ភ្នំដ៏អស្ចារ្យទាំង ៥ នៅក្នុងប្រទេសជប៉ុន ពិសេសបំផុតសម្រាប់ភ្ញៀវទេសចរដែលនិយមការឡើងភ្នំ!

ទិវាក្នុងការឡើងភ្នំ ដែលនៅជប៉ុនគេហៅថា “Mountain Day” គឺជាថ្ងៃឈប់សម្រាកដែលមានគោលបំណងតែមួយគត់ ក្នុងការផ្តល់ពេលវេលា សម្រាប់ភ្ញៀវទេសចរ ទាំងជាតិ និងបរទេសទទួលយកបទពិសោធន៍នៃទេសភាពភ្នំ របស់ប្រទេសជប៉ុន។ តើមានវិធីអ្វីប្រសើរជាងក្នុងការប្រារព្ធ Mountain Day ជាងការឡើងភ្នំដ៏ល្អបំផុត ដែលប្រទេសនេះផ្តល់ជូន?

ជាការពិតណាស់មានដូចជាភ្នំដ៏ល្បីល្បាញ Mt. Fuji ប៉ុន្តែគ្រាន់តែឡើងភ្នំហ្វូជីក្នុងអំឡុងពេល ដែលអ្នកនៅប្រទេសជប៉ុនស្រាប់ គឺអាចរាប់ទុកជារឿងដ៏សាមញ្ញមួយ។ កំពូលភ្នំរាប់រយផ្សេងទៀត ផ្តល់នូវទេសភាពស្រស់ស្អាត ដែលអាចឲ្យមនុស្សចូលទៅដល់បាន ហើយមានទីតាំងស្ថិតនៅជិតជ្រុងនៃទីក្រុង ដែលអ្នករស់នៅ ឬមិនថាអ្នកស្ថិតនៅក្នុងខេត្តណាមួយរបស់ជប៉ុនទេ។ សូមចាប់ផ្តើមជាមួយ ៥ ក្នុងចំណោមភ្នំទាំងនោះ។  

 

នេះគឺជាភ្នំដ៏អស្ចារ្យសឹងតែមិនគួរឲ្យជឿទាំង ៥ របស់ជប៉ុន ពិសេសសម្រាប់ភ្ញៀវទេសចរ ដែលនិយមការឡើងភ្នំ។

 

១/ Mount Shibutsu, Gunma

ប្រសិនបើអ្នកចង់ឡើងភ្នំដ៏ស្រស់ស្អាត តែរាង Challenge បន្តិច សូមធ្វើដំណើរទៅកាន់ភ្នំ Mt. Shibutsu គ្រាន់តែចំណាយពេលប្រមាណពីរបីម៉ោង ចេញពីទីក្រុងតូក្យូប៉ុណ្ណោះ និងមានមកដល់ជើងភ្នំនេះហើយ។ Shibutsu  ដែលមានអាយុកាលច្រើនឆ្នាំនៅក្នុងបញ្ជីនៃ “ភ្នំល្អបំផុតទាំង ១០០ នៅប្រទេសជប៉ុន” មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិ Oze ក្នុងខេត្ត Gunma។

កន្លែងសម្រាកលំហែកាយបែបធម្មជាតិនៅតំបន់ Kanto, Oze ត្រូវបានគ្របដណ្តប់នៅក្នុងតំបន់វាលទំនាប ដែលត្រូវបានអភិរក្ស ដោយមានទឹកហូរថ្លា និងផ្លូវដើរធ្វើពីឈើមួយចំនួន (wooden walking paths)។ អ្នកអាចទៅ Oze ដើម្បីឡើងភ្នំកម្រិតទាប ប៉ុន្តែឧទ្យានជិត ៤០០ គីឡូម៉ែត្រនេះ ក៏រួមបញ្ចូលភ្នំខ្ពស់ៗជាច្រើនទៀតដែរ។ ភ្ញៀវទេសចរអាចស្នាក់នៅក្នុងផ្ទះសំណាក់ ដែលនៅក្បែរនោះ ហើយចាប់ផ្តើមធ្វើដំណើរឡើងភ្នំបានហើយ ប៉ុន្តែត្រូវយកទឹកញ៉ាំទៅជាមួយឲ្យបានច្រើន ព្រោះវាអាចចំណាយពេលដល់ទៅ ៥ ម៉ោងឯណោះ ទើបអាចឡើងដល់កំពូល។

 

២/ Mount Daibosatsu, Yamanashi

នេះគឺជាការធ្វើដំណើរដែលចំណាយពេលត្រឹមមួយថ្ងៃ ដ៏ងាយស្រួលពីទីក្រុងតូក្យូ ក៏ដូចជាការឡើងភ្នំកម្រិតមធ្យមផងដែរ។ Daibosatsu ផ្តល់នូវទេសភាពដ៏ល្អបំផុតមួយនៃភ្នំហ្វូជី នៅពេលថ្ងៃដែលគ្មានពពក។ វាអាចជាការឡើងភ្នំចំណាយពេលពី ២ ទៅ ៤ ម៉ោង អាស្រ័យលើផ្លូវដែលអ្នកឡើង ឬចុះពីលើភ្នំ។  ដើម្បីឱ្យច្បាស់ សូមជិះឡានក្រុង ទៅកន្លែងចាប់ផ្តើមសំខាន់ នៅជើងភ្នំ។ កន្លែងងាយស្រួលបំផុតដើម្បីនៅក្បែរនោះគឺ Katsunuma ទីតាំងផលិតស្រារបស់ជប៉ុន។ កន្លែងនេះអនុញ្ញាត ឱ្យអ្នកទទួលបានអ្វីដែលល្អបំផុតរបស់ជប៉ុនគឺស្រា Onsen និងធម្មជាតិដ៏ស្រស់ស្អាតនៅជុំវិញនោះ។

 

៣/ Mount Karama, Kyoto

ភ្នំ Karama ត្រូវបានគេស្គាល់ថា ជាទីកន្លែងកំណើតរបស់ Reiki ដែលជាកន្លែងសម្រាកលំហែ Onsen និងពោរពេញទៅដោយធម្មជាតិជាច្រើន។ សូមអញ្ជើញមកទស្សនា Kurama-dera ដែលជាប្រាសាទដ៏ធំបំផុតនៅលើភ្នំ ដែលជាទីតំាងនៃសម្បត្តិជាតិផងដែរ។ មិនថាអ្នកជ្រើសរើសយករថយន្តខ្សែកាប (Cable car) ឬឡើងភ្នំរហូតដល់កំពូលនោះទេ ទេសភាពពីលើគឺស្រស់ស្អាតគ្រប់រដូវតែម្តង។

 

៤/ Mount Aso, Kumamoto

ក្នុងនាមជាភ្នំភ្លើងសកម្មបំផុតនៅជប៉ុន និងជាភ្នំភ្លើងមួយ ក្នុងចំណោមភ្នំភ្លើងធំបំផុតមួយនៅលើពិភពលោក Mount Aso គឺជាកន្លែងដែលត្រូវទៅ សម្រាប់អ្នកដែលធ្វើដំណើរនៅ Kumamoto។ នៅរយៈកម្ពស់ ១.៥៩២ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ វាក៏មានកំពូលភ្នំខ្ពស់ៗចំនួន ៥ និង caldera ដ៏អស្ចារ្យមួយ។ នៅក្នុងតំបន់នោះ ក៏មានទីក្រុង Aso City, Aso Takamori-cho និងភូមិ Aso ភាគខាងត្បូង រួមទាំងសកម្មភាពខាងក្រៅផ្សេងទៀត ពីការឡើងភ្នំ រហូតដល់ជិះសេះ រហូតដល់ប្រភពទឹកក្តៅនៅទីនោះទៀតផង។

 

៥/ Mount Takao, Tokyo

ចំណាយពេលធ្វើដំណើរតិចជា ៣ ម៉ោង ពីតំបន់កណ្តាលនៃ Shinjuku ភ្នំ Takao ផ្តល់ជូននូវផ្លូវជាច្រើនប្រភេ ទសម្រាប់អ្នកឡើងភ្នំនីមួយៗ។ សម្រាប់អ្នកដែលមិនសូវចូលចិត្តបែបកីឡា ស្ថានីយ Takaosanguchi គឺមានចម្ងាយតែប៉ុន្មានជំហ៊ានប៉ុណ្ណោះពី Cable car ឬ Ropeway station ដែលនាំអ្នកដំណើរ ទៅកាន់រយៈកម្ពស់ពាក់កណ្តាលនៃភ្នំ។ ផ្លូវឡើងភ្នំនេះភាគច្រើន ចំណាយពេលប្រហែល ៩០ នាទីដើម្បីទៅដល់កំពូល។

នៅលើផ្នែកកំពូលនេះ មានទេសភាពដ៏អស្ចារ្យនៃតំបន់ជុំវិញនិង Mt. Fuji នៅពេលថ្ងៃច្បាស់។ បញ្ចប់ដំណើរកម្សាន្តរបស់អ្នក ជាមួយនឹងការហែលជ្រមុជទឹកនៅ Onsen នៅជិតស្ថានីយ៍ ឬចូលទស្សនាសារមន្ទីរសិល្បៈ (Trick Art Museum) នៅក្បែរនោះក៏បាន។