គម្រោងសាងសង់ ស្ពានភ្ជាប់ខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់ របស់ឡាវ កំពុងស្ថិតក្នុងការពិភាក្សាហើយ!


វៀងចន្ទន៍៖ ក្នុងកិច្ចពិភាក្សារវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៥ ខែមីនា នាទីក្រុងវៀងចន្ទន៍ បានឲ្យដឹងពីព័ត៌មានថា ប្រមុខរដ្ឋាភិបាលដឹកនាំនៃប្រទេសទាំង២ បានកំពុងពិភាក្សាគ្នា លើកិច្ចសហប្រតិបត្តិការទ្វេភាគី លើលទ្ធភាព ក្នុងការសាងសង់ ស្ពានឆ្លងកាត់ព្រំដែន។

ជាកស្តែង គម្រោងកសាងស្ពានឆ្លងកាត់ព្រំដែននេះ ត្រូវបានឲ្យដឹងតាមរយៈ សេចក្តីប្រកាសព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលថា ការសាងសង់ស្ពានឆ្លងកាត់ព្រំដែននេះ គឺជាផ្នែកមួយនៃ កិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

បន្ថែម បើតាមសេចក្តីប្រកាសដដែល គម្រោងសាងសង់ស្ពានឆ្លងព្រំដែននេះ គឺឆ្លងកាត់ទន្លេរពៅ ស្ថិតក្នុងខេត្តព្រះវិហារ និង ខេត្តចំប៉ាសាក់ ប្រទេសឡាវ តែម្តង។

ដូចគ្នានេះដែរ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាគ្នា លើការតភ្ជាប់ ការដឹកជញ្ជូន ការសាងសង់ផ្លូវល្បឿនលឿនពី វៀងចន្ទន៍ទៅព្រំដែនកម្ពុជា ផងដែរ។