កាលពីថ្ងៃអង្គារថ្មីៗនេះ មន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបាននិយាយថា ពួកគេអាចនឹងចាប់ផ្តើមផាកពិន័យសម្រាប់អ្នកដំណើរ ដែលបានមកដល់ប្រទេសរបស់ខ្លួន និងពិនិត្យឃើញថាមាន Covid-19 សម្រាប់ការចំណាយផ្នែកវេជ្ជសាស្ត្រព្យាបាលផ្ទាល់ខ្លួនរបស់ពួកគេ ប្រសិនបើការចម្លង Covid-19 នេះ នៅតែបន្តដាក់សម្ពាធទៅលើប្រព័ន្ធហិរញ្ញវត្ថុនៃផ្នែកវេជ្ជសាស្ត្ររបស់កូរ៉េ។
លោក Yoon Tae-ho អគ្គនាយកទទួលបន្ទុក គោលនយោបាយសុខភាពសាធារណៈនៃក្រសួងសុខាភិបាល និងសុខុមាលភាព បាននិយាយនៅក្នុងសន្និសីទកាសែត ជាទៀងទាត់ថា រដ្ឋាភិបាលប្រហែលជាត្រូវចាប់ផ្តើម ស្នើសុំអ្នកជម្ងឺ covid-19 ដែលមកដល់ក្នុងប្រទេសកូរ៉េនេះ ឲ្យធ្វើការបង់ថ្លៃទៅលើផ្នែកខ្លះ នៃវិក្កយបត្រពេទ្យ ប្រសិនបើជម្ងឺរាតត្បាតនៅតែបន្តកើតមាន។ យោងតាមបទប្បញ្ញត្តិបច្ចុប្បន្ន រដ្ឋាភិបាលកំពុងតែចំណាយទាំងស្រុង ទៅលើថ្លៃព្យាបាលនិងធ្វើតេស្តទាំងអស់ សម្រាប់អ្នកដំណើរ និងប្រជាជនរបស់ខ្លួន ដែលបានលទ្ធផលតេស្តបញ្ជាក់ថាមានផ្ទុក Covid-19។
គាត់បាននិយាយថា “ករណីនៃការឆ្លងបន្តការកើនឡើង ហើយវាអាចបង្កបន្ទុក ដល់ប្រព័ន្ធធានារ៉ាប់រងសុខភាពរបស់រដ្ឋ។ ការចំណាយទាំងស្រុង លើការទំនុកបំរុងទាំងអស់ ប្រហែលជាមិនមានលទ្ធភាពអាចបន្តក្នុងរយៈពេលវែងនោះទេ។”
យោងតាមសេវាធានារ៉ាប់រងសុខភាពជាតិបានឲ្យដឹងថា ការព្យាបាលអ្នកជម្ងឺ Covid-19 អាចនឹងចំណាយប្រហែល 3.31 លានវ៉ុនដល់ 70 លានវ៉ុនអាស្រ័យលើរោគសញ្ញាពីកម្រិតស្រាល - កម្រិតធ្ងន់ធ្ងររបស់អ្នកជម្ងឺ។
គិតចាប់ពីថ្ងៃទី 26 មិថុនាមក ចំនួនករណីឆ្លងថ្មី ដែលជាប់ទាក់ទងនឹងការធ្វើដំណើរអន្តរជាតិនៅតែមាន នៅក្នុងអត្រាតួលេខទ្វេដង ដែលស្មើនឹងជិត 60% នៃករណីទាំងអស់ ដែលបានរាយការណ៍ក្នុងរយៈពេលនោះ។ អាជ្ញាធរសុខាភិបាលនិយាយថា ករណីទាក់ទងនឹងការធ្វើដំណើរ ត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ដោយសារតែស្ថានភាពជម្ងឺឆ្លង កាន់តែអាក្រក់ទៅៗ នៅបរទេស។ យោងតាមទិន្នន័យចុងក្រោយ របស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថាចំនួនអ្នកឆ្លង Covid-19 ទូទាំងពិភពលោក មានដល់ជាង 14 លាននាក់ទៅហើយ។
មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់កូរ៉េ បាននិយាយថា ករណីជាងពាក់កណ្តាលឬ 25 នៃករណីថ្មីចំនួន 45 ដែលត្រូវបានរាយការណ៍ ក្នុងរយៈពេល 24 ម៉ោងចុងក្រោយ ដែលបញ្ចប់នៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ត្រូវបាននាំចូលមកក្នុងប្រទេស តាមប្រព័ន្ធជើងហោះហើរអន្តរជាតិ។ 18 នាក់ ក្នុងចំណោមពួកគេ ត្រូវបានគេរកឃើញនៅឯប៉ុស្តិ៍ត្រួតពិនិត្យ ព្រលានយន្តហោះហើយ 7 នាក់ផ្សេងទៀត ត្រូវបានគេធ្វើរោគវិនិច្ឆ័យ ខណៈពេលកំពុងដាក់ឲ្យស្ថិតនៅដាច់ដោយឡែកពីគេ។
ចំនួនករណីឆ្លងក្នុងសហគមន៍សម្រាប់ប្រទេសកូរ៉េ បានកើនឡើងដល់ 20 នាក់ កាលពីថ្ងៃអង្គារ នៅផ្នែកខាងក្រោយនៃចង្កោម នៃការឆ្លង ដែលត្រូវបានរកឃើញនៅឯមណ្ឌលថែទាំមួយ ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាប កាលពីរយៈពេលពីរខែមុន។ ចាប់តាំងពីករណីដំបូង ត្រូវបានបញ្ជាក់កាលពីថ្ងៃអាទិត្យមក មានមនុស្សសរុបចំនួន 9 នាក់ នៅឯមណ្ឌលថែទាំ នៅភាគនិរតីនៃទីក្រុង បានធ្វើតេស្តវិជ្ជមាន covid-19។
លោក Kwon Jun-wak អនុប្រធានទីភ្នាក់ងារត្រួតពិនិត្យជម្ងឺ បានប្រកាសអាសន្នអំពីការរីករាលដាលនៃជំងឺនេះ នៅតាមផ្ទះ សម្រាប់មនុស្សវ័យចំណាស់ ដែលងាយនឹងឆ្លងជាងគេ។ អត្រាស្លាប់សម្រាប់អ្នក ដែលមានអាយុលើសពី 80 ឆ្នាំ មាន 25%។
លោកមានប្រសាសន៍ថា “ក្នុងរយៈពេលពីរខែចុងក្រោយនេះ មានករណីចំនួន 113 ករណី ត្រូវបានបញ្ជាក់ថាឆ្លងតាមផ្ទះចំនួន 10 សម្រាប់មនុស្សចាស់ ដែលបណ្តាលឲ្យមនុស្សស្លាប់ 8 នាក់។” រដ្ឋាភិបាលបានអនុញ្ញាតឱ្យទៅមើល មណ្ឌលថែទាំកុមារ កាលពីខែមុន ក្រោមគោលការណ៍ណែនាំ យ៉ាងតឹងរ៉ឹង ដោយដកការរឹតបន្តឹងជាបណ្តោះអាសន្ន ចាប់តាំងពីខែមីនា។
រហូតមកដល់ពេលនេះ ប្រទេសកូរ៉េបានធ្វើការសាកល្បងមនុស្សចំនួន 1,482,390 នាក់ ហើយស្វែងរកបានអ្នកឆ្លង covid-19 ចំនួន 13,816 នាក់។ មនុស្សសរុបចំនួន 12,643 នាក់ឬ 91.5% នៃអ្នកឆ្លង ត្រូវបានដោះលែងឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានជាសះស្បើយ ដោយមានអ្នកជម្ងឺចំនួន 877 នាក់កំពុងបន្តព្យាបាល។ ក្នុងចំណោមការធ្វើតេស្តទាំងនោះ មានមនុស្ស 1,444,710 នាក់ឬ 97.4% នៃការធ្វើតេស្តទាំងអស់ បានផ្តល់លទ្ធផលអវិជ្ជមានហើយ 23,864 កំពុងរង់ចាំលទ្ធផល។
អ្នកជម្ងឺពីរនាក់ទៀត បានធ្លាក់ខ្លួនឈឺធ្ងន់ ដែលធ្វើឱ្យចំនួនករណីធ្ងន់ធ្ងរ មានចំនួន 21 នាក់។ ដោយឡែកអ្នកជម្ងឺប្រមាណ 76 នាក់ ត្រូវបានព្យាបាលដោយ ថ្នាំពន្យារកំណើត ដែលត្រូវបានគេដឹងថា អាចនឹងព្យាបាលអការៈរោគនៅពេលដែលពួកគេធ្វើទុក និងអាចជាសះស្បើយឡើងវិញបាន។