ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងបាំងកករបស់ប្រទេសថៃ បានបើកទ្វារទទួលបានភ្ញៀវទេសចររាប់លាននាក់ចូលទៅទស្សនា និងកម្សាន្តនៅទីនោះ។ អាចនិយាយបានថា បាំងកក គឺជាទីក្រុងដ៏សំបូរបែប មានទាំងកន្លែងកម្សាន្ត កន្លែងទិញឥវ៉ាន់ អាគារខ្ពស់ៗផ្តល់សេវាកម្មក្នុងការស្នាក់នៅល្អ និងជាពិសេសនោះ ក៏សំបូរទៅដោយរបស់ញ៉ាំជាច្រើន នៅក្នុងតម្លៃសមរម្យទៀតផង។
នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអ្នកទាំងអស់គ្នានូវទីតាំង 6 កន្លែងដែលត្រូវបានរាប់ថា ជាកន្លែងដែលល្អបំផុតនៅក្នុងទីក្រុងបាំងកក ទាំងការស្នាក់នៅ កន្លែងការញ៉ាំអី ដើរទិញឥវ៉ាន់ និងល្អសម្រាប់ការជប់លៀងផ្សេងៗទៀតផង។
1. One9Five
អាគារដ៏ខ្ពស់នេះ មានដល់ទៅ 61 ជាន់ផ្តល់នូវទេសភាពដ៏អស្ចារ្យនៅក្នុងទីក្រុងជាពិសេសនៅពេលយប់។ វាមានប៉មពីរ ដែលបានភ្ជាប់គ្នា តាមបែប Urban Oasis និងមានភ្ជាប់ជាមួយនឹងអាងហែលទឹកទំនើប ដែលមានប្រវែង 100 ម៉ែត្រនៅខាងក្រោម។ ភាពសំបូរបែបនៃជម្រើស រួមមានបន្ទប់ទទួលភ្ញៀវប្រណិត ដែលមានរបៀបរៀបរយល្អ ផ្តល់ទេសភាពបានយ៉ាងស្រស់ស្អាត, មាន Theatre, ភោជនីយដ្ឋាន, បន្ទប់ប្រជុំជាលក្ខណៈឯកជន, កន្លែងក្មេងលេង ឬក្លឹបកុមារ ដែលបានបែងចែកដាច់ដោយឡែក។ គ្រឿងបរិក្ខារសុខភាពសំបូរបែប រួមមានទាំងមជ្ឈមណ្ឌលហាត់ប្រាណបែបទំនើប កន្លែងស៉្បាឯកជន និងកន្លែងវាយកូនហ្គោលទៀតផង។ អ្នកអាចធ្វើការជ្រើសរើសយកបន្ទប់ដែលមានគ្រែមួយ គ្រែពីរ គ្រែបី ឬជាផ្ទះសំណាក់សម្រាប់ស្នាក់នៅ ដែលមានរចនាបថទំនើប កន្លែងស្តុកឥវ៉ាន់ធំ និងគ្រប់ទីកន្លែងសុទ្ធតែមានពន្លឺធម្មជាតិគ្រប់គ្រាន់តែម្តង។
2. The Esse at Singha Complex
ការអភិវឌ្ឍចម្រុះបែបទំនើបទាន់សម័យ បានផ្តល់ជូនខុនដូមួយ ដែលផ្តល់សេវាកម្មបន្ទប់ដែលមានគ្រែមួយ គ្រែពីរ និងផ្ទះដ៏ប្រណិត ដោយមានទីតាំងស្ថិតនៅក្នុងតំបន់ទីប្រជុំជនទំនើប ទីកន្លែងវប្បធម៌ សាលារៀន កន្លែងទិញឥវ៉ាន់ និងការកម្សាន្តនៅពេលរាត្រីផងដែរ ដែលរយៈចម្ងាយពីកន្លែងមួយទៅកាន់កន្លែងមួយមិនឆ្ងាយឡើយ ដោយអ្នកអាចដើរទៅបាន។ អាគារនេះមាន 39 ជាន់ ដែលមានរចនាបថដើម និងមានការតភ្ជាប់ទៅកាន់ស្ថានីយ Phetchaburi MRT, The Airport Rail Link (ARL) ផងដែរ។ វាមាន Expressway និង Express boat ដែលផ្តល់ជូននូវទេសភាពនៃទីក្រុងដ៏ស្រស់ស្អាត ចូលទៅហែលទឹកលេងបាន និងអាចសម្រាកនៅក្នុង Residence Lounge ទៀតផង។ ក្រៅពីនេះ វាមានកន្លែងស៉្បា ហាងថែរក្សាសម្ផស្សឯកជន កន្លែងហាត់ប្រាណ កន្លែងហាត់ប្រដាល់ និងផ្សេងៗទៀតជាច្រើន។ អាគារនេះ ផ្តល់នូវសន្តិសុខខ្ពស់ ការតុបតែងយ៉ាងប្រណិត ជាមួយនឹងគ្រឿងសង្ហារឹមល្អៗផងដែរ។
3. Onyx Nightclub
ស្ថិតនៅចំកណ្តាលនៃបេះដូងរបស់ Rama 9-Ratchada នៅលើផ្លូវ Royal City ដែលគឺជាកន្លែងសម្រាប់ Party ដ៏ពេញនិយមនៅក្នុងទីក្រុងបាំងកក។ រង្គសាល និងក្លឹបកម្សាន្តដូចជា Route 66 និង Tha Beatlounge គឺជាកន្លែងដែលមានមនុស្សទៅកម្សាន្តកកកុញ ជាប្រចាំ។ មួយទៀតនោះគឺ Onyx ដែលបានបើកតាំងពីឆ្នាំ 2014 មកម៉្លេះ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ វាធំជាងគេ ហើយក៏ពេញនិយមជាងគេបំផុតដែរ នៅក្នុងបាំងកក។ ជាមួយនឹងការអាប់ដេតទៅលើ EDM, house music វានាំមកនូវបទពិសោធន៍នៃក្លឹបទំនើបៗ បន្ទប់ធំៗ Style Mega-club និងកន្លែងរាំធំៗទៀតផង។ ទីនេះមានការចូលរួមដោយ Top-Level DJs និងមានការទទួលកក់ជាមួយនឹងជម្រើស VIP ទៀតផងដែលកន្លែងនឹងផ្តល់នូវទេសភាពដ៏អស្ចារ្យ និងកាន់តែសប្បាយផងដែរ។
4. Central Plaza Rama 9
មានទីតាំងនៅតំបន់ Ratchadapisek វាមានកម្ពស់ 7 ជាន់ដ៏ទំនើបសម្រាប់ការដើរទិញឥវ៉ាន់ បរិភោគអាហារ និងជាកន្លែងកម្សាន្តដ៏ល្អមួយ ដែលមានសព្វគ្រប់បែបយ៉ាងចាប់តាំងពី Fashion - ម្ហូបអាហារ - និងគ្រឿងអេឡិចត្រូនិច។ អាចមកកាន់ទីនេះបានតាមឡានក្រុង តាក់ស៊ី ឬដោយផ្ទាល់តាមស្តុប Rama 9 នៃ MRT។ មជ្ឈមណ្ឌល Plaza ផ្តល់ជូនជម្រើសជាច្រើននៃការដើរទិញឥវ៉ាន់ជាច្រើនម៉ូត ដែលមានតម្លៃសមរម្យ មានហាងកែសម្ផស្ស ហាងកាហ្វេ ហាងលក់សៀវភៅ និងហាងលក់កុំព្យូទ័រផងដែរ។ ក្រៅពីនេះ វាក៏មានលក់ប្រដាប់ប្រដាប្រើប្រាស់នៅក្នុងផ្ទះ គ្រឿងកីឡា ប្រដាប់ប្រដាក្មេងលេង គ្រឿងទេស និងអាហារជាច្រើនប្រភេទ ជាមួយនឹងភោជនីយដ្ឋានជប៉ុន និងថៃល្អៗមួយចំនួនទៀតផង។
5. Ratchada Train Night Market
ផ្សាររាត្រីនៅក្នុងទីក្រុងបាំងកក មានភាពល្បីល្បាញដោយសារតែការរៀបចំបរិយាកាសរបស់ពួកគេដូចជាឱកាស ដើម្បីទទួលបានការចរចា ហើយបច្ចុប្បន្ននេះ វាក៏ផ្តល់បទពិសោធន៍នៅក្នុងការទិញកាន់តែទាក់ទាញ និងល្អទៀតផង។ នៅជាប់នឹងមជ្ឈមណ្ឌលវប្បធម៌របស់ថៃ ស្តុប MRT ហើយផ្សារនេះត្រូវបានគេស្គាល់នៅក្នុងស្រុកថា Rot Fai ដែលដំណើរការដល់ពាក់កណ្តាលអាធ្រាត ដែលធ្វើឲ្យវាក្លាយជាកន្លែងដ៏ល្អ សម្រាប់ការដើរទិញឥវ៉ាន់ចាប់ពីពេលល្ងាចទៅ នៅតាមតូបភ្លឺល្អ ដែលពោពេញទៅដោយម៉ូដទាន់សម័យជាច្រើន ដូចជាគ្រឿងតាំង ផលិតផលរក្សាសម្រស់ ខោអាវម៉ូតថ្មីៗ និងគ្រប់ប្រភេទនៃ Knick-Knacks។ នេះមិនគ្រាន់តែជាហាងដើរទិញឥវ៉ាន់បុណ្ណោះទេ វាក៏មានតូបអាហារសម្រន់ជាច្រើនផងដែរ មានលក់គ្រឿងសមុទ្រ និងអាហារឆ្ងាញ់ៗនៅក្នុងស្រុក Bar តូចៗជាមួយនឹងស្រាបៀរ ស្រាក្រឡុក និងហាងកាត់សក់នៅពេលយប់ទៀតផង។ នៅទីនោះ ក៏មានការសម្តែង ឬច្រៀងនៅតាមដងផ្លូវផងដែរ។
6. Bliss Italian Kitchen
ចុងភៅដ៏មានស្នាដៃ និងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន លោក Anongrat Meklai, a.k.a Chef Piak ផ្តល់ជូននូវម្ហូបអ៊ីតាលីល្អៗ ដែលមានរសជាតិឈ្ងុយឆ្ងាញ់។ បញ្ជីមុខម្ហូបនៅផ្ទះបាយរបស់អ៊ីតាលីនេះ មានដូចជានំបុ័ង និងប៉ាស្តាដែលផលិតនៅក្នុងផ្ទះ និងមានគ្រឿងផ្សំដ៏ល្អបំផុត មកពីជុំវិញពិភពលោក ក្រៅពីនេះវាក៏មានមុខម្ហូបល្បីៗជាច្រើនទៀតផងដែរ។ ជម្រើសស្រាអឺរ៉ុបដ៏ល្អឥតខ្ចោះ បំពេញបន្ថែមនៃការទទួលទានម្ហូបអឺរ៉ុបដ៏ល្អបំផុត។
ដូចនេះ បើសិនជាអ្នកមានបំណងមកកម្សាន្តនៅក្នុងទីក្រុងបាំងកកនេះ គប្បីអាចសាកល្បងកន្លែងទាំង 6 នេះបាន ដូចដែលបានរៀបរាប់នៅខាងលើ ព្រោះអ្នកអាចនឹងទទួលបានបទពិសោធន៍ក្នុងការដើរលេងរបស់អ្នកបានល្អ សប្បាយ និងត្រូវតាមអ្វីដែលអ្នកចង់បានផងដែរ។