វិស័យស្ថាបត្យកម្មរបស់ពិភពលោកនៅក្នុងពេលបច្ចុប្បន្ន ក៏នឹងកំពុងតែមានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលស្តែងចេញតាមស្នាដៃស្ថាបត្យកម្មថ្មីៗ រំលេចដោយរចនាបថទំនើប ផ្តល់ភាពងាយស្រួលក្នុងការរស់នៅ និងជាពិសេសនោះ វាក៏ទទួលបានការទាក់ទាញខ្លាំងផងដែរ។ ទៅលើតួលេខនៃក្រុមហ៊ុនស្ថាបត្យកម្មក៏មានការកើនឡើងច្រើនដែរ ដែលទាំងអស់នេះហើយ វាគឺជាមូលហេតុនាំឲ្យយុវវ័យជាច្រើន ងាកមកចាប់ជំនាញនេះដើម្បីបន្តជារបរប្រចាំជីវិតរបស់ពួកគេនៅក្នុងពេលអនាគត។
និយាយដល់ជំនាញស្ថាបត្យកម្មនេះ យើងប្រាកដជាត្រូវគិតដល់មជ្ឈមណ្ឌល ឬសាកលវិទ្យាល័យល្អៗ ដែលអាចផ្តល់ជំនាញនេះបានយ៉ាងមានគុណភាព និងមានប្រសិទ្ធភាពដល់សិស្សានុសិស្ស។ ជាក់ស្តែងសហរដ្ឋអាមេរិក មិនត្រឹមតែជាប្រទេសមហាអំណាចនោះទេ វាក៏ជាប្រទេសដែលមានសំណង់ស្ថាបត្យកម្មរីកចម្រើនខ្លាំងបំផុតមួយ នៅក្នុងពិភពលោកផងដែរ មិនតែប៉ុណ្ណោះក៏មានគ្រឹះស្ថាន និងសាកលវិទ្យាល័យស្ថាបត្យកម្មមួយចំនួន ដែលត្រូវបានទទួលស្គាល់ពីគុណភាព ក្នុងកម្រិតស្តង់ដាពិភពលោកទៀតផង។
នៅក្នុងអត្ថបទនេះ យើងនឹងលើកយកសាកលវិទ្យាល័យ និងគ្រឹះស្ថានល្បីៗមួយចំនួន នៅសហរដ្ឋអាមេរិក ឲ្យប្រិយមិត្តអ្នកអានបានស្គាល់ ក្នុងកម្រិតឧត្តមសិក្សា (បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់)។ វាអាចនឹងចាំបាច់សម្រាប់បងប្អូនយើង ដែលមានបំណងចង់ទៅសិក្សាជំនាញនេះ នៅសហរដ្ឋអាមេរិកផងដែរ។
បញ្ជី Top 10 នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រស្ថាបត្យកម្ម ដែលទទួលបានការកោតសរសើរ និងទទួលស្គាល់ពីគុណភាពអប់រំ បានទៅលើ៖
1. Cornell University
2. Rhode Island School of Design
3. Rice University
4. Cooper Union
5. Syracuse University
6. Virginia Tech
7. Pratt Institute
8. California Polytechnic State University, San Luis Obispo
9. University of Texas, Austin
10. SCI-Arc (Southern California Institute of Architecture)
បញ្ជី Top 10 នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ស្ថាបត្យកម្ម ដែលទទួលបានការកោតសរសើរ និងទទួលស្គាល់ពីគុណភាពអប់រំ បានទៅលើ៖
1. Harvard University
2. Columbia University
3. Massachusetts Institute of Technology (MIT)
4. Yale University
5. Cornell University
6. Princeton University
7. Rice University
8. Rhode Island School of Design
9. University of Pennsylvania
10. University of California Berkeley