បញ្ជីឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដ៏គ្រោះថ្នាក់បំផុតនៅក្នុងឆ្នាំ 2019

កាលពីអត្ថបទមុនៗ គេហទំព័ររបស់យើង ក៏ធ្លាប់បានបង្ហាញដល់ប្រិយមិត្តអ្នកអានទាំងអស់គ្នា នូវអត្ថបទនៃក្រុមហ៊ុនអាកាសចរណ៍ដ៏មាមាញឹកជាងគេ ក្រុមហ៊ុនអាកាសចរណ៍ដែលរកចំណូល បានច្រើនជាងគេ នៅក្នុងពិភពលោករួចមកហើយ ដោយឡែកនៅក្នុងថ្ងៃនេះ យើងនឹងបង្ហាញ នូវក្រុមហ៊ុនអាកាសចរណ៍ដ៏គ្រោះថ្នាក់បំផុត និងធ្លាប់ជួបឧប្បត្តិហេតុច្រើនជាងគេ ឲ្យអ្នកទាំងអស់គ្នាបានស្គាល់វិញម្តង។

បើយោងតាមប្រភពពី “AirlineRatings” បានធ្វើការបង្ហាញនូវបញ្ជីឈ្មោះក្រុមហ៊ុនអាកាសចរណ៍ដែលមានគ្រោះថ្នាក់បំផុត នៅលើពិភពលោកប្រចាំឆ្នាំ 2019 នេះ ដោយផ្អែកលើប្រព័ន្ធវាយតម្លៃផ្កាយ 7។ កត្តានៃការវិភាគមានដូចជា ចំនួនអ្នកដំណើរស្លាប់ ក្នុងរយៈពេលមួយទសវត្សចុងក្រោយនេះ ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់ប្រទេសខ្លួន និងវិញ្ញាបនប័ត្រត្រួតពិនិត្យ សវនកម្មសុវត្ថិភាពប្រតិបត្តិការរបស់សមាគមន៍ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IOSA) ជាដើម។ 

 

គ្មានក្រុមហ៊ុនអាកាសចរណ៍ណាមួយខាងក្រោម ទទួលបានលើសពីផ្កាយពីរ ក្នុងចំណោមផ្កាយប្រាំពីរនោះទេ៖

 

1. Tara Air

Tara Air អាចសន្សំបានតែផ្កាយមួយប៉ុណ្ណោះ ក្នុងចំណោមផ្កាយ 7 ។ គ្រោះថ្នាក់ធ្ងន់ធ្ងរជាច្រើនបានកើតឡើងនៅក្នុងឆ្នាំ 2010 និង 2011 មិនបានជួយដល់ចំណាត់ថ្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់មួយនេះបានទេ។ ចំណុចដែលតែងតែប្រទះគ្រោះថ្នាក់ខ្លាំងបំផុត គឺនៅផ្លូវហោះឆ្លងកាត់ភ្នំ។

 

2. Nepal Airlines

ជើងហោះហើររបស់ប្រទេសនេប៉ាល់ បានជួបគ្រោះថ្នាក់ក្នុងការហោះហើរ 9 ដងក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ។ តាមស្ថិតិការហោះហើរនៅលើភ្នំគឺមានគ្រោះថ្នាក់ណាស់។ ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ បានចាប់ផ្តើមហោះហើរតាំងពីឆ្នាំ 1958 ក្រោមឈ្មោះថា Royal Nepal Airlines។ ដោយប្រមូលបានតែផ្កាយមួយ ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ត្រូវបានហាមឃាត់មិនឱ្យហោះហើរទៅកាន់សហភាពអឺរ៉ុបឡើយ។ ទោះបីជា 20 ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងកំណត់ត្រាសុវត្ថិភាព របស់ក្រុមហ៊ុនអាកាសចរណ៍ក៏ដោយ ក៏គ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ 2014 បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន 18 នាក់។

 

3. Ariana Afghan Airlines

វាជាក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់អាហ្វហ្គានីស្ថាន ដោយបច្ចុប្បន្ននេះ Ariana មានយន្តហោះតែ 5 គ្រឿងប៉ុណ្ណោះ ប៉ុន្តែធ្លាប់មានយន្តហោះ 19 គ្រឿងដែរពីមុន ត្រូវបានគេកត់ត្រានៅក្នុងប្រវត្តិសាស្ត្រក្នុងប្រទេស ប៉ុន្តែកំណត់ត្រានេះក៏មានរួមទាំងឧប្បត្តិហេតុគ្រោះថ្នាក់ និងមានមនុស្សស្លាប់ចំនួន 7 នាក់ផងដែរ។

 

4. Bluewing Airlines

វាមានមូលដ្ឋាននៅ Suriname នៃអាមេរិកខាងត្បូង។ ការបាត់បង់យន្ដហោះ Antonov An-28 ចំនួន 3 ផ្សេងគ្នាក្នុងរយៈពេល 3 ឆ្នាំបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នេះ ហាមឃាត់នៅលើដែនអាកាសអឺរ៉ុបដែលរួមមានដែនដីបារាំង ជិតខាង French Guiana។

 

5. Kam Air

ក្រុមហ៊ុនអាកាសចរណ៍ Kam Air ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាននេះត្រូវបានហាមឃាត់ខ្លួនពីដែនអាកាសអាមេរិកហើយនៅពេល Kam ព្យាយាមហោះហើរ ទៅកាន់សហភាពអឺរ៉ុបក្នុងឆ្នាំ 2010 ពួកគេបានរកឃើញថា ខ្លួនក៏ត្រូវបានហាមឃាត់ពីទីនោះផងដែរ បន្ទាប់ពីឧប្បត្តិហេតុដែលរួមមានគ្រោះថ្នាក់បណ្តាលឲ្យមានមនុស្សស្លាប់ និងការគំរាមបំផ្ទុះគ្រាប់បែក។

 

6. Trigana Air Service

ជាមួយនឹងការបាក់បំណែកយន្តហោះដប់ដង គ្រោះឧប្បត្តិហេតុ 14 ដង និងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើន ក្រុមហ៊ុនអាកាសចរណ៍របស់ឥណ្ឌូនេស៊ីមួយនេះ ទទួលបានតែផ្កាយមួយប៉ុណ្ណោះ និងត្រូវបានហាមឃាត់ពីដែនដីរបស់អាមេរិក និងសហគមន៍អឺរ៉ុប។