ឧស្សហ៍កម្មតំឡើងរថយន្ត Ford ត្រូវបានគេសង្ស័យថាមានលេចធ្លាយចេញឧស្ម័នហ្គាសមកក្រៅ

ការលេចធ្លាយឧស្ម័នហ្គាសនៅរដ្ឋមីឈីហ្គែនបានជំរុញឱ្យមន្រ្តីសុខាភិបាលចាប់ផ្ដើមប្រកាសឱ្យប្រជាជនជម្លៀសខ្លួនចាកចេញពីតំបន់ក្បែរនោះភ្លាមៗ ហើយគេបានដាក់ការសង្ស័យថា ការលេចធ្លាយឧស្ម័នហ្គាសនេះទំនងជាមានប្រភពចេញពីរោងចក្រដំឡើងរថយន្ត Ford ។ 

ប្រជាជនជាច្រើនដែលរស់នៅភាគខាងកើតនៃរដ្ឋមីឈីហ្គិន និងតំបន់ចម្ងាយប្រហែល ៣០ ម៉ាយល៍នៅភាគនិរតីនៃទីក្រុង Detroit ត្រូវបានប្រកាសឲ្យជម្លៀសខ្លួនពីផ្ទះរបស់ពួកគេជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែមទៀត។ 

យោងតាមទីភ្នាក់ងារសុខភាពនៃរដ្ឋមីឈីហ្គែនបានឲ្យដឹងថា ការលេចចេញនូវឧស័ន្មហ្គាសនេះមានផ្ទុកនូវសារធាតុគីមីដែលគួរឱ្យព្រួយបារម្ភ ព្រោះវាជាសារធាតុដែលអាចបង្កមហារីក និងជាសារធាតុងាយឆាបឆេះផងដែរ។ ប្រសិនបើមិនមានការជម្លៀសប្រជាជនចេញនោះទេ មនុស្សអាចនឹងស្រូបយកសារធាតុគីមីនោះក្នុងបរិមាណដ៏ច្រើនដែលអាចបណ្តាលឱ្យងងុយដេក វិលមុខ ឈឺក្បាល ក្អួត ឬចង្វាក់បេះដូងលោតលឿនជាដើម។៊ 

នេះបើយោងតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ទីក្រុងមីឈីហ្គែន លោកស្រី Jill Greenberg បាននិយាយថាការប៉ាន់ស្មានដំបូងគេរកឃើញថា មានការលេចធ្លាយឧស័ន្មចន្លោះពី ១.០០០ ទៅ ៣.០០០ ហ្គាឡុងចេញពីរោងចក្រមួយនៅក្បែរតំបន់នោះ ហើយត្រូវបានគេដាក់ការសង្ស័យថាវាជាប្រភពមកពីរោងចក្រដំឡើងរថយន្ដ Ford ដែលជាហេតុបង្កឲ្យមានការសាយភាយឧស័ន្មហ្គាសបែបនេះ។