វៀតណាម៖ ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានកំណត់គោលដៅប្រកបដោយមហិច្ឆិតារបស់ខ្លួន សម្រាប់ភាសាអង់គ្លេស ក្លាយជាភាសាទីពីរ នៅក្នុងសាលារៀន ដោយធានាឱ្យបាន ១០០% នៃសិស្សពីមត្តេយ្យសិក្សា ដល់សាកលវិទ្យាល័យ ទទួលបានការអប់រំភាសាអង់គ្លេស នៅឆ្នាំ ២០៣៥ និងអនុវត្តពេញលេញនៅឆ្នាំ ២០៤៥។
ផែនការនេះ រួមមានការរួមបញ្ចូលភាសាអង់គ្លេស ទៅក្នុងមុខវិជ្ជា ដែលលើសពីការរៀនភាសា ការពង្រីកការបណ្តុះបណ្តាលគ្រូ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំ និងការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីភ្ជាប់គម្លាតក្នុងតំបន់។
ថ្វីបើផែនការពិតជាមាន តែបញ្ហាប្រឈមក៏នៅតែមានដូចគ្នាដែរ សម្រាប់វៀតណាម ដូចជាលទ្ធភាពប្រើប្រាស់ឧបករណ៍ទំនើបនិងប្រព័ន្ធអប់រំសម្រាប់ តំបន់ដាច់ស្រយាល ភាពខុសគ្នានៃគុណវុឌ្ឍិគ្រូបង្រៀន និងការគាំទ្រផ្នែកហិរញ្ញវត្ថុ គឺជាកង្វល់ចម្បង ប៉ុន្តែគំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់សមាហរណកម្មពិភពលោក និងការប្រកួតប្រជែងកម្លាំងពលកម្ម នៅក្នុងប្រព័ន្ធការងារអន្តរជាតិ។
យ៉ាងណា អ្នកជំនាញសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការធ្វើផែនការយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរីកចម្រើន ផ្នែកបច្ចេកវិទ្យា ដើម្បីអនុវត្តការកែទម្រង់អប់រំ ប្រកបដោយជោគជ័យនេះ។
ប្រភព៖ Seasia. Co / VNA / VNS