មកស្គាល់ពីគម្រោងអាងហែលទឹកដ៏ប្រណិត ដែលបណ្តែតខ្លួននៅលើទន្លេខាងកើត (East River) នៅទីក្រុងញូយ៉ក!



ញូវយ៉កគឺជាទីក្រុងដ៏មាមាញឹក និងតែងតែត្រូវបានគេរាប់ចំណាត់ថ្នាក់ជាទីក្រុងទំនើបទាន់សម័យមួយប្រចាំនៅសហរដ្ឋអាមេរិក ក៏ដូចជានៅទូទាំងពិភពលោកផងដែរ ដែលវាក៏ត្រូវបានចាក់បញ្ចូលជាមួយនឹងកម្រិតនៃគម្រោងថ្មីៗ ក្នុងតំបន់ប្រជុំជននេះ ក៏ដូចជាធ្វើឲ្យការរស់នៅរបស់ប្រជាជននៅទីនោះ កាន់តែមានភាពទាន់សម័យនិងទាក់ទាញ នារដូវក្តៅ។ ជាការពិតណាស់ នារដូវកាលនេះតែងតែនាំមកនូវកម្តៅដែលពិបាកនឹងទ្រាំទ្របាន វាក្តៅខ្លាំង ដែលជារឿយៗអាកាសធាតុបែបនេះ តែងតែបង្ខំឲ្យអ្នករស់នៅទីក្រុង ស្វែងរកអាងហែលទឹកកម្សាន្តសាធារណៈ ដើម្បីទីមួយបានសម្រាកលំហែផង និងផ្តល់ភាពត្រជាក់ដល់ខ្លួនផង។


អាចជាដំណឹងល្អ ក្នុងពេលឆាប់ៗខាងមុខនេះ អ្នករស់នៅទីក្រុងញូវយ៉កនឹងទទួលបានអាងហែលទឹកថ្មី មានលក្ខណៈប្លែក ស្អាត និងមិនធ្លាប់មានពីមុនមកឡើយ វាជាអាងហែលទឹកសាធារណៈ ក្នុងទម្រង់បណ្តែតទឹកនៅលើទន្លេខាងកើត (East River) របស់ទីក្រុងញូវយ៉ក។

វាត្រូវបានគេស្គាល់ថាជា +Pool សម្រាប់រចនាបថរូបរាងរបស់វា ដែលប្រហាក់ប្រហែលនឹងសញ្ញាបូក “+” ដែរ ដែលគម្រោងមួយនេះក៏បានដំណើរការសាងសង់អស់ពេលចូលមួយទសវត្សទៅហើយ។ ដោយឡែកអង្គការដែលនៅពីក្រោយគម្រោងនេះ ទីបំផុតបានទទួលកន្លែងផ្លូវការមួយ សម្រាប់សាងសង់អាងហែលទឹក បណ្តែតទឹកដែលមានទីតាំងនៅតំបន់មាត់ទឹកទាបខាងកើត ស្ថិតនៅភាគខាងជើងស្ពាន Manhattan Bridge។




ប៉ុន្តែអាងហែលទឹក (+Pool) នឹងមិនត្រឹមតែអាចអណ្តែតលើទន្លេខាងកើតទេ បន្ថែមវាក៏នឹងប្រើទឹកពីទន្លេ ដើម្បីបំពេញចន្លោះរបស់វា។ លើសពីនេះទៀត វិស្វកម្មមួយផ្នែក ក្នុងចំណោមវិស្វកម្មជាច្រើន ដែលត្រូវបានគេកោតសរសើរលើការ បង្កើតគម្រោងដ៏ប្លែកនិងអស្ចារ្យនេះឡើង និងបានធ្វើឱ្យការខិតខំនេះ គួរឱ្យចាប់អារម្មណ៍នោះ គឺវិស្វកម្មនៃប្រព័ន្ធច្រោះទឹក។ បើយោងតាមប្រភពពី ​​Time Out New York អាងហែលទឹកនេះ នឹងផ្តល់ជូនភ្ញៀវនូវទឹកចម្រោះស្អាត ប្រមាណជាជាង 600,000 gallons ក្នុងមួយថ្ងៃ។

គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើគម្រោងដែលមានទឹកប្រាក់ 25 លានដុល្លារនេះ នឹងចប់នៅពេលណានោះទេ ប៉ុន្តែអ្នករៀបចំកម្មវិធី និងអ្នករស់នៅក្នុងក្រុងញូវយ៉កជាច្រើន សម្តែងការពេញចិត្តនឹងការរីកចម្រើនរបស់គម្រោងនេះ ហើយរង់ចាំការបើកជាផ្លូវការរបស់វាផងដែរ។

អ្នកនាង Kara Meyer ដែលជានាយកគ្រប់គ្រងនៅអាងហែលទឹក (+Pool) នេះ បានប្រាប់ឲ្យដឹងថា "យើងមានការបញ្ជាក់ជាផ្លូវការ ពីការទទួលជោគជ័យជាមួយជំហ៊ានបន្ទាប់សម្រាប់គម្រោង ... យើងមានផ្ទះមួយទៀតសម្រាប់វា។

នាងបានមានប្រសាសន៍ថា ឧបសគ្គបន្ទាប់ក្នុងការសាងសង់ និងបើកអាងហែលទឹកនេះ នឹងត្រូវជួបជាមួយនឹងការបញ្ជាក់ការត្រួតពិនិត្យ បទបញ្ជានានាពាក់ព័ន្ធនឹងសុខភាព និងសុវត្ថិភាពរបស់ភ្ញៀវ ក៏ដូចជាតម្រូវការរបស់រដ្ឋបាលប្រចាំទីក្រុងផងដែរ។