ប្រទេសនូវែលសេឡង់ គួរតែកំពុងតែមានមោទនភាពយ៉ាងខ្លាំង ខណៈដែលលិខិតឆ្លងដែននៃប្រទេសរបស់ខ្លួន ត្រូវបានគេចាត់ឈ្មោះជា លិខិតឆ្លងដែនដែលមានឥទ្ធិពលជាងគេបំផុត នៅក្នុងចំណាត់ថ្នាក់ថ្មី។
យោងតាមប្រភពពី real-time global ranking tool, The Passport Index បានបង្ហាញថា លិខិតឆ្លងដែនរបស់ប្រទេសនូវែលសេឡង់បានយកឈ្នះ និងចាត់ទុកថាមានឥទ្ធិពលជាង លិខិតឆ្លងដែនប្រមាណ 192 ផ្សេងទៀតនៃបណ្តាប្រទេសរបស់អង្គការសហប្រជាជាតិ។
សន្ទស្សន៍នេះបានកើនឡើងនៅពេលដែលព្រំដែន រវាងប្រទេសភាគច្រើនត្រូវបានបិទ ហើយការធ្វើដំណើរកាន់តែមានភាពលំបាក សម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក។
អង្គការរៀបចំចំណាត់ថ្នាក់លិខិតឆ្លងដែន បាននិយាយថា “Covid-19 បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង ជាប្រវត្តិសាស្ត្រមួយ នៅក្នុងតារាងពិន្ទុបើកចំហរពិភពលោក (WOS – World Openness Score ) នៃសន្ទស្សន៍លិខិតឆ្លងដែន សម្រាប់ការធ្វើដំណើរដោយសេរីរវាងប្រទេសនានា។ ទោះបីជាកិច្ចព្រមព្រៀងទិដ្ឋាការសកម្ម (Active visa) មិនត្រូវបានផ្លាស់ប្តូរក៏ដោយ ការហាមឃាត់ នៃការចូលទៅក្នុងប្រទេស ជាបណ្តោះអាសន្ន និងការបិទព្រំដែនបណ្តាលឱ្យមានការថយចុះគួរឱ្យកត់សម្គាល់ នៅក្នុង WOS។ បច្ចុប្បន្ននេះវាបានថយចុះ ត្រឡប់ទៅរកតួលេខជិត 5 ឆ្នាំមុនទៅហើយ និងមានការថយចុះចំនួន 65% ក្នុងរយៈពេលប៉ុន្មានខែមកនេះ។"
ប្រជាជននូវែលសេឡង់ ទទួលបានសិទ្ធិចូលធ្វើទិដ្ឋាការដោយឥតគិតថ្លៃ ឬត្រូវបានអនុញ្ញាតឱ្យប្រើទិដ្ឋាការរបស់ខ្លួន ក្នុងការចូលទៅកាន់ប្រទេសចំនួន 129 ឯណោះ។ គេក៏បាននិយាយថា នូវែលសេឡង់ជាប្រទេសមួយដែលទទួលបានជោគជ័យបំផុត ក្នុងការដោះស្រាយទៅលើបញ្ហា Covid-19 នេះ។
ទន្ទឹមនឹងនេះដែរក្រុមនៃចំណាត់ថ្នាក់លេខ 2 បានទៅលើ ពលរដ្ឋនៃប្រទេសអាឡឺម៉ង់, Austria, Luxembourg, ស្វីស, អៀឡង់, កូរ៉េខាងត្បូង, ជប៉ុន,និងអូស្រ្តាលី ដែលអាចនឹងទទួលបានបទពិសោធន៍ក្នុងការធ្វើដំណើរដោយរលូន នៅក្នុងប្រទេសចំនួន 128។
ម៉្យាងវិញទៀត អាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ គឺជាប្រទេសដែលមានលិខិតឆ្លងដែនខ្សោយជាងគេ ដោយទទួលបានតែ 31 ប៉ុណ្ណោះ។ លិខិតឆ្លងដែនស៊ីរី Somalia និង Yemen រាងគ្រាន់បើជាងបន្តិច ដោយទទួលបានពិន្ទុ 34, 35, និង 36 តាមលំដាប់លំដោយ។
ដោយឡែក សម្រាប់ចំណាត់ថ្នាក់កំពូលផ្សេងទៀតមានដូចជា លិខិតឆ្លងដែន របស់ប្រទេសស៊ុយអែត, ប៊ែលហ្សិក, បារាំង, ហ្វាំងឡង់, អ៊ីតាលី, និង អេស្ប៉ាញ ទទួលបាន 127 ពិន្ទុដូចគ្នា និង ព័រទុយហ្កាល់, Lithuania ន័រវែស, អ៊ីស្លង់,កាណាដា, និងចក្រភពអង់គ្លេសទទួលបាន 126 ពិន្ទុ។
ចុងក្រោយលិខិតឆ្លងដែនរបស់ប្រទេសកម្ពុជាយើង ជាប់ចំណាត់ថ្នាក់ទី 61 ក្នុងបញ្ជី។ អ្នកកាន់លិខិតឆ្លងដែន អាចធ្វើដំណើរទៅកាន់ប្រទេសចំនួន 49 ដោយមិនចាំបាច់ដាក់ពាក្យសុំ ទិដ្ឋាការមុនពេលមកដល់ឡើយ។