កន្លែងទាំង 23 នៅក្នុងទីក្រុងប៉ារីស ល្អបំផុតសម្រាប់អ្នករៀនផ្នែកស្ថាបត្យកម្ម ឬអ្នកចាប់អាជីពជាស្ថាបត្យករ ទៅទស្សនា!

ទីក្រុងប៉ារីសរបស់ប្រទេសបារាំង គឺជាទីក្រុងដែលរាប់ចូលថា ល្បីបំផុតមួយនៅក្នុងពិភពលោក និងទាក់ទាញបានភ្ញៀវទេសចរ រាប់លាននាក់ ក្នុងមួយឆ្នាំៗ។ ទីក្រុងមួយនេះ មានទីកន្លែងដ៏ប្រណិតៗជាច្រើនប្រភេទ មានរចនាសម្ព័ន្ធនិងម៉ូដខុសៗគ្នា ទៅតាមពេលវេលា និងរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន ដែលវាធ្លាប់បានឆ្លងកាត់។ អត្ថបទនេះ នឹងបង្ហាញអ្នកទាំងអស់គ្នាបានកាន់តែច្បាស់ពីតាំង និងរចនាបថមួយចំនួន នៃសំណង់ស្ថាបត្យកម្មជាច្រើនកន្លែងនៅក្នុងទីក្រុងប៉ារីសរបស់បារាំង ដែលបើសិនជាអ្នក កំពុងតែរៀនផ្នែកស្ថាបត្យកម្ម ឬចាប់អាជីពជាស្ថាបត្យករទៀតនោះ អ្នកពិតជាពេញចិត្តជាមួយនឹងកន្លែងទាំងនេះ។

1. Centre Georges Pompidou

មជ្ឈមណ្ឌលមួយនេះ ត្រូវបានសាងសង់រួចរាល់តាំងពីឆ្នាំ 1977 នៅក្នុងតំបន់ Rue Beaubourg ដោយស្ថាបត្យករ លោក Renzo Piano។ នេះគឺជាអាគារមួយក្នុងចំណោមសំណង់ ដែលមានភាពល្បីល្បាញបំផុតនៅប៉ារីស និងជាកន្លែងនៃសារមន្ទីរជាតិ Musée d'Art Moderne ដែលជាសារមន្ទីរធំជាងគេបំផុត សម្រាប់សិល្បៈទំនើបនៅអឺរ៉ុប។ គ្រោងរបស់វាត្រូវបានបង្កើតឡើងដោយបំពង់ ដែលមានពណ៌ភ្លឺថ្លា សម្រាប់ប្រព័ន្ធមេកានិច ដែលវាគឺជាការចាប់ផ្តើមនៃយុគសម័យថ្មី នៃស្ថាបត្យកម្ម និងផ្តល់នូវកន្លែងកម្សាន្តដ៏សំបូរបែប។ 

2. Fondation Louis Vuitton Paris

សំណង់អាគារនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2014 នៅបរិវេណ 8 Avenue du Mahatma Gandhi ដោយស្ថាបត្យករ លោក Frank Gehry។ ទីនេះគឺជាក្រុមហ៊ុន Louis Vuitton ដែលជាក្រុមហ៊ុនបង្ហាញនូវម៉ូដផ្ទះដ៏ប្រណិតរបស់បារាំង និងមានដើមកំណើតតាំងពីឆ្នាំ 1854 មកម៉្លេះ ហើយថ្មីៗនេះក្រុមហ៊ុនមួយនេះ ក៏បានបើកពង្រីកសាខានៅជុំវិញពិភពលោក តាមប្រទេសធំៗមួយចំនួនផ្សេងទៀតផងដែរ។ ចំណុចដែលគួរឲ្យទាក់ទាញនោះ គឺនៅខាងក្នុងនៃអាគារ មានរចនាបថតុបតែងបែប Unique ស្រស់ស្អាត និងមានរបៀបរៀបរយ និងខាងក្រៅគឺវាបានសង់នៅលើគែមនៃសួនទឹក និងជាប់នឹងតំបន់ធម្មជាតិបៃតង ដែលផ្តល់សោភណ័ភាពបានយ៉ាងស្រស់ស្អាត។

3. Palais de Tokyo Expansion

វាមានទីតាំងនៅ 13 Avenue de Président Wilson កសាងនៅក្នុងឆ្នាំ 2002 ដោយស្ថាបត្យករ Lacaton និង Vassal។ ទីនេះត្រូវបានសាងសង់ជាកន្លែងរំលឹកនូវព្រឹត្តិការណ៍យក្ស ដែលបានកើតឡើងនៅក្នុងឆ្នាំ 1937 ជាការតាំងពិព័រណ៌សិល្បៈ និងបច្ចេកវិទ្យាអន្តរជាតិ ដែលទាក់ទាញបានមនុស្សដល់ទៅ 30 លាននាក់ឯណោះ។ បច្ចុប្បន្ន នៅជាប់ទីតាំងនៃអាគារនេះ ក៏មានហាងកាហ្វេទើបតែបើកថ្មីផងដែរ ដែលអាចផ្តល់ទេសភាពនៃទីក្រុងប៉ារីសដ៏ស្រស់ស្អាត នៅពីលើហាងកាហ្វេនេះទៀតផង។

4. Palais Royal

មានទីតាំងនៅ 8 Rue de Montpensier កសាងនៅក្នុងឆ្នាំ 1639 ដោយស្ថាបត្យករ Jules Hardouin-Mansart។ ទីនេះធ្លាប់ផ្ទះដ៏ប្រណិតរបស់អ្នកមានអំណាចនៅក្នុងសម័យនោះ ឈ្មោះ Cardinal Richelieu ប៉ុន្តែវាក៏ធ្លាក់ទៅជាទ្រព្យសម្បត្តិរបស់រាជវង្សស្តេច នៅពេលដែលគាត់ត្រូវបានគេសម្លាប់នៅក្នុងឆ្នាំ 1662។ រហូតមកដល់បច្ចុប្បន្ននេះ វាបានក្លាយជាទីតាំងរបស់ក្រសួងវប្បធម៌បារាំង។

5. Bibliothèque Nationale de France

អាគារនេះមានទីតាំងនៅ Quai Francois Mauria កសាងនៅក្នុងឆ្នាំ 1995 ដោយស្ថាបត្យករ លោក Dominique Perrault។ ទីនេះគឺជាបណ្ណល័យដ៏ធំថ្នាក់ជាតិរបស់បារាំង ដែលមានអាយុកាលយូរគួរសមដែរហើយ ព្រមទាំងជាផ្នែកមួយនៃគម្រោង The Grands Projects ទៀតផង។ បណ្ណាល័យនេះ បម្រើផលប្រយោជន៍ និងចែករំលែកនូវចំណេះដឹងផ្នែកវប្បធម៌ និងទេវកថាជាច្រើនប្រភេទ។

6. Notre Dame Cathedral

ព្រះវិហារនេះសាងសង់តាំងពីឆ្នាំ 1345 មកម៉្លេះ ដោយស្ថាបត្យករ Manuelle Gautrand និងមានទីតាំងនៅ 6 Parvis Notre-Dame – Pl. Jean-Paul II។ ថ្វីត្បិតតែផ្នែកខាងក្នុងរបស់ព្រះវិហារនេះ ត្រូវបានបិទមិនឲ្យចូល ដោយសារតែវាត្រូវបានបំផ្លាញដោយសារអគ្គិភ័យ កាលពីខែមេសានោះ ប៉ុន្តែផ្នែកខាងក្រៅ នៅតែមានរចនាបថទាក់ទាញ ដែលភ្ញៀវទេសចរមិនគួរមើលរំលងឡើយ។ ព្រះវិហារសាសនាបែបប្រវត្តិសាស្ត្រមួយនេះ ឆ្លុះបញ្ចាំងច្រើនពីផ្នត់គំនិតដ៏យូរលង់របស់បារាំង ព្រមទាំងកេរដំណែលវប្បធម៌ដ៏ស្រស់ស្អាតផងដែរ។

7. Eiffel Tower

វាត្រូវបានសាងសង់ដោយស្ថាបត្យករ Gustave Eiffel នៅក្នុងឆ្នាំ 1889 និងមានទីតាំងនៅ Champ de Mars, 5 Avenue Anatole France។ វាគឺជាកន្លែងដ៏ល្បីបំផុតមួយ នៅក្នុងប្រទេសបារាំង ដែលមានកម្ពស់ 324 ម៉ែត្រ (1,063 ហ្វីត) ដែលនៅពេលដែលវាត្រូវបានបង្កើតភ្លាមៗនោះ វាក៏បានជាប់ឈ្មោះជាសំណង់ស្ថាបត្យកម្មខ្ពស់ជាងគេបំផុត ដល់ទៅរយៈពេល 41 ឆ្នាំឯណោះ។ ទីនេះបានទាក់ទាញភ្ញៀវទេសចរ រាប់លាននាក់មកពីជុំវិញពិភពលោក។

8. Sacré-Cœur Basilica

ព្រះវិហារនេះសាងសង់នៅក្នុងឆ្នាំ 1914 ដោយស្ថាបត្យករ Paul Abadie មានទីតាំងនៅ 35 Rue du Chevalier de la Barre។ វាគឺជាព្រះវិហារចំណាស់ដែលមានអាយុកាលជាង 100 ឆ្នាំផងដែរ នៅក្នុងប្រទេសបារាំង ដែលជាទីកន្លែងអប់រំចិត្តគំនិតឲ្យជ្រះថ្លា និងជាកន្លែងនៃវប្បធម៌សាសនាទៀតផង។

9. Le Grande Louvre

សារមន្ទីរនេះសាងសង់ដោយក្រុមស្ថាបត្យករ I.M. Pei នៅក្នុងឆ្នាំ 1989 និងមានទីតាំងនៅ Place du Carrousel។ សារមន្ទីរវប្បធម៌មួយនេះ ត្រូវបានរចនាឡើងមកយ៉ាងស្រស់ស្អាត មានរូបរាងស្រដៀងទៅនឹងពីរ៉ាមីតតូច និងស្រោបដោយកញ្ចក់ថ្លា និងទីនេះ នឹងផ្តល់សោភ័ណភាពស្អាតបំផុតនៅពេលថ្ងៃលិច។

10. Musée d'Orsay

វាមានទីតាំងនៅ Rue de la Légion d’Honneur សាងសង់នៅក្នុងឆ្នាំ 1900 ដោយស្ថាបត្យករ Victor Laloux, Lucien Magne and Emile Bénard។ វាគឺជាសារមន្ទីរបុរាណដ៏ធំមួយ ដែលជាអតីតស្ថានីយរថភ្លើង និងទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរ។

11. Fondation Le Corbusier

មានទីតាំងនៅ (Fondation Le Corbusier) 8-10 Square du Docteur Blanche សាងសង់នៅក្នុងឆ្នាំ 1923 ដោយស្ថាបត្យករ Le Corbusier។

12. Pigalle Basketball

វាមានទីតាំងនៅ 17 Rue Duperré កសាងនៅក្នុងឆ្នាំ 2017 ដោយក្រុមស្ថាបត្យករ Ill-Studio។

13. Musée du Quai Branly

សាងសង់ដោយស្ថាបត្យករ Jean Nouvel នៅក្នុងឆ្នាំ 2006។

14. Docks de Paris

សាងសង់នៅក្នុងឆ្នាំ 2010 មានទីតាំងនៅ  34 Quai d’Austerlitz ដោយស្ថាបត្យករ Jakob + MacFarlane។

15. Philharmonie de Paris

មានទីតាំងនៅ 221 Avenue Jean Jaurés សាងសង់នៅក្នុងឆ្នាំ 2005 ដោយស្ថាបត្យករ Jean Nouvel។

16. La Seine Musical

មានទីតាំងនៅ Île Seguin, 92100 Boulogne-Billancourt សាងសង់នៅក្នុងឆ្នាំ 2017 ដោយស្ថាបត្យករ Shigeru Ban and Jean de Gastines។

17. Bourse de Commerce / Collection Pinault

គម្រោងបើកសម្ភោធជាផ្លូវការនៅក្នុងឆ្នាំ 2020 មានទីតាំងនៅ 2 Rue de Viarmes ដោយស្ថាបត្យករ Tadao Ando។ 

18. Galeries Lafayette Haussmann

មានទីតាំងនៅ 40 Boulevard Haussmann សាងសង់នៅក្នុងឆ្នាំ 1912 ដោយស្ថាបត្យករ Georges Chedanne and Ferdinand Chanut។

19. Hôtel Guimard

សណ្ឋាគារនេះមានទីតាំងនៅ 122 Avenue Mozart សាងសង់នៅឆ្នាំ 1912 ដោយ Hector Guimard។

20. Les Orgues de Flandre

សាងសង់នៅក្នុងឆ្នាំ 1980 ដោយស្ថាបត្យករ Martin van Trek មានទីតាំងនៅ 24 Rue Archereau។ 

21. Les Choux de Créteil

មានទីតាំងនៅ 2 Boulevard Pablo Picasso សាងសង់នៅឆ្នាំ 1974 ដោយស្ថាបត្យករ Gérard Grandval។

22. Palace of Versailles

សាងសង់ដោយស្ថាបត្យករ Louis Le Vau, Andre Le Notre and Charles Lebrun នៅក្នុងឆ្នាំ 1682 និងមានទីតាំងនៅ Place d'Armes, 78000 Versailles។

23. Villa Savoye

សាងសង់ដោយស្ថាបត្យករ Le Corbusier នៅក្នុងឆ្នាំ 1931 និងមានទីតាំងនៅ 82 Rue de Villiers (Poissy)។