មេរៀនភាពជាអ្នកដឹកនាំជាក់ស្តែងចំនួន ១០​ ពីលោក Steve Jobs ដែលអ្នកគួរអនុវត្តតាម!



មនុស្សគ្រប់គ្នា ប្រាកដជាធ្លាប់បានស្គាល់ លោក Steve Jobs រួចមកហើយ ដែលគាត់ជាបុគ្គលឆ្នើមមួយរូប ក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ដោយបានបង្កើតនូវស្នាដៃធំៗជាច្រើន នៅក្នុងពិភពបច្ចេកវិទ្យា។



ឈ្មោះរបស់គាត់ពេញនោះគឺ ​Steve Paul Jobs ដែលមនុស្សជាច្រើនកាលពីជំនាន់របស់លោក សឹងតែមិនអាចនឹងស្មានដល់ ពីភាពជោគជ័យដ៏ត្រចះត្រចង់របស់លោក ដោយគាត់បានក្លាយជាសហគ្រិនឈានមុនគេ នៅក្នុងពិភពកុំព្យូទ័រ និងជាអ្នកបង្កើតផលិតផលទំនើបៗ និងធ្វើយ៉ាងណាឲ្យផលិតផលរបស់គាត់ងាយស្រួលក្នុងការយល់ និងប្រើប្រាស់។ គាត់គឺជាម្ចាស់ក្រុមហ៊ុនយក្ស Apple របស់សហរដ្ឋអាមេរិក ដែលឈរនៅលើតារាងខ្ពស់បំផុត នៃក្រុមហ៊ុនបច្ចេកវិទ្យា លើពិភពលោក។




ជីវប្រវត្តិពិតរបស់គាត់ភាគច្រើន បង្ហាញពីការខិតខំតស៊ូព្យាយាម មិនបោះបង់ចោលក្តីស្រម៉ៃ និងធ្វើយ៉ាងណា រិះរកគ្រប់មធ្យោបាយដើម្បីសម្រេចបានជោគជ័យ។ ទន្ទឹមនឹងជាមនុស្សប្រភេទព្យាយាម និងមានការអំណត់ខ្ពស់ហើយនោះ គាត់ក៏ជាមនុស្សដែលមានចក្ខុវិស័យខ្ពស់ និងជាមេដឹកនាំមួយរូប ដែលមនុស្សទូទាំងពិភពលោក កោតសរសើរផងដែរ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញប្រិយមិត្តអ្នកអានទាំងអស់គ្នា នូវមេរៀនភាពជាអ្នកដឹកនាំជាក់ស្តែងចំនួ​ន 10 ដែលលេចចេញពីបទពិសោធន៍នៃមុខជំនួញរបស់លោក Steve Jobs៖



1. ការផ្តោតទៅលើអ្វីដែលចាំបាច់: ព្យាយាមលុបបំបាត់អារម្មណ៍ច្របូកច្របល់ និងការរំខាន



បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញពី ក្រុមហ៊ុនផ្ទាល់របស់គាត់រួចមក នៅក្នុងពេលមួយគាត់បានត្រឡប់មកវិញ ហើយការសម្រេចចិត្តដំបូងបំផុតរបស់គាត់នៅពេលនោះ គឺគាត់បានកាត់គម្រោងជាច្រើន និងទុកតែគម្រោងធំៗចំនួនបួនប៉ុណ្ណោះ។ គាត់បាននិយាយថា “ចូលធ្វើរឿងត្រឹមតែបួនយ៉ាងបានហើយ តែត្រូវធ្វើវាឲ្យបានល្អបំផុត។



2. ធ្វើអ្វីគ្រប់យ៉ាងដោយសាមញ្ញ



នៅក្នុងពិភពលោកសព្វថ្ងៃនេះ ភាពសាមញ្ញគឺជាស្នូលនៃភាពដែលទំនើបបំផុត។ បង្កើនប្រសិទ្ធភាពធនធានមនុស្ស និងឲ្យតម្លៃទៅលើអ្វីដែលចាំបាច់ ព្រមទាំងបោះបង់ចោលអ្វីដែលមិនចាំបាច់។



3. មានទំនួលខុសត្រូវ



ប្រសិនបើអ្នកជាអ្នកដឹកនាំទៅលើគម្រោងអ្វីមួយ អ្នកត្រូវតែទទួលខុសត្រូវរាល់ដំណើរការទាំងអស់នៅក្នុងគម្រោងនោះ។ ជាក់ស្តែងក្រុមហ៊ុន Apple តែងតែបង្កើតផលិតផលដែលជាទូទៅ គឺមិនត្រូវ ឬផ្គូផ្គងគ្នាបានជាមួយនឹងផលិតផលរបស់ក្រុមហ៊ុនដទៃឡើយ។



លោកបានអះអាងថា វាក៏ជាមធ្យោបាយតែមួយគត់ ដើម្បីទទួលខុសត្រូវទាំងស្រុង ចំពោះដំណើរការទាំងមូល តាមលំដាប់លំដោយ ប្រព័ន្ធប្រតិបត្តិការណ៍ និងបទពិសោធន៍របស់អ្នកប្រើប្រាស់ម្នាក់ៗជាដើម។

4. ប្រសិនបើអ្នកដួលមួយជំហ៊ាននៅខាងក្រោយ ត្រូវព្យាយាមលោតឲ្យបានផុតមួយជំហ៊ានទៀត




កុំព្យួទ័រ Mac មិនបានមកជាមួយនឹង CD recorders ទេ ដែលគូប្រកួតប្រជែង Windows OS របស់វាបានធ្វើចំណុចនេះ។ លោក ​Jobs និងក្រុមការងាររបស់គាត់ បានឈានទៅមុខ ដោយបង្កើតកម្មវិធី iTunes ដែលជាប្រព័ន្ធផ្ទុកឧបករណ៍ច្រើនប្រភេទ និងបានផ្លាស់ប្តូរឧស្សាហកម្មតន្រ្តី។



5. គិតអំពីគុណភាពផលិតផលជាភាពចាំបាច់ មុននឹងគិតពីផលចំណេញ




ដើមកំណើតនៃគំនិតដ៏អស្ចារ្យទាំងអស់ គឺជាគំនិតកើតចេញខ្លួនឯងជាមុនសិន ហើយលុយនឹងមកបន្ថែមតាមក្រោយ។ Steve Jobs បាននិយាយថា “ផ្តោតលើការបង្កើតផលិតផលដ៏អស្ចារ្យជាមុនសិន បន្ទាប់មក អត្ថប្រយោជន៍នឹងកើតមានពីវាដោយឯកឯង។



6. ផ្តោតទៅលើក្រុមការងារ



នៅពេលមួយដែលលោក Jobs បានអះអាងថា គាត់ធ្លាប់មានអារម្មណ៍ថាខ្លួនធ្លាប់ស្ថិតក្នុងពេល បម្រើក្រុមការងារខាង Product Review របស់ខ្លួនឯងទៅវិញ។ ភ្លាមនោះឃ្លាដ៏ល្បីរបស់គាត់បានលេចចេញមកថា “មនុស្សមិនដឹង មិនយល់នូវអ្វីដែលពួកគេចង់បាននោះទេ រហូតដល់អ្នកបង្ហាញវាដល់ពួកគេ។



ចិត្តគំនិតរបស់មនុស្សមានទំនាក់ទំនងភ្លាមៗ ជាមួយបទពិសោធន៍ពីមុន។ ប្រសិនបើអ្នកប្រកាន់ខ្ជាប់នូវអ្វី ដែលមនុស្សជាច្រើនពេញចិត្ត និងបន្តធ្វើដូចគ្នាកាន់តែច្រើននោះ គឺជាមេរៀនដ៏អស្ចារ្យមួយ ដែលមនុស្សជុំវិញខ្លួននឹងងាយចាប់បាន។



7. បង្ហាញលទ្ធផលជាក់ស្តែង នៅក្នុងពិភពពិត និងបំផ្លាញអ្វីដែលមិនអាចទៅរួចនៅក្នុងជីវិតរបស់អ្នក



មានពេលមួយលោក Jobs នៅជាមួយ Woz (Stephen Gary Wozniak) ដែលជាសហស្ថាបនិករបស់ Apple ដែលគាត់បានបង្ខំអោយលោក Woz ធ្វើអ្វីមួយ ដែលគ្រប់គ្នាគិតថាមិនអាចនឹងទៅរួច ដោយគាត់បាននិយាយថា៖ “តើអ្នកត្រូវការពេល 6 ខែ ដើម្បីអភិវឌ្ឍវាទេ? ខ្ញុំជឿថា អ្នកអាចធ្វើវាបាន ក្នុងរយៈពេលត្រឹម 4 ថ្ងៃប៉ុណ្ណោះ!” ហើយលោក Woz ពិតជាធ្វើវាបានមែន។ នេះមានន័យថាគម្រូផ្លូវចិត្ត និងការដាក់កម្រិតលើខ្លួនឯង ច្រើនតែជាឧបសគ្គធំបំផុតចំពោះអ្នកដឹកនាំ។



8. វាជាការបញ្ជូន និងប្រើប្រាស់បន្តជាអចិន្ត្រៃយ៍ (ច្នៃអ្វីជារបស់ផ្ទាល់ខ្លួន និងប្រើបានរហូត)



អ្វីគ្រប់យ៉ាងគឺទាក់ទងគ្នា រួមនឹងការបន្ថែមតម្លៃ ឬអត់ ទៅលើផលិតផលរបស់ខ្លួន។ ក្នុងករណីជាក់ស្តែង ផលិតផល Apple បទពិសោធន៍ត្រូវបានបញ្ជូនចាប់តាំង ពីពេលដែលអតិថិជនចង់បានផលិតផលរបស់អ្នក។ ការវេចខ្ចប់ - បំណែកនៃការរចនាដោយខ្លួនឯង និងសូម្បីតែប្រភេទពុម្ពអក្សរ និងការរចនាក្រាហ្វិច ដែលជាអ្វីដែលលោក Jobs បានរកឃើញស្ទើរតែដោយចៃដន្យ នៅពេលដែលគាត់ឈប់រៀនផ្នែក Systems studies នៅសាកលវិទ្យាល័យ Reeds និងបានចូលរៀនថ្នាក់អក្សរផ្ចង់ ដែលបញ្ចប់ជាលក្ខណៈសម្គាល់មួយផ្សេងទៀត នៃផលិតផលរបស់ពួកគេ៖ អក្សររាប់ពាន់ផ្សេងគ្នា បើធៀបទៅនឹងចំនួនអក្សរដែលខាង Microsoft ផ្តល់ឲ្យមានមិនច្រើនទេ។



9. ទាមទារភាពល្អប្រសើរ តាមដែលអាចធ្វើទៅបាន



មិនតិចដងទេ ខណៈពេលដែលគំនិតនៃភាពល្អឥតខ្ចោះទៅលើ គម្រោងបន្ថែមផ្នែក ឬសមាសភាគអ្វីមួយទៅលើផលិតផល Apple  ដែលលោក Jobs បានសម្តៅ/កំណត់ទៅលើ មិនត្រូវបានសម្រេចភ្លាមៗឡើយ គាត់បានធ្វើឱ្យប្រាកដថា ផលិតផលឬគម្រោង មិនត្រូវបានបញ្ចេញជាសាធារណៈ រហូតដល់អ្វីៗទាំងអស់ត្រូវបានត្រួតពិនិត្យ ហើយពួកគេបានឆ្លងកាត់ការត្រួតពិនិត្យ និងការធ្វើតេស្តយ៉ាងច្បាស់លាស់បំផុត ដែលប្រាកដថា ជាលទ្ធផល គំនិតថ្មីទាំងនោះបានជោគជ័យ និងអាចធ្វើបានទាំងអស់។



10. ជ្រើសរើសបុគ្គលិកដែលល្អបំផុត សម្រាប់ក្រុមការងារ



គាត់បានសារភាពថា រាល់គម្រោងដែលគាត់បានអនុវត្ត នឹងមិនទទួលបានជោគជ័យទេ បើគ្មានក្រុម ដែលគាត់មាននៅតាមករណីនីមួយៗ។ គន្លឹះក្នុងការធ្វើជាអ្នកដឹកនាំ គឺដឹងពីរបៀបឡោមព័ទ្ធខ្លួនអ្នក ជាមួយមនុស្សដែលប្រសើរជាងអ្នក ដោយមានបទពិសោធន៍ច្រើន ក្នុងវិស័យជាក់លាក់ ហើយឱ្យពួកគេបំភ្លឺអ្នកវិញ ទៅតាមជំនាញផ្សេងៗ។
(រូបទី 7)

ហើយជា ចុងក្រោយឃ្លាមួយ ក្នុងចំណោមឃ្លាដ៏ល្បីបំផុតរបស់គាត់នោះគឺ៖ “Stay hungry, stay foolish. Go for more. Question, Discover, Believe.



ដកស្រង់ចេញពីសុន្ទរកថាដ៏ល្បីល្បាញ ដែលគាត់បានផ្តល់ឱ្យ នៅសាកលវិទ្យាល័យ Stanford ដល់និស្សិត ដែលកោតសរសើរទៅលើស្នាដៃរបស់គាត់ និងមានការងឿងឆ្ងល់ ថាបុរសស្គម ដែលចុះខ្សោយដោយសារជម្ងឺ ហើយនៅតែជាបុគ្គលមួយរូប ដែលបានបញ្ជូនអ្វីដែលគាត់ធ្វើបានល្អបំផុតទៅកាន់មនុស្សជំនាន់ក្រោយនូវគន្លឹះដំបូន្មានដ៏ល្អនោះគឺ ចំណង់ចំណូលចិត្ត និងអ្វីដែលអ្នកចង់បាន អាចប្រើដើម្បីជម្រុញ និងបង្វែរក្តីសុបិន្តរបស់អ្នក ឱ្យក្លាយជាការពិត។ “the passion for turn your dream into reality.