សំណង់អគារល្អៗទាំង ១០ នៅក្នុងឆ្នាំ ២០២០!

ទោះបីជាការពន្យារពេលគម្រោង ឬការសាងសង់ ដោយសារតែវិបត្តិ Covid-19  បានប៉ះពាល់ដល់ឧស្សាហកម្មសំណង់នៅឆ្នាំនេះក៏ដោយ ក៏ឆ្នាំ 2020 នៅតែផលិតបានច្រើន នូវផ្នែកស្ថាបត្យកម្មជាច្រើន និងបានល្អៗដដែល។ ពីសណ្ឋាគារមួយដែលមានចន្លោះនៅកណ្តាល រហូតដល់អគារសហគមន៍នៃភូមិមួយដែលធ្វើពីភក់ជាដើម។ ដូច្នេះ សូមក្រឡេកមើលគម្រោងដ៏ល្អៗជាច្រើន ដែលត្រូវបានគេចាត់ទុកថា ជាអគារដ៏ល្អៗទាំង 10 នៅក្នុងឆ្នាំ 2020។

 

ការជ្រើសរើសអគារល្អបំផុតនៅឆ្នាំ 2020 នេះ មានគម្រោងចំនួន 10 ដែលមានលក្ខណៈខុសៗគ្នា ទៅតាមប្រភេទ និង Style រចនាបថ ប៉ុន្តែគម្រោងនីមួយៗបង្ហាញពីការប្តេជ្ញាចិត្តបានខ្ពស់ ក្នុងការរចនាម៉ូដ។ អឺរ៉ុបដឹកនាំគម្រោងចំនួន 4  ខណៈដែលមាន 3 នៅអាស៊ី 2 ទៀតនៅសហរដ្ឋអាមេរិក និងមួយទៀតស្ថិតនៅលើឧបទ្វីបឥណ្ឌា។

 

1. Opus - ដោយ Zaha Hadid Architects

 

ឌូបៃពោរពេញទៅដោយអគារដែលគួរឱ្យចាប់អារម្មណ៍ រួមទាំងអគារខ្ពស់បំផុត លើពិភពលោក ប៉ុន្តែយើងតែងតែ អាចពឹងលើក្រុមហ៊ុនស្ថាបត្យកម្ម Zaha Hadid Architects ឱ្យនាំយើងចេញពីហ្វូងមនុស្ស និងជាមួយគម្រោង Opus បានបង្កើតសណ្ឋាគារប្រណីតមួយ ដែលមានរាងដូចគូបកញ្ចក់ ដែលមានចន្លោះនៅ ផ្នែកកណ្តាលរបស់វា។ Opus បានឡើងដល់កម្ពស់ 93 ម៉ែត្រ នៅក្នុងតំបន់ Burj Khalifa នៃទីក្រុងឌូបៃ ហើយភាគច្រើនផ្តល់ចន្លោះទៅឲ្យសណ្ឋាគារ ក៏ដូចជាអគារការិយាល័យ និងកន្លែងស្នាក់នៅដ៏ប្រណីតមួយចំនួនផងដែរ។ តាមរចនាសម្ពន្ធ័ វាពិតជាមានប៉មចំនួនពីរ ដែលត្រូវបានភ្ជាប់ជាមួយគ្នា ដោយ atrium និង skybridge ស្រដៀងទៅនឹងសណ្ឋាគារ Morpheus ផងដែរ។

 

2. Musée Atelier Audemars Piguet ដោយ BIG

 

Musée Atelier Audemars Piguet ទទួលបន្ទុកឌីហ្សាញដោយក្រុមហ៊ុនស្ថាបត្យកម្ម Bjarke Ingels Group (BIG) គឺជាសារមន្ទីរនិង Workshop  ដែលត្រូវបានបង្កើតឡើង សម្រាប់អ្នកផលិតនាឡិកាប្រណីតស្វីស។ អគារនេះត្រូវបានបំផុសគំនិតដោយ Timepiece មួយ និងកំណត់ដោយការរចនាបែប Spiraling គួរឱ្យទាក់ទាញ។ ជាន់ខាងលើរបស់វាត្រូវបានគ្របដណ្តប់ ដោយដំបូលពណ៌បៃតង ដែលជួយឱ្យវាមានទីតាំងល្អ សមស្របជាមួយនឹងទេសភាពដ៏ស្រស់ស្អាត។ 

 

3. Eden ដោយ Heatherwick Studio

 

Eden របស់ Heatherwick Studio គឺជាអគារលំនៅដ្ឋានខ្ពស់កប់ពពក ដែលគ្របដណ្តប់ដោយរចនាបទពណ៌បៃតង និងមានទីតាំងនៅសិង្ហបុរី។ វាឈានដល់កម្ពស់អតិបរមា 104.5 ម៉ែត្រ និងជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើន នៃការជម្រុញដ៏យូរអង្វែងរបស់រដ្ឋ ក្នុងទីក្រុងនេះ ឱ្យប្រែក្លាយជាព្រៃ បេតុងម្តងទៀត។ អគារខ្ពស់កប់ពពកមួយនេះ មានតែផ្ទះល្វែងប្រណីតមួយប៉ុណ្ណោះក្នុងមួយជាន់ ហើយផ្តល់ជូនអ្នករស់នៅ ដែលមានកែងខ្ពស់ជាមួយទីធ្លារាបស្មើដូចសួនច្បារ។ ផ្នែកខាងក្នុងត្រូវបានធ្វើឱ្យត្រជាក់តាមបែបធម្មជាតិ ដែលមានបង្អួចដាក់ដោយប្រុងប្រយ័ត្ន ដោយធានាឱ្យមានពន្លឺព្រះអាទិត្យច្រើនចូលទៅខាងក្នុង ហើយសម្រាប់អាផាតមិនវិញ ត្រូវបានបំពាក់ដោយសម្ភារៈដែលមានគុណភាពខ្ពស់។

 

4. Anandaloy ដោយ Anna Heringer

 

ថ្មីៗនេះ យើងទទួលបានការប្រកាសពីអ្នកឈ្នះពានរង្វាន់ Obel ប្រចាំឆ្នាំលើកទី 2 ដោយគម្រោង Anandaloy របស់ Anna Heringer នៅប្រទេសបង់ក្លាដែស គឺជាការប្រើប្រាស់គួរឱ្យចាប់អារម្មណ៍ នៃបច្ចេកទេសសាងសង់ភក់ បែបប្រពៃណី។ វាមានទំហំ 253 ម៉ែត្រការ៉េ ដែលមានកម្ពស់ពីរជាន់។ ជាន់ទីមួយគឺជាមជ្ឈមណ្ឌលព្យាបាលសម្រាប់ជនពិការ ហើយត្រូវបានចូលដោយផ្លូវរអិល (Sloping ramp)។ កន្លែងផ្សេងទៀត មានកន្លែងស្រដៀងនឹងគុហា ដែលមានន័យថាជាកន្លែងសម្រាកលំហែមួយ ខណៈជាន់ខាងលើ មានសហគ្រាសផលិតសម្លៀកបំពាក់សម្រាប់ស្ត្រីក្នុងស្រុក។

 

5. The Crystal ដោយ Safdie Architects

 

គួរបញ្ជាក់ថា វាគឺជាអគារវិស្វកម្មខ្នាតធំ ដ៏គួរឱ្យចាប់អារម្មណ៍បំផុតប្រចាំឆ្នាំ និងបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបង្កើតផងនោះ អគារខ្ពស់ៗ ដែលមិនគួរឱ្យជឿរបស់ Moshe Safdie ទីបំផុតបានបើកឱ្យភ្ញៀវទេសចរបានចូលទៅកម្សាន្ត នៅក្នុងប្រទេសចិន។ អគារខ្ពស់កប់ពពក ដែលមានឈ្មោះជាផ្លូវការថាគ្រីស្តាល់ (The Crystal) គឺជាផ្នែកមួយនៃគម្រោងធំរបស់ Raffles City Chongqing ហើយត្រូវបានគាំទ្រដល់កម្ពស់ 250 ម៉ែត្រ ដោយអគារខ្ពស់ៗ បួនផ្សេងទៀត។ វាមានប្រវែង 300 ម៉ែត្រ និងទម្ងន់ 12,000 តោន។ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ វាត្រូវបានគេលើកឡើង យកដោយយកចិត្តទុកដាក់ទៅទីតាំងមួយខាងលើ ជាមួយនឹងឡានស្ទូច ដោយមានជំនាញវិស្វកម្មពី Arup។ ជណ្តើរយន្តដែលមានល្បឿនលឿន ចំណាយពេលត្រឹមតែជាង 50 វិនាទីប៉ុណ្ណោះ ដើម្បីនាំអ្នកទៅដល់កំពូលអគារ ហើយនៅពេលដែលទ្វារបើកចំហរ អ្នកទេសចរត្រូវបានស្វាគមន៍ ដោយចំណុចមួយ ជាទីតាំងមើលទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុងពីខាងលើ។

 

6. Genesis ដោយ Denizen Works

 

គម្រោង Genesis ដោយ Denizen Works គឺជាព្រះវិហារអណ្តែតទឹកមួយ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលស្ថិតនៅលើទូកដ៏ធំមួយ បណ្តែតខ្លួននៅលើទីតាំងប្រឡាយទឹកដ៏ធំ។ គម្រោងនេះ ត្រូវបានកំណត់ដោយដំបូលរបស់វា តាមលំនាំរថយន្តក្រុងចាស់ប្រភេទ VW។ គំនិតនេះ គឺនៅពេលដែលវាកំពុងប្រើដំបូល វាត្រូវបានលើកឡើងដើម្បីពង្រីកផ្នែកក្បាល និងមានចន្លោះនៅផ្នែកខាងក្នុង សម្រាប់ភ្ញៀវឱ្យចូលទៅខាងក្នុងបានច្រើនបំផុត ប៉ុន្តែនៅពេលដែលវាត្រូវការផ្លាស់ប្តូរទៅទីតាំងមួយផ្សេងទៀត ដំបូលនឹងចុះទាបអាចឱ្យវាដាក់នៅក្រោមស្ពាន ដែលត្រូវបានតំឡើង នៅតាមបរិវេណប្រឡាយផ្សេងៗ។ ការរចនាផ្ទៃខាងក្នុងគឺសាមញ្ញ ប៉ុន្តែធ្វើបានយ៉ាងល្អ ដោយផ្តោតលើពន្លឺធម្មជាតិ និងភាពបត់បែន។

 

7. Lakhta Center ដោយ RMJM/Gorproject

 

មជ្ឈមណ្ឌល Lakhta របស់ប្រទេសរុស្ស៊ី ថ្មីៗនេះត្រូវបានគេដាក់ឈ្មោះថាជាអគារខ្ពស់ថ្មីបំផុតរបស់ពិភពលោក ហើយវាងាយស្រួលក្នុងការដឹងពីមូលហេតុនៃការដាក់ឈ្មោះនេះ។ ការកើនឡើងដល់កម្ពស់ 462 ម៉ែត្រនៅ Saint Petersburg ហើយ Gorproject និងអគារ RMJM ដែលត្រូវបានរចនាឡើងក៏ជាអគារខ្ពស់ជាងគេនៅអឺរ៉ុប តែមានរូបរាងគួរឱ្យភ្ញាក់ផ្អើល។ ទម្រង់ទាំងមូលរបស់វា ត្រូវបានបង្កើតឡើងជាផ្កាភ្លើងមួយ ដែលមានស្លាបប្រាំ ហើយរមួលនៅពេលវាងើបឡើង ដោយផ្នែកខាងក្នុងរបស់វា មានទីធ្លាធំទូលាយ កន្លែងមើលទេសភាព និងភោជនីយដ្ឋាន ផ្តល់នូវទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង។

 

8. McDonald’s Disney World ដោយ Ross Barney Architects

 

McDonald ប្រហែលជាមិនមែនជាក្រុមហ៊ុនដំបូង ដែលគិតដល់ពេលមាននិរន្តរភាពនោះទេ ប៉ុន្តែជាមួយ Ross Barney Architects, Florida's Disney World បានបង្កើតភោជនីយដ្ឋានបៃតងដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់ក្រុមហ៊ុនយក្ស Fast-Food។ អគារនេះបង្កើតថាមពលកកើតឡើងវិញបានគ្រប់គ្រាន់ជាមួយបន្ទះស្រូបពន្លឺព្រះអាទិត្យជាច្រើនរបស់ខ្លួន ដើម្បីបំពេញរាល់តម្រូវការអគ្គិសនីដោយផ្អែកលើមូលដ្ឋានប្រចាំឆ្នាំសុទ្ធ (Net Zero) ហើយផ្នែកខាងក្នុងរបស់វាត្រូវបានខ្យល់ចេញចូលពេញលេញ ស្ទើរតែពេញមួយឆ្នាំ។ ការប្រើប្រាស់ទឹក ត្រូវបានរក្សាទុកទាប ជាមួយនឹងបំពង់ទឹក ដែលមានលំហូរទាប ហើយកង់ហាត់ប្រាណ អាចត្រូវបានប្រើដើម្បីផលិតថាមពល។ តាមរយៈការជិះកង់ អ្នកទេសចរអាចបំភ្លឺអំពូលភ្លើង ដែលបានតម្លើងនៅជញ្ជាំងពណ៌បៃតង ឬបញ្ចូលថ្មស្មាតហ្វូនរបស់ពួកគេ ដែលអាចបន្ថែមកម្រិតភាគរយថ្ម បានបន្តិចបន្តួច។

 

9. Maggie’s Leeds ដោយ Heatherwick Studio

 

គម្រោងមួយផ្សេងទៀតរបស់ Heatherwick Studio នោះគឺ Maggie’s Leeds មានទីតាំងនៅសាកលវិទ្យាល័យពេទ្យ St. James ក្នុងប្រទេសអង់គ្លេស និងផ្តល់ជូនប្រជាជន ដែលរស់នៅជាមួយជំងឺមហារីក និងគ្រួសាររបស់ពួកគេ នូវបរិយាកាសរីករាយ និងមានផាសុកភាព ដើម្បីឲ្យបានឆាប់ជាសះស្បើយ និងទទួលបានការគាំទ្រ ក៏ដូចជាដំបូន្មានជាក់ស្តែង។ 

 

10. One Vanderbilt ដោយ KPF

 

អគារខ្ពស់កប់ពពកមួយ ដែលមានឈ្មោះថា One Vanderbilt ដោយ Kohn Pedersen Fox Associates (KPF) ឡើងដល់កម្ពស់ 427 ម៉ែត្រ នៅ Midtown Manhattan ដែលធ្វើឱ្យវាក្លាយជាអគារខ្ពស់ជាងគេទី 5 នៅអាមេរិក។ ទោះបីជាផ្ទៃខាងក្រៅនិងកញ្ចក់ខាងក្រៅរបស់វា មានភាពទាក់ទាញ ដូចទៅនឹងអគារ Chrysler និងអគារ Empire State ក៏ដោយ តែគម្រោងទាំងនេះមិនបានបង្ហាញពីវិធីសាស្រ្តរបស់ខ្លួនក្នុងការរចនា ប្រកបដោយនិរន្តរភាពនោះទេ។ ប៉មនេះត្រូវបានសាងសង់ដោយប្រើប្រាស់ដែកថែប ដែលបានកែច្នៃ 90% និងមានប្រព័ន្ធប្រមូលទឹកភ្លៀង និងប្រព័ន្ធកម្តៅដែលមានប្រសិទ្ធិភាព ជួយកាត់បន្ថយការប្រើប្រាស់ថាមពលប្រចាំថ្ងៃ។