រូបភាពគំរូនៃអគ្គបញ្ជាការថ្មី ត្រូវបានបង្ហាញប៉ុន្តែមិនទាន់បញ្ជាក់ថ្ងៃសាងសង់
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជា អធិបតីដឹកនាំកិច្ចប្រជុំឆ្លងគម្រោងសាងសង់អគារអគ្គបញ្ជាការដ្ឋានថ្មី។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនា ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ នៅបន្ទប់ប្រជុំអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ។ ស្រប ពេលនេះ តាមប្រភពដដែលបានបង្ហាញពីរូបភាពគំរូនៃអគ្គបញ្ជាការថ្មី ដែលមហាជនអាចបានឃើញ មុនពេលពេលគម្រោងសាងសង់បានរៀបចំរួច យ៉ាងណាព័ត៌មាននិងតម្លៃអគារអគ្គបញ្ជាការដ្ឋានថ្មីដែលគ្រោងសាងសង់នេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងនៅឡើយទេ។