បេក្ខភាពក្រុមហ៊ុនដែលមានឈ្មោះចូលរួមប្រជែងក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០២០

ព្រឹត្តិការណ៍ពានរង្វាន់អចលនទ្រព្យធំបំផុតប្រចាំតំបន់អាស៊ី ហៅថា Asia Property Award ពីស្ថាប័ន PropertyGuru ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកម្មវិធីពានរង្វាន់អចលនទ្រព្យនៅកម្ពុជាប្រចាំឆ្នាំ២០២០ (Cambodia Property Award 2020) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ នៅសាល Ballroom របស់សណ្ឋាគារ Sofitel Phnom Penh Phokeethra រាជធានីភ្នំពេញ ដើម្បីស្វែងរកក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យល្អបំផុតនៅកម្ពុជា ដែលបានបែកចែកចេញជា ៣២ ផ្នែក (32 Categories)។ 

កម្មវិធីពានរង្វាន់ Cambodia Property Award ត្រូវបានរៀបចំឡើងរយៈពេល ៥ ឆ្នាំមកហើយ គិតទាំងឆ្នាំ២០២០ ដោយមានការចូលរួមយ៉ាងច្រើនពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើននៅកម្ពុជា ដោយបានដាក់គម្រោងអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់គេចូលរួមប្រកួតប្រជែង ហើយក្នុងនោះ ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលទទួលបានគ្រងពានរង្វាន់ផ្នែកក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យល្អបំផុតនៅកម្ពុជា រយៈពេល ៤ ឆ្នាំជាប់ៗគ្នាមកហើយនោះ ក៏បានដាក់គម្រោងថ្មីរបស់ខ្លួនចូលរួមប្រជែង, និងក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ ៣ ផ្សេងទៀតដូចជា ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd, ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd, និងក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd។ ក្រុមហ៊ុនទាំង ៤ ខាងលើបានជាប់ក្នុងតារាង Shortlist ត្រៀមទទួលពានរង្វាន់ច្រើនផ្នែកជាងគេបំផុត។ 

ការជ្រើសរើសគម្រោងចូលរួមប្រកួតប្រជែង ត្រូវបានសម្រិតសម្រាំងយកការអភិវឌ្ឍន៍ និងរចនាល្អបំផុត ដោយមូលដ្ឋានគម្រោងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ជាក់ស្ដែងគម្រោង Flatiron Development របស់ក្រុមហ៊ុន Meridian International Holding (Cambodia)., Ltd បានជាប់ក្នុងតារាង Shortlist ចំនួន ៨ ផ្នែក, គម្រោងផ្សេងទៀតដូចជា គម្រោង Morgan EnMaison, គម្រោង Morgan Tower, គម្រោង Urban Village និង Factory Phnom Penh, គម្រោង Star Platinum Eco Collection ដំណាក់កាលទី១, គម្រោង Rose Apple Square, គម្រោង Bakong Village, គម្រោង TK Central, និងគម្រោង Le Conde BKK1 សុទ្ធសឹងជាប់នៅតារាង Shortlist ជាច្រើន Categories។

ដោយឡែក បេក្ខភាពអ្នកវាយតម្លៃរួមមាន លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd, លោក David Littlejohn ប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុន Comin Khmere, លោក ចេននី ជា សុខយូ នាយកគ្រប់គ្រងក្រុមហ៊ុន CMED Construction, លោក Jovany Antonio ស្ថាបនិកក្រុមហ៊ុន CMS Property Management, លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia, លោក ប៉ាក ចាន់លីណូ ដៃគូគ្រប់គ្រងនៃក្រុមហ៊ុនមេធាវី Vinaya Law Firm, លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន The Mall Company, លោក Simon Vancliff នាយកប្រតិបត្តិក្រុមហ៊ុន WB Sport Village Co., Ltd និង លោកស្រី អាន ធីតា នាយកគ្រប់គ្រងក្រុមហ៊ុន CBRE Cambodia។

ក្រុមហ៊ុន និងគម្រោងអភិវឌ្ឍន៍ ដែលបានជាប់នៅលើតារាង Shortlist របស់ Cambodia Property Award ២០២០ បានបែកចែកពានរង្វាន់ជា ៣២ ផ្នែករួមមាន៖ 

១. ពានរង្វាន់សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ចលនទ្រព្យ

១.១ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ល្អបំផុតប្រចាំឆ្នាំ

•នឹងត្រូវប្រកាសនៅកម្មវិធី Cambodia Property Award ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០

១.២ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍គម្រោងល្អបំផុត

•ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

•ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

១.៣ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍របៀបរស់នៅល្អបំផុត

•ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•ក្រុមហ៊ុន ប៉េង ហួត គ្រុប

•ក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

•ក្រុមហ៊ុន The Leedonheights Condominium Co., Ltd

•ក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

១.៤ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍គម្រោងប្រើប្រាស់ចម្រុះល្អបំផុត

•ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•ក្រុមហ៊ុន Parbury Investments Co., Ltd

 

២. ពានរង្វាន់លើគម្រោងអភិវឌ្ឍន៍

២.១ គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុត នៅរាជធានីភ្នំពេញ

•គម្រោង Morgan EnMaison ពីក្រុមហ៊ុន Morganford Invement Cambodia Co., Ltd

•គម្រោង Urban Village & Factory Phnom Penh ពីក្រុមហ៊ុន Urban Hub Cambodia Co., Ltd

២.២  គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុត នៅតំបន់ទីក្រុងរណបរាជធានីភ្នំពេញ

•គម្រោង Leedon Heights ពីក្រុមហ៊ុន The Leedonheights Condominium Co., Ltd

•គម្រោង La Vista One ពីក្រុមហ៊ុន Yin Yi Venture Co., Ltd

២.៣ គម្រោងអភិវឌ្ឍន៍គេហដ្ឋានល្អបំផុត នៅរាជធានីភ្នំពេញ

•គម្រោង Star Platinum Eco Collection ពីក្រុមហ៊ុន ប៉េង ហួត គ្រុប

២.៤ គម្រោងលំនៅដ្ឋានល្អបំផុត នៅខេត្តសៀមរាប

•គម្រោង Rose Apple Square ពីក្រុមហ៊ុន Urban Living Solutions Co,. Ltd

២.៥ គម្រោងអភិវឌ្ឍន៍ទីក្រុង ឬទីប្រជុំល្អបំផុត នៅរាជធានីភ្នំពេញ

•គម្រោង Star Platinum Eco Collection ពីក្រុមហ៊ុន ប៉េង ហួត គ្រុប

២.៦ គម្រោងអភិវឌ្ឍន៍ទីក្រុង ឬទីប្រជុំជនល្អបំផុត នៅខេត្តសៀមរាប

•គម្រោង Bakong Village ពីក្រុមហ៊ុន Bakong Village Co., Ltd

២.៧ គម្រោងអភិវឌ្ឍន៍ប្រើប្រាស់ចម្រុះល្អបំផុត

•គម្រោង Bakong Village ពីក្រុមហ៊ុន Bakong Village Co., Ltd

•គម្រោង Flatiron ពីក្រុមហ៊ុន Meridan International Holding (Cambodia) Ltd

•គម្រោង Morgan Tower ពីក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

•គម្រោង Urban Village & Factory Phnom Penh ពីក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

២.៨ គម្រោងអភិវឌ្ឍន៍ការិយាល័យល្អបំផុត

•គម្រោង Amass Central Tower ពីក្រុមហ៊ុន GL KO

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•គម្រោង Morgan Tower ពីក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

•គម្រោង Urban Village & Factory Phnom Penh ពីក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

២.៩ គម្រោងអភិវឌ្ឍន៍សេវាកម្មអាផាតមិនល្អបំផុត

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•គម្រោង Le Conde BKK1 ពីក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd

២.១០ គម្រោងអភិវឌ្ឍន៍កន្លែងធ្វើការរួម (Co-Working Space) ល្អបំផុត

•គម្រោង Urban Village & Factory Phnom Penh ពីក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

៣. ពានរង្វាន់ផ្នែករចនា

៣.១ ការរចនាស្ថាបត្យកម្មខុនដូល្អបំផុត

•គម្រោង Morgan EnMaison ពីក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

៣.២ ការរចនាស្ថាបត្យកម្មគេហដ្ឋានល្អបំផុត

•គម្រោង Star Platinum Eco Collection ពីក្រុមហ៊ុន ប៉េង ហួត គ្រុប

•គម្រោង Bakong Village ពីក្រុមហ៊ុន Bakong Village Co., Ltd

៣.៣ ការរចនាស្ថាបត្យកម្មគម្រោងប្រើប្រាស់ចម្រុះល្អបំផុត

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

៣.៤ ការរចនាស្ថាបត្យកម្មគម្រោងការិយាល័ល្អបំផុត

•គម្រោង Morgan Tower ពីក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

•គម្រោង Urban Village & Factory Phnom Penh ពីក្រុមហ៊ុន Urban Hub (Cambodia) Co., Ltd

៣.៥ ការរចនាស្ថាបត្យកម្មផ្សារទំនើប ល្អបំផុត

•គម្រោង PH Eco Mall ពីក្រុមហ៊ុន ប៉េង ហួត គ្រុប

៣.៦ ការរចនាស្ថាបត្យកម្មអាផាតមិន ល្អបំផុត

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•គម្រោង Le Conde BKK1 ពីក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd

•គម្រោង TK Central ពីក្រុមហ៊ុន Parbury Investment Co., Ltd

៣.៧ ការរចនាផ្នែកខាងក្នុងល្អបំផុត នៃគម្រោងប្រើប្រាស់ចម្រុះ

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

៣.៨ ការរចនាផ្នែកខាងក្រៅល្អបំផុត នៃគម្រោងការិយាល័យ

•គម្រោង Morgan Tower ពីក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

៣.៩ ការរចនាផ្នែកខាងក្នុងល្អបំផុត នៃគម្រោងអាផាតមិន

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•គម្រោង Le Conde BKK1 ពីក្រុមហ៊ុន Wang Fu Guo Ji Property Development Co., Ltd

៣.១០ ការរចនាស្ថាបត្យកម្ម ទេសភាពខុនដូល្អបំផុត

•គម្រោង La Vista One ពីក្រុមហ៊ុន Yin Yi Venture Co., Ltd

•គម្រោង Leedon Heights ពីក្រុមហ៊ុន The Leedonheights Condominium Co., Ltd

៣.១១ ការរចនាស្ថាបត្យកម្ម ទេសភាពគម្រោងគេហដ្ឋានល្អបំផុត

•គម្រោង Star Mera Garden ពីក្រុមហ៊ុន ប៉េង ហួត គ្រុប

៣.១២ ការរចនាស្ថាបត្យកម្មតំបន់ពាណិជ្ជកម្មល្អបំផុត

•គម្រោង Flatiron ពីក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

•គម្រោង Morgan EnMaison ពីក្រុមហ៊ុន Morganford Investment (Cambodia) Co., Ltd

•គម្រោង Rose Apple Square ពីក្រុមហ៊ុន Urban Living Solutions Co,. Ltd

៤. ពានរង្វាន់ការអភិវឌ្ឍន៍អចលនទ្រព្យ ល្អបំផុតនៅកម្ពុជា

៤.១ គម្រោងអភិវឌ្ឍន៍ខុនដូ ល្អបំផុតនៅកម្ពុជា

•នឹងត្រូវប្រកាសនៅកម្មវិធី Cambodia Property Award ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០

៤.២ គម្រោងអភិវឌ្ឍន៍គេហដ្ឋានល្អបំផុតនៅកម្ពុជា

•នឹងត្រូវប្រកាសនៅកម្មវិធី Cambodia Property Award ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២០

៥. ពានរង្វាន់ Special Award

៥.១ ការទទួលស្គាល់ពិសេស ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ដោតទៅលើបរិស្ថាន សង្គម និងភិបាលកិច្ចល្អបំផុត (ESG)

•ក្រុមហ៊ុន ប៉េង ហួត គ្រុប

៥.២ ការទទួលស្គាល់ពិសេស ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍មានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម (CSR)

•ក្រុមហ៊ុន ប៉េង ហួត គ្រុប

•ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

៥.៣ ការទទួលស្គាល់ពិសេស ទៅដល់ក្រុមហ៊ុនអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

•ក្រុមហ៊ុន Meridian International Holding (Cambodia) Ltd

៦ ការជ្រើសរើសពីអ្នកផ្សព្វផ្សាយ (Publisher’s Choice)

៦.១ បុគ្គលសំខាន់ក្នុងព្រឹត្តិការណ៍ ពានរង្វាន់អចលនទ្រព្យប្រចាំឆ្នាំ

•លោក ហុក កាង ស្ថាបនិក និងនាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Investment Co., Ltd និងជាស្ថាបនិកក្រុមហ៊ុនស្ថាបត្យកម្ម Hok Kang Architects