តារាសំណាងទាំង៥ ពី បុរី ប៉េងហួត! មានទាំង iPhone , iPad, ខុនដូទំនើប និងការបញ្ចុះតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ!

ក្រុមហ៊ុនបុរី ប៉េង ហួត នាព្រឹកថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០១៩ នេះបានរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ «រស់នៅ ជាមួយឧត្តមភាពបែបធម្មជាតិ» ដែលរៀបចំឡើងនៅទីតាំង ទល់មុខផ្ទះគំរូវីឡា King A ក្នុងគម្រោង ដឹ ហ្គ្រេនស្ដាផ្លាទីនីម (បឹងស្នោ) ចំងាយត្រឹមតែ ៥ នាទីពីស្ពានព្រះមុនីវង្ស នឹងប្រព្រឹត្តិទៅចំនួន ៣ ថ្ងៃចាប់ពីថ្ងៃទី ០៧ ទៅដល់ថ្ងៃទី ០៩ មិថុនា ២០១៩ នេះតទៅ។ ជាងនេះទៅទៀត នាក្នុងឱកាសនេះដែរ ក្រុមហ៊ុនបុរី ប៉េង ហួត បានប្រារព្ធពិធីសម្ពោធជាផ្លូវការ នូវគម្រោងថ្មីមួយទៀតរបស់ខ្លួន គឺជាគម្រោង ដឹស្ដា មេរាហ្កាដិន ដែលជាគម្រោងពិសេសមានការរចនាផ្ទះវីឡាម៉ូតថ្មីៗ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ជាគោលដៅអភិវឌ្ឍន៍ពិសេសរបស់ទីក្រុងភ្នំពេញផងដែរ គឺស្ថិតនៅក្បែរផ្សាទំនើបអ៊ីអន ៣ និងព្រលានយន្ដហោះអន្តរជាតិថ្មី ថែមទាំងមានការផ្ដល់ជូន ជាតារាសំណាងដល់ទៅ ៥ ឯណោះ រួមមានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ខ្ទង់សែនដុល្លារ ដល់អតិថិជន។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនូវគម្រោង ដឹស្ដា មេរាហ្កាដិននេះ លោកជំទាវ ហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ក្រុមហ៊ុនមានមោទនភាពដ៍ក្រៃលែង ដែលបាននាំ មកជូនអតិថិជន នូវគម្រោងថ្មីនេះ ដែលជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះលាតសន្ធឹងលើផ្ទៃដី ប្រមាណ ៤០ ហិកតា ជាមួយនឹងវីឡាទំនើបចម្រុះជិត ១,០០០ ផ្ទះ ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ជាផ្លូវក្រវ៉ាត់ក្រុងទី ២ ជិតមហាវិថីសម្តេចតេជោហ៊ុនសែន (រឺ ផ្លូវ ៦០ ម៉ែត្រ)។

លោកជំទាវ បានបន្តទៀតថា “គម្រោងនេះជាគម្រោងដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ អមជាមួយក្លឹបហាត់ប្រាណដ៍ទាន់សម័យ អគារពាណិជ្ជកម្មដ៍ទំនើប និងសួនធម្មជាតិបៃតងដ៍ធំអស្ចារ្យ ដែលមានលក្ខណៈល្អប្លែក ធ្វើអោយបែបបទនៃការរស់នៅប្រកបដោយឧត្តមភាព និងភាពសម្បូរបែប” ។

ជាមួយនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យ «រស់នៅ ជាមួយឧត្តមភាពបែបធម្មជាតិ» នេះ ក្រុមហ៊ុនបុរី ប៉េង ហួត បានរៀបចំបើកជូនដល់សាធារណជន ចូលរួមដោយសេរី ហើយលោកអ្នកដែលមានបុត្រាបុត្រីតូចៗ ក៏អាចនាំមកជាមួយផងដែរ ព្រោះមានការរៀបចំជាសួនកម្សាន្ដធម្មជាតិ និងសុវត្ថិភាពរួចជាស្រេច ថែមទាំងមានឱកាសឈ្មះរង្វាន់តារាងសំណាងទាំង ០៥ ដូចខាងក្រោមនេះ៖

១. តារាសំណាងទី ១៖ រង្វាន់ទូរសព្ទដៃ iPhone XS Max រហូតដល់ ៩ គ្រឿង និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត ជាមួយលក្ខខណ្ឌងាយៗ ដោយលោកអ្នកគ្រាន់តែមានវត្តមានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះប៉ុណ្ណោះ។

ពិសេសជានេះទៅទៀត សម្រាប់អតិថិជនដែលបានជាវ ផ្ទះនៅក្នុងគម្រោង ដឹស្ដា មេរាហ្កាដិន និងគម្រោងណាមួយរបស់បុរី ប៉េង ហួត នៅក្នុងព្រឹត្តិការណ៍នេះ លោកអ្នកនឹងទទួលបានឱកាសឈ្នះរង្វាន់តារាសំណាងទី ២ ទី៣ ទី៤ និងទី៥ ក្នុងរួមមានដូចជា៖

២. តារាងសំណាងទី ២ (រង្វាន់ធំ) ដែលជា ខុនដូ ចំនួន ០៣ យូនីត (រួមមានបន្ទប់គេង ០១ និង បន្ទប់គេង ០២) ដ៏ទំនើបទាន់សម័យ ព្រមទាំងបំពាក់គ្រឿងសង្ហារឹមរួចជាស្រេច ដែលស្ថិតនៅជិតផ្សារទំនើប PH Ecomall និងជាតំបន់ទីប្រជុំជន ថែមទៀតផង។

៣. តារាសំណាងទី៣ ទទួលបាន ការបញ្ចុះតម្លៃជាទឹកប្រាក់ភ្លាមៗ រហូតដល់ ១០០,០០០ ដុល្លារ

៤. តារាសំណាងទី៤ ទទួលបាន iPad Air 3 ឬ iPhone Xs Max  ភ្លាមៗ

៥. តារាសំណាងទី៥ចុងក្រោយ ទទួលបាន ប័ណ្ណទឹកប្រាក់ ១០០០ ដុល្លារ

នេះជាការផ្តល់ជូនដ៏សំបើម ដែលលោកអ្នក នឹកស្មានមិនដល់ សូមរួសរាន់ឡើង ការផ្តល់ជូនតារាសំណាងទាំង៥នេះ មានកំណត់ត្រឹមតែ ០៣ថ្ងៃ តែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋាន ពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។

កុំភ្លេចណា...មកចូលរួមទាំងអស់គ្នា រង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ កំពុងរង់ចាំលោកអ្នក!

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook:www.facebook.com/boreypenghuoth