ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ១០ នៅអាស៊ីអាគ្នេយ៍ ប្រចាំឆ្នាំ២០២៤


ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ល្អបំផុតទាំង ១០០ នៅជុំវិញពិភពលោក ក្នុងនោះមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ មកពីតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានពានរង្វាន់ Oscars of the Aviation Industry ពីស្ថាប័ន Skytrax ធ្វើឡើងនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំឆ្នាំ២០២៤ បានទៅលើ Qatar Airways ដែលបានឈានមុខ Singapore Airlines ធ្លាក់មកតំណែងលេខ២ វិញ យ៉ាងណាមិញ Singapore Airlines នៅរក្សាតំណែងខ្ពស់បំផុត នៅអាស៊ីអាគ្នេយ៍។

យោងតាមការសិក្សា ស្ទង់មតិអ្នកដំណើរចំនួន ២១ លាននាក់ មកពី ១០០ ប្រទេសផ្សេងៗគ្នា និងមានការចូលរួម ប្រកួតប្រជែងសរុបចំនួន ៣៥០ ក្រុមហ៊ុនអាកាសចរណ៍ ស្ថាប័ន Skytrax បានជ្រើសរើសវាយតម្លៃរកឃើញ ក្រុមហ៊ុនបម្រើសេវាកម្មអាកាសចរណ៍ចំនួន ១០ ដែលល្អបំផុតនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះរួមមាន៖

១. Singapore Airlines ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតប្រចាំឆ្នាំ (World’s Best Airlines) គុណភាពខ្ពស់នៃសេវាកម្មជូនអតិថិជនគ្រប់ Class រាប់បញ្ចូលទាំងការរចនាកៅអីអង្គុយ ម្ហូបអាហារ និងបម្រើសេវានៅបញ្ជរជាដើម។

២. Bangkok Airways ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនអាកាសចរណ៍ ល្អបំផុតប្រចាំតំបន់ (World’s Best Regional Airline)

៣. AirAsia ទទួលបានពានរង្វាន់ជា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត សម្រាប់ការហោះហើរ ដោយចំណាយទាប (World’s Best Low-Cost Airline)

៤. Scoot ទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប សម្រាប់ការហោះហើរឆ្ងាយ (World’s Best Long-Haul Low-Cost Airline)

៥. Thai Airways ទទួលបានពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត លើការបម្រើសេវា និងបុគ្គលិកលើយន្ដហោះ (World’s Best Airline Cabin Crew និង Best Airline Staff in Asia)

៦. Garuda Indonesia ទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍ដែលមាន បុគ្គលិកយន្ដហោះល្អបំផុត (Best Cabin Crew Airline)

៧. Malaysia Airlines ទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍ បុគ្គលិកយន្ដហោះល្អបំផុត និងសេវាកម្ម Check-in រៀបចំវ៉ាលីល្អបំផុត (World’s Best Cabin Crew និង Ground Service)

៨. Vietnam Airlines ទទួលបានពានរង្វាន់ក្រុមហ៊ុន អាកាសចរណ៍កម្រិតផ្កាយ ៤ ដែលមានសេវាកម្មហោះហើរល្អបំផុត រួមបញ្ចូលសេវាកម្មបម្រើលើយន្ដហោះ និងម្ហូបអាហារ។

៩. Royal Brunei Airlines ទទួលបានពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ កម្រិតផ្កាយ ៤ ដែលមានគុណភាពល្អលើ សេវាអាកាសយានដ្ឋាន សេវាកម្មបុគ្គលិក និងគុណភាពផលិតផលលើយន្ដហោះ។

១០. Jetstar Asia ទទួលបានពានរង្វាន់ ក្រុមហ៊ុនអាកាសចរណ៍កម្រិតផ្កាយ ៣ ដែលមានតម្លៃហោះហើរសមរម្យបំផុត។

សូមបញ្ជាក់ផងដែរថា ពាន់រង្វាន់ Oscars of the Aviation Industry ដែលរៀបចំឡើងដោយ Skytrax មានរយៈពេល ២៥ ឆ្នាំមកហើយ ធ្វើឡើងតាមរយៈការស្ទង់មតិ អ្នកដំណើរផ្លូវអាកាសមកពី ជុំវិញពិភពលោកជារៀងរាល់ឆ្នាំ ហើយនេះគឺជាឆ្នាំទី៨ ដែលក្រុមហ៊ុនអាកាសចរណ៍ Qatar Airways និង Singapore Airlines ទទួលបានឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត លើពិភពលោក (World’s Best Airlines)។