គម្រោងកន្លែងតាំងពិព័រណ៌ដ៏ប្លែក ដែលមានរាងបែប Organic នៅក្នុងប្រទេសបែលហ្ស៊ិក ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរដោយក្រុមហ៊ុន 3XN

ថ្មីៗនេះ ក្រុមហ៊ុនស្ថាបត្យកម្ម 3XN បានធ្វើការបញ្ចប់នូវគម្រោងនៃកន្លែងតាំងពិព័រណ៌មួយមានឈ្មោះថា Grognon ដែលបង្កើតឡើងដើម្បីរំលឹកដល់ប្រវត្តិនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងតំបន់។ គម្រោងនេះមានទីតាំងនៅក្នុងទីក្រុង Namur ប្រទេសបែលហ្ស៊ិក នៅចំចំណុចប្រសព្វនៃទន្លេពីរ និងតំបន់ជិតខាង Roman citadel ព្រមទាំង Wallonian Parliament។ 

 

គម្រោងនេះនឹងរួមបញ្ចូលខ្លួនឯងទៅក្នុងប្រវត្តិសាស្រ្ត ក្នុងទម្រង់ថ្មីលើដីដែលមានស្រាប់ ក៏ដូចជាទេសភាពដ៏ស្រស់ស្អាត នៅជុំវិញតំបន់នោះ ច្នៃចេញបានជាកម្មវិធីថ្មីដ៏ទាក់ទាញ និងទទួលបានការកោតសរសើរ។

 

ស៊េរីនៃបណ្តុំខ្សែកោងបែប Organic បានគូរចេញជារូបរាងជាប់ៗគ្នា បដែលបង្កើតឲ្យមានការសន្ទនាជាមួយនឹងអ្នកដែលនៅជុំវិញនៅក្នុងវិធីសាស្រ្តដែល គោរពចំពោះប្រវត្តិនៃទីតាំងនេះ។ ការរចនាដូចទេសភាព អនុញ្ញាតឱ្យឧទ្យានប្រវត្តិសាស្ត្របន្តនៅលើកំពូលនៃរចនាសម្ព័ន្ធ ខណៈពេលដែលជម្រាលដំបូលឆ្ពោះទៅទន្លេ Meuse ដោយបង្កើតផ្លាហ្សារាបស្មើ ដែលមានចែកជាជំហ៊ានធំទូលាយ និងមានដាំស្មៅនៅលើនោះផងដែរ។ ទីលានសាធារណៈថ្មីនេះ ត្រូវបានរចនាឡើងដើម្បីសម្រួលដល់សកម្មភាពផ្សេងៗ ចាប់ពីព្រឹត្តិការណ៍ទីក្រុងរហូតដល់ការសម្តែងតាមដងផ្លូវ បង្កើតកន្លែងសង្គមថ្មី សម្រាប់ទីក្រុង។ ជម្រាលរាបស្មើ បន្តដោយមានផ្លូវមួយនៅតាមដងទន្លេ និងទីតាំងអណ្តែតទឹកដែលការសម្តែងតន្ត្រី អាចប្រព្រឹត្តទៅនៅលើវេទិកានោះបាន។

 

Jan Ammundsen ដែលជាស្ថាបត្យករ MAA, ដៃគូជាន់ខ្ពស់ និងជាប្រធានផ្នែករចនានៅ 3XN បាននិយាយថា “ចំណុចចាប់ផ្តើម គឺបញ្ចូលទេសភាពនិងអគារទៅជាសមាសភាពតែមួយ។ គំនិតស្ថាបត្យកម្មមួយ សម្រាប់ទាំងទីលានសាធារណៈ និងអគារវប្បធម៌ ផ្តល់នូវកន្លែងដែលមានលក្ខណៈសាមញ្ញ ត្រង់ព្រមគ្នា និងពោរពេញទៅដោយបទពិសោធន៍ និងការប្រែប្រួលសម្របទៅតាមពេលវេលា។ ទីតាំង Square និងអគាររួមគ្នា បង្កើតបានជាកន្លែងសំខាន់ និងអត្តសញ្ញាណសម្រាប់ទីតាំងប្រវត្តិសាស្ត្រដ៏ពិសេសនេះ។”

 

ផ្នែកខាងមុខមានលក្ខណៈពិសេស នៃបន្ទះដែកស័ង្កសី ដែលបង្កើតជាលំនាំ។ បន្ទះក្តារមានទទឹងកើនឡើង នៅពេលដែលអគារចុះចំណោត បង្កើតការផ្លាស់ប្តូរដែលអាចមើលឃើញបាន ពីកញ្ចក់ថ្លាទៅជាស្រអាប់។ នៅខាងក្នុងអគារពាក់កណ្តាលរង្វង់ មានបន្ទប់ទទួលភ្ញៀវ និងសាលបំពេញបានមុខងារច្រើន ដែលភាពបត់បែនរបស់វា ត្រូវបានធានាតាមរយៈទ្វាររអិល (Sliding doors) និងចន្លោះជួរឈរ ដែលបានចែកចេញពីបរិវេណទាំងមូលខ្លះ។ ចន្លោះបើកចំហរ ឆ្ពោះទៅផ្លាហ្សា រវាងចន្លោះខាងក្នុង និងខាងក្រៅ។ ជណ្តើរវង់មួយ នាំទៅដល់ភោជនីយដ្ឋាន ផ្ទះបាយចំហរ ដែលមានទេសភាព ១៨០ ដឺក្រេ នៃទីក្រុងដ៏ស្រស់ឆើតឆាយមួយនេះ។

 

- ទីតាំង៖ ទីក្រុង Namur ប្រទេសបែលហ្ស៊ិក 

- ទំហំ៖ ៨,០០០ ម៉ែត្រការ៉េ 

- អ្នកសហការ៖ BEE architects, De Graeve, Duchene and Nonet, Lateral Thinking Factory, JNC International, Arcadis, Radiance 35

- កម្មវិធី៖ Exhibition and Caf