ទិញផ្ទះ ប្រភេទណាមួយរបស់បុរីប៉េង ហួត នឹងមានឱកាសឈ្នះខុនដូទំនើប!

កាន់តែអស្ចារ្យទៀតហើយ ក្រុមហ៊ុនបុរី ប៉េង ហួត បានរៀបចំនូវព្រឹត្តិការណ៍ដ៏ពិសេសមួយ មានឈ្មោះថា «រស់នៅជាមួយឧត្តមភាព បែបធម្មជាតិ» ដែលប្រារព្ធនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ក្នុងគម្រោង បុរី ប៉េង ហួត ដឹ ហ្គ្រេនស្ដាផ្លាទីនីម (បឹងស្នោ) ចំងាយត្រឹមតែ ៥ នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ដែលមានចំនួន ៣ ថ្ងៃគឺចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៩ តទៅ វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៨:០០ នាទីយប់។ 

ព្រឹត្តិការណ៍ខាងលើនេះ នឹងបើកជូនដល់សាធារណជន ចូលរួមដោយសេរីតែម្ដង ហើយលោកអ្នកដែលមានវត្តមានក្នុងកម្មវិធីនេះ នឹងមានឱកាសឈ្នះរង្វាន់ក្នុងតារាសំណាងទី ១ ដែលមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងរង្វាន់ធំ គឺទូរសព្ទដៃ iPhone XS Max រហូតដល់ ៩ គ្រឿង ដោយលោកអ្នកនឹងមានឱកាសឈ្នះយ៉ាងងាយៗតែម្ដង។

ចំណែកឯតារាសំណាងទី ២ វិញ កាន់តែពិសេសជាងនេះទៅទៀត ដោយអតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងថ្មី ដឹស្ដា មេរាហ្កាដិន ឬគម្រោងណាមួយរបស់បុរី ប៉េង ហួត នឹងអាចឈ្នះតារាសំណាងទី ២ យូនីត ខុនដូ ដ៏ទំនើបទាន់សម័យ ដែលមានបំពាក់នូវគ្រឿងសង្ហារិមទូទៅរួចជាស្រេចតែម្ដង ថែមទាំងជាខុនដូដែលស្ថិតនៅតំបន់ប្រជុំជនថែមផង អមដោយតំបន់បណ្ដុំពាណិជ្ជកម្ម ផ្សារទំនើប មន្ទីពេទ្យ សាលារៀន ធនាគារ សួនកម្សាន្ដបែបអឺរ៉ុប (យូរ៉ូផាក) គម្រោងផ្ទះហ្សបហោស៍ជាច្រើនជុំវិញ និងមានចំងាយត្រឹមតែ ៥ នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

ទាំងនេះ គឺជាអ្វីដែលក្រុមហ៊ុន បុរី ប៉េង ហួតបានផ្ដល់ជូនដល់អថិតិជនយ៉ាងពិសេសបំផុត សូម្បីតែសាធារណជនទូទៅចូលរួមកម្មវិធីក៏មានឱកាសឈ្នះរង្វាន់យ៉ាងច្រើនផងដែរ ដូចនេះតើយើងនៅស្ទាក់ស្ទើរអីទៀត? កុំភ្លេចមកចូលរួមទាំងអស់គ្នាណា ព្រោះរង្វាន់ជាច្រើនកំពុងរង់ចាំអ្នក។

គួរបញ្ជាក់បន្ដិចថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យ ប្រកបដោយទិដ្ឋភាពបៃតងធម្មជាតិ មានការពេញនិយមខ្លាំងបំផុត ដែលនៅប្រទេសជឿនលឿនកំពុងយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ចំណែកក្នុងប្រទេសកម្ពុជាវិញ គម្រោងលំនៅដ្ឋានជាច្រើនក្នុងរាជធានីភ្នំពេញ របស់បុរី ប៉េង ហួត សុទ្ធសឹងតែបានយកចិត្តទុកដាក់ទៅលើប្រណិតភាព ឧត្តមភាព និងធម្មជាតិទាំងអស់ សូម្បីតែខុនដូ The Star Polaris 23 ដើម្បីការរស់នៅប្រកបដោយសុភមង្គល និងភាពទាន់សម័យរបស់អតិថិជន។ ហើយនៅក្នុងគម្រោងថ្មី The Star Mera Garden កាន់តែពិសេសជាងនេះទៅទៀត ជាមួយការអភិវឌ្ឍន៍ម៉ូដផ្ទះថ្មីៗ មានច្រើនប្រភេទ អមដោយបរិយាកាសធម្មជាតិបៃតង ស្ថិតនៅតំបន់អភិវឌ្ឍន៍ខ្លាំង ជិតផ្សារអ៊ីអន ៣ និងព្រលានយន្ដហោះថ្មី ដែលលោកអ្នកចំណាយពេលត្រឹមតែ ៣ នាទីប៉ុណ្ណោះពីផ្លូវ ៦០ ម៉ែត្រ។

ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuothgroup