អ្នកដំណើររបស់សហរដ្ឋអាមេរិក នឹងអាចបន្តការហោះហើរទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃ 23 កក្កដានេះហើយ!

បើយោងតាមក្រសួងសាធារណការ ននិងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានយល់ព្រម ក្នុងការអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍អាមេរិក បន្តជើងហោះហើរ និងអាចផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួនក្នុងការបន្តដំណើរ ទៅ-មក រវាងទីផ្សារប្រទេសអាមេរិក និងឥណ្ឌាចាប់ពីថ្ងៃទី 23 កក្កដានេះទៅ។

 

រដ្ឋាភិបាលឥណ្ឌា ដែលបានប្រឈមនឹង បញ្ហាវីរុសកូរ៉ូណានេះ បានកំពុងហាមឃាត់រាល់សេវាកម្មដែលបានគ្រោងទុក និងមានធ្វើឱ្យក្រសួងដឹកជញ្ជូនអាមេរិក កាលពីខែមិថុនាទៅនេះ ចោទប្រកាន់ឥណ្ឌាថា មិនបានចូលរួមក្នុងការអនុវត្តគោលការណ៍ដែលធ្លាប់បានព្រមព្រៀងគ្នា និងរើសអើងលើក្រុមហ៊ុនអាកាសចរណ៍ ដែលតែងតែបម្រើដល់ប្រទេសឥណ្ឌា និងមានទំនាក់ទំនងគ្នាជាចាំបាច់ ជាយូរមកហើយនោះ។

 

នាយកដ្ឋានដឹកជញ្ជូនបាននិយាយថា ខ្លួនកំពុង withdraw order ដែលខ្លួនបានចេញ ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ដាក់ពាក្យសុំការអនុញ្ញាតមុនពេលធ្វើការហោះហើរតាមការគ្រោងទុក ហើយក៏បាននិយាយថាខ្លួនបានអនុម័តលើពាក្យសុំអាកាសចរណ៍ឥណ្ឌា សម្រាប់ការហោះហើរឡើងវិញសម្រាប់អ្នកដំណើរតាមយន្តហោះ រវាងសហរដ្ឋអាមេរិក និងឥណ្ឌាផងដែរ។

 

យ៉ាងណា ក្រុមតំណាងឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗ របស់សហរដ្ឋអាមេរិក និងស្ថានទូតឥណ្ឌានៅទីក្រុងវ៉ាស៊ីនតោន មិនបានធ្វើអត្ថាធិប្បាយភ្លាមៗឲ្យដឹងច្បាស់នោះទេកាលពីថ្ងៃសុក្រនេះ។

 

ក្រសួងអាកាសចរណ៍ស៊ីវិលរបស់ប្រទេសឥណ្ឌា បាននិយាយនៅលើ Twitter ថាខ្លួនកំពុងផ្លាស់ប្តូរ ដើម្បីពង្រីកប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិរបស់យើងបន្ថែមទៀត និងការរៀបចំពីជើងហោះហើរមួយចំនួន ជាមួយសហរដ្ឋអាមេរិក អារ៉ាប់រួម បារាំង និងអាឡឺម៉ង់ ក៏ដូចជាបណ្តាប្រទេសផ្សេងៗទៀតផងដែរ។

 

ក្រសួងនេះក៏បានបន្ថែមថា “ក្រោមការរៀបចំនេះ ក្រុមហ៊ុនអាកាសចរណ៍មកពីបណ្តាប្រទេស ដែលកំពុងស្ថិតនៅក្នុងការប្រឈមនឹង Covid-19 នឹងអាចប្រតិបត្តិការជើងហោះហើរ ទៅ-មក ប្រទេសឥណ្ឌា រួមជាមួយក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌា។”

 

បទបញ្ជារបស់ក្រសួងដឹកជញ្ជូនសហរដ្ឋអាមេរិក ត្រូវបានកំណត់ឱ្យចូលជាធរមាននៅសប្តាហ៍នេះហើយ។ រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បាននិយាយកាលពីខែមិថុនាថាខ្លួនចង់ "ស្តារកន្លែង សម្រាប់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកឡើងវិញ" ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាមេរិក - ឥណ្ឌា។ តែផ្ទុយទៅវិញ រដ្ឋាភិបាលឥណ្ឌាបានហាមឃាត់រាល់សេវាកម្មដែលបានគ្រោងទុកមុន ហើយបានបរាជ័យក្នុងការអនុម័តលើក្រុមហ៊ុនដឹកជញ្ជូនអាមេរិកសម្រាប់ប្រតិបត្តិការជាដំណាក់កាលនេះ (charter operations)។

 

គួររំលឹកផងដែរថា រដ្ឋាភិបាលអាមេរិក បាននិយាយកាលពីខែមិថុនាថា ក្រុមហ៊ុនអាកាសចរណ៍ Air India បាននឹងកំពុងធ្វើប្រតិបត្តិការជើងហោះហើរ ធ្វើមាតុភូមិនិវត្តន៍រវាងឥណ្ឌានិងសហរដ្ឋអាមេរិកឡើងវិញ ក្នុងទិសដៅ Charter operations ចាប់តាំងពីថ្ងៃទី 7 ខែឧសភាមកម៉្លេះ។