ក្រុមហ៊ុនអចលនទ្រព្យរបស់សិង្ហបុរី គ្រោងបង្កើតតំបន់ប្រជុំជនមួយ ដែលមានទីតាំងក្បែរអាកាសយានដ្ឋានអន្តរជាតិថ្មី (តេជោ ក្រុងតាខ្មៅ) របស់កម្ពុជា


ភ្នំពេញ៖ បើយោងតាមការចុះផ្សាយព័ត៌មាន ដែលមានប្រភពពី Seasia.co បានឲ្យដឹងថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sir Stamford Raffles Group (SSRG) ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរីកំពុងចាប់ផ្តើមបណ្តាក់ទុន ដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ដោយសាងសង់ទីប្រជុំជន ដែលមានទំហំ 22.6 ហិកតា មានទីតាំងនៅជិត អាកាសយានដ្ឋានអន្តរជាតិថ្មី របស់រាជធានីភ្នំពេញ (តេជោ ក្រុងខ្មៅ)។

គម្រោងដ៏ល្បីឈ្មោះនៃទីប្រជុំជនមួយនេះ ត្រូវបានគេដឹងថាមានឈ្មោះ Marum Estate បានចាប់ផ្តើមការសាងសង់ ក្នុងខែតុលា ហើយមានផ្ទៃដីស្មើនឹង ទីលានបាល់ទាត់ចំនួនប្រមាណ 35 ទៅ 40 ក្នុងក្រុងតាខ្មៅ នៃខេត្តកណ្តាល។ ការអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះ នៃគម្រោងដ៏ប្រណិតនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ 2030។ វានឹងបង្ហាញនូវលំនៅដ្ឋានលើដីចំនួន 642 ហាងចំនួន 259 និងគ្រឿងបរិក្ខារផ្សេងៗ រួមទាំងហាងលក់រាយ កន្លែងថែទាំសុខភាព និងគ្រឹះស្ថានអប់រំ ជាដើម។