តំបន់ Yogyakarta របស់ឥណ្ឌូនេស៊ីបានស្វាគមន៍ភ្ញៀវទេសចរបានខ្ទង់ 1.7 លាននាក់ ក្នុងរយៈពេល 5 ខែ កំឡុងពេលមានការរាតត្បាតនៃ Covid-19

បើយោងតាមទិន្នន័យពីកម្មវិធីទូរសព្ទចំនួន 2 ដែលចេញផ្សាយ ដោយរដ្ឋបាលក្នុងតំបន់ដូចជា Visiting Jogja និង Jogja Pass បានឲ្យដឹងថា ស្ថិតក្នុងកំឡុងពេលនៃការរីករាលដាលនៃជម្ងឺរាតត្បាត Covid-19 នេះ ត្រូវបានគេរាយការណ៍មកថាតំបន់ Yogyakarta បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ 1.67 លាននាក់ ក្នុងចន្លោះខែ កក្កដា និង វិច្ឆិកា។

 

ផ្អែកលើទិន្នន័យ Yogyakarta Sultan Hamengkubuwono X ដែលជាអភិបាលខេត្ត Yogyakarta បានជឿជាក់ថា ឧស្សាហកម្មទេសចរណ៍ខេត្ត នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។

លោក Hamengkubuwono បាននិយាយនៅក្នុងកិច្ចប្រជុំជាក់ស្តែងមួយជាមួយក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) កាលពីថ្ងៃព្រហស្បតិ៍ថា ជំងឺរាតត្បាតនេះ បានជះឥទ្ធិពលដល់វិស័យទេសចរណ៍និងការអប់រំនៅ Yogyakarta យ៉ាងខ្លាំង ដែលបណ្តាលឱ្យមានការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ លោកបាននិយាយថា សេដ្ឋកិច្ចរបស់ខេត្តនេះកំពុងធ្លាក់ចុះ ដែលបានធ្លាក់ចុះចំនួន 0.16% នៅក្នុងត្រីមាសទី 1 ឆ្នាំ 2020 និង 6.7% នៅក្នុងត្រីមាសទី 2។ ទន្ទឹមនឹងនេះដែរ នៅក្នុងត្រីមាសទី 3 ការធ្លាក់ចុះនេះមានចំនួន 2.84%។

 

ប្រភព tempo.co ក៏បានដកស្រង់សម្តីរបស់លោកអភិបាលខេត្តរូបនេះដែរថា “យើងសង្ឃឹមថាសេដ្ឋកិច្ចរបស់ Yogyakarta នឹងមិនមានភាពអវិជ្ជមានទេនៅចុងឆ្នាំនេះ។”

ទោះយ៉ាងណាលោក Hamengkubuwono បានសារភាពថា វាមិនងាយស្រួលទេ ក្នុងការស្តារសកម្មភាពទេសចរណ៍ និងសេដ្ឋកិច្ចជាទូទៅ ក្នុងកំឡុងពេលមានជម្ងឺរាតត្បាតនេះ ដោយនិយាយថារដ្ឋបាលមូលដ្ឋាន និងការប្តេជ្ញាចិត្តរបស់សហគមន៍ ប្រឹងប្រែងក្នុងការផ្លាស់ប្តូរអាកប្បកិរិយាក្នុងអំឡុងពេល ដែលគេហៅ “ស្ថានភាពប្រក្រតីជាថ្មី” គឺជាគន្លឹះ ក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានេះ។

 

លោក Hamengkubuwono បាននិយាយថារដ្ឋបាលមូលដ្ឋានបានជម្រុញ ឱ្យអ្នកទេសចរណ៍របស់ Yogyakarta ចេញពិធីសារផ្ទាល់ខ្លួន ទាក់ទងនឹងសុខភាពនិងសុវត្ថិភាព។ លោកបានមានប្រសាសន៍ថា “រដ្ឋបាល Yogyakarta មិនដែលចេញបទបញ្ជា ដើម្បីបិទតំបន់ទេសចរណ៍ សណ្ឋាគារ ឬភោជនីយដ្ឋាននោះទេ។” លោកបានបន្ថែមថា ក្នុងនាមជាអភិបាលខេត្ត លោកគ្រាន់តែធ្វើបទបញ្ញត្តិមួយអំពី ពិធីសារស្តីពីសុខភាព និង សុវត្ថិភាពប៉ុណ្ណោះ។

 

Yogyakarta ស្ថិតក្នុងចំណោមខេត្តជាច្រើន ដែលបានបើកទេសចរណ៍ឡើងវិញ នៅពាក់កណ្តាលឆ្នាំ 2020។ កាលពីខែកក្កដា លោកអភិបាលបានសម្រេច បើកផ្នែកទេសចរណ៍ក្នុងខេត្តឡើងវិញមួយផ្នែក និងអនុញ្ញាតឱ្យតំបន់ទេសចរណ៍នានា ដំណើរការជាមួយចំនួនភ្ញៀវទេសចរមានកំណត់ ព្រោះលោកបារម្ភថា ការបើកឡើងវិញពេញលេញ នឹងមានគ្រោះថ្នាក់ខ្លាំងណាស់ សម្រាប់ Yogyakarta។ ទាក់ទងនឹងការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ លោក Hamengkubuwono មានប្រសាសន៍ថាលោកមិនចង់ឲ្យសហគមន៍ អាចនឹងរងគ្រោះក្រោមបទបញ្ជារដ្ឋបាលមូលដ្ឋានឡើយ។

 

លោកបានមានប្រសាសន៍ថា “យើងលើកទឹកចិត្តដល់សមាគមន៍ទាំងឡាយ ឲ្យក្លាយជាប្រធានបទ និងជាអ្នកដោះស្រាយបញ្ហាបច្ចេកទេស។”

 

វិស័យទេសចរណ៍នៅ Yogyakarta កំពុងឆ្លងកាត់ពេលវេលាដ៏លំបាក។ យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាភូមិសាស្ដ្រ និងគ្រោះមហន្តរាយ (BPPTKG) បានបន្ថែមថា ក្រៅពីការផ្ទុះឡើងនៃ Covid-19 នោះ Mount Merapi នៅ Magelang, Central Java បានធ្វើបង្ហាញពីកម្អែលភ្នំភ្លើងឲ្យប្រជាជននៅទីនោះបានឃើញកាលពីសប្តាហ៍មុន ជាសញ្ញានៃការកើនឡើង នូវសកម្មភាពភ្នំភ្លើងហើយ។

 

គួររំលឹកផងដែរថា កាលពីខែកញ្ញាអ្នកជំនួញទេសចរណ៍នៅ Yogyakarta  បានទាមទារឲ្យរដ្ឋាភិបាល បង្កើតបទបញ្ញត្តិច្បាស់លាស់ និងប្រកាន់ឲ្យខ្ជាប់ខ្ជួន ទាក់ទងនឹង ដំណើរទេសចរណ៍ទៅកាន់តំបន់នោះ ព្រោះជម្ងឺរាតត្បាត បានរុញច្រានចំនួនភ្ញៀវទេសចរ។ 

 

លោក Sugihartono ដែលគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិ ដ៏មានប្រជាប្រិយរបស់ខេត្តនេះ បានលើកឡើងថា ការទទួលបានប្រាក់កម្ចី និងបើកធ្វើការតែម្នាក់ឯង មិនអាចជួយឱ្យអាជីវកម្មរបស់គាត់រស់រានបានឡើយ ប្រសិនបើចំនួនអ្នកមកទស្សនានៅមានតិច និងបន្តបែបនេះ នៅក្នុងរយៈពេលយូរ។