទាំងអស់គ្នាដឹងថា តើវាមានសារៈសំខាន់ប៉ុណ្ណា ក្នុងការធ្វើឱ្យមានគំនិត មុនពេលយើងដំណើរការជាមួយវា ប៉ុន្តែតើសុពលភាពប៉ុន្មានគឺគ្រប់គ្រាន់? 

លោក Jake Clarke ដែលជាស្ថាបនិកនៃស្រាបៀរ For The Love of Craft Beer ពន្យល់ថា “ប្រសិនបើអ្នករង់ចាំរហូតដល់អ្នកប្រាកដ 100% នោះ អ្នកនឹងរង់ចាំយូរ ហើយចំណាយពេលយ៉ាងយូរបំផុតទម្រាំនឹងអាចចាប់ផ្តើមវា។”  ការមានជំហ៊រ ក្នុងការទទួលយកហានិភ័យ ដែលត្រូវបានគណនាអាចកើតមានឡើង មានសារៈសំខាន់ណាស់សម្រាប់ទទួលបានភាពជោគជ័យ។

ពួកគេផ្តោតលើលទ្ធផល

តើអ្នកត្រូវបានជម្រុញឲ្យទទួលបានជោគជ័យដោយរបៀបណា? នាយកប្រតិបត្តិភាគច្រើន មិនឈប់ឈរនោះឡើយក្នុងការស្វែងរកភាពជោគជ័យ។ មិនថាឧបសគ្គអ្វីកើតឡើងក៏ដោយ ពួកគេនៅតែបន្តទៅមុខទៀត។ ប្រាកដណាស់ ពេលខ្លះពួកគេនឹងយកស្រង់យកចំណុចសំខាន់ពីគំនិតដើមរបស់ពួកគេ ហើយពេលខ្លះពួកគេក៏ត្រូវនឹងបរាជ័យផងដែរ។ ប៉ុន្តែនេះហើយ ជាអ្វីដែលអាចញែកមនុស្សជោគជ័យ ចេញពីមនុស្សទូទៅធម្មតា៖ ពួកគេតែងតែងើបឈរឡើងជានិច្ច មិនថាដួលប៉ុន្មានដងឡើយ។

នេះក៏ព្រោះតែពួកគេផ្តោតលើលទ្ធផល។ មនុស្សជោគជ័យមានភាពច្បាស់លាស់យ៉ាងខ្លាំង លើគោលដៅរបស់ពួកគេ។ ពួកគេបានកំណត់នូវអ្វីដែលពួកគេចង់ធ្វើ ដឹងពីអ្វីដែលពួកគេកំពុងស្វែងរក ហើយពួកគេអាចស្វែងរកឱកាសទាំងនោះ ដោយមានគោលការណ៍ និងការតៀមទុក ជាមុនដោយយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដោយសារតែបញ្ហានេះ ពួកគេមានកន្លែងរក្សាទុកឯកសារ កំណត់ហេតុ ដើម្បីមើលភារកិច្ចរបស់ពួកគេ និងដំណើរការឆ្លងកាត់ផ្សេងៗ មិនថាមានបញ្ហាអ្វីក៏ដោយ។

ពួកគេចាត់ទុករឿងដែលមិនអាចទៅរួច ជាឱកាសដ៏ល្អ

បន្ទាប់មកទៀត អ្នកនឹងប្រកាន់ខ្ជាប់នូវទស្សនៈ មើលឃើញពីចំណុចល្អដែលទទួលបានពីការបរាជ័យ។ អ្នកនាង Natalie Davison សហស្ថាបនិកនៃទីផ្សារ Marrow បានពន្យល់ថា “ផ្នត់គំនិត ឬការតាំងចិត្តរបស់សហគ្រិន មានន័យថា ឥឡូវខ្ញុំមើលឃើញឱកាស នៅក្នុងភាពមិនអាចទៅរួច ហើយខ្ញុំមានជំនឿថា ការបន្តឱកាសទាំងនោះ នឹងផ្តល់នូវជ័យជម្នះ មិនថាមានបញ្ហាអ្វីក៏ដោយ ទោះបីឈ្នះនោះ ជាមេរៀននៃការបរាជ័យក៏ដោយ។ នៅពេលអ្នកទៅដល់ទីនោះ អ្នកនឹងឃើញថាការភ័យខ្លាច អាចនឹងនាំទៅភាពដែលអាចទៅរួច ហើយនោះជាកន្លែងដ៏មានឥទ្ធិពល សម្រាប់គំនិតរបស់អ្នក ក្នុងការរស់នៅ។”

ពួកគេដឹងថាទម្លាប់គឺជាអ្វីគ្រប់យ៉ាង

មួយផ្នែកធំនៃភាពជោគជ័យរបស់ម្ចាស់អាជីវកម្ម អាចត្រូវបានកំណត់ដោយផ្ទាល់ ទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។

ស្ថិរភាពគឺជារូបិយបណ្ណ ឬគ្រឿងរក្សាផ្នែកហិរញ្ញវត្ថុរបស់អ្នក

ពេលដែលអ្នកបង្ហាញខ្លួនកាន់តែច្រើន ក៏ជាឱកាសដែលអ្នក នឹងរុញច្រាននិង ឆ្លងកាត់ពេលវេលាដ៏លំបាក ការសម្រេចចិត្តដ៏លំបាក និងបញ្ហាប្រចាំថ្ងៃរបស់អ្នក ដែលនឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ។ អ្នកត្រូវចាត់វិធានការណ៍ ដើម្បីកំណត់គោលដៅដ៏ធំ ហើយបន្ទាប់មកបំបែកគោលដៅទាំងនោះ ទៅជាផ្នែកតូចជាងមុន តាមដែលអាចធ្វើបាន និងជាជំហ៊ានស្រប ដែលនឹងជួយអ្នកក្នុងការសម្រេចគោលដៅទាំងនោះ។ នេះមានន័យថា ចូលទៅក្នុងសកម្មភាពនានា ដើម្បីបង្កើតទម្លាប់ថ្មីរបស់អ្នក ហើយរកទម្លាប់ណាមួយដែលធ្វើការសម្រាប់អ្នកបានយ៉ាងល្អ ក៏ដូចជាអាចផ្តល់ប្រយោជន៍ និងការរីកចម្រើនដល់អ្នកបាន។ សកម្មភាពប្រចាំថ្ងៃជាប់លាប់ទាំងនោះ គឺជាអ្វីដែលនឹងនាំអ្នកឆ្ពោះទៅមុខរាល់ថ្ងៃ។ វាមិនចាំបាច់មានការផ្លាស់ប្តូរច្រើនក្នុងពេលតែមួយនោះទេ ប៉ុន្តែយូរៗទៅទម្លាប់ល្អនឹងចាប់ផ្តើម មានឥទ្ធិពលលើអ្នក។

ពួកគេយល់ពីតម្លៃរបស់ពួកគេ

ផ្នែកចុងក្រោយ ប៉ុន្តែអាចជាផ្នែកដែលសំខាន់បំផុត សម្រាប់មនុស្សជោគជ័យ នោះគឺជាការយល់ពីតម្លៃផ្ទាល់ខ្លួនរបស់ពួកគេ។ 

មនុស្សសម្លឹងមើលយើង តាមរយៈអ្វីដែលយើង កំពុងមើល និងឆ្លុះបញ្ចាំងពីខ្លួនយើងដូចគ្នាដែរ។ នោះគឺដោយសារតែទស្សនៈរបស់យើងចំពោះខ្លួនយើង សកម្មភាពដែលយើងធ្វើ និងទំនាក់ទំនងរបស់យើងជាមួយអ្នកដទៃ។  ប្រសិនបើមាននរណាម្នាក់ អាចប្រាប់បានថា អ្នកខ្វះទំនុកចិត្តលើសមត្ថភាពរបស់អ្នក មានន័យថា គ្មានហេតុផលណាមួយ ដែលពួកគេ ជឿជាក់លើអ្នកនោះទេ?

ទោះយ៉ាងណាដំណឹងល្អ គឺការជឿជាក់លើខ្លួនឯង គឺជាអ្វីដែលអ្នកអាចចាប់ផ្តើមធ្វើបាន។ ចាប់ផ្តើមដោយការរកពីចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង ដោយរក្សាចំណុចខ្លាំង ឲ្យនៅតែខ្លាំង និងកែប្រែផ្នែកដែលខ្សោយ ឲ្យបានល្អបន្តិចម្តងៗ។ បន្ទាប់មកស្វែងរកអ្វីដែលអ្នកចូលចិត្តធ្វើ តើគម្រោងអ្វីដែលអ្នកងប់ងល់ក្នុងការធ្វើ? តើអ្នកត្រូវបានបន្ថែមតម្លៃបំផុតនៅទីណា? តើអ្នកលេចធ្លោជាងអ្នកដទៃទៀតដោយរបៀបណា និងនៅកន្លែងណា? ធ្វើឱ្យរឿងទាំងនេះឲ្យក្លាយជាផ្នែកមួយ នៃអត្តសញ្ញាណរបស់អ្នក និងក្លាយជាជំនាញមួយ ដែលអ្នកពូកែជាងគេ។

ពីទំនុកចិត្តនេះ អ្នកនឹងអាចឱ្យតម្លៃខ្លួនអ្នកបានសមស្រប និងលើកកម្ពស់ខ្លួនអ្នក តាមរបៀបមួយដែលនឹងធ្វើឱ្យមនុស្សឱ្យតម្លៃទៅលើអ្វី ដែលអ្នកបានធ្វើ។  ប្រសិនបើអ្នកមានទំនុកចិត្តលើសមត្ថភាពរបស់អ្នក វានឹងជម្រុញអោយអ្នកដទៃមានភាពជឿជាក់លើអ្នកផងដែរ។