កន្លែងចំនួន 10 ដែលល្អបំផុត សម្រាប់ការទស្សនា ទេសភាពនៃប៉ម Eiffel Tower ក្នុងទីក្រុងប៉ារីស


ប៉ម Eiffel Tower ជាស្ថាបត្យកម្ម តំណាងទីក្រុងដ៏ល្បីបំផុត ក្នុងទីក្រុងប៉ារីស ហើយពីមួយឆ្នាំទៅមួយឆ្នាំ មានអ្នកទេសចររាប់លាននាក់ មកពីជុំវិញពិភពលោក ដើម្បីមកទស្សនា ប៉មដែកដ៏ធំ និងល្បីល្បាញ មួយនេះ។ ប៉ម Eiffel Tower មានភាពស្រស់ស្អាតអស្ចារ្យ និងសាកសមតម្លៃ ដែលអ្នកទេសចរគ្រប់គ្នា ធ្វើដំណើរឆ្ញាយមកទស្សនាប៉មនេះ។ តែយ៉ាងណាមិញ ភ្ញៀវទេសចរមួយចំនួន ធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស គ្រាន់តែដើម្បីមើលប៉ម Eiffel Tower ប៉ុណ្ណោះ ហើយបន្ទាប់ក៏ មកចាកចេញពីទីក្រុង។ តាមការពិតទៅ នៅមានកន្លែងជាច្រើនទៀត ដែលលោកអ្នកអាចទទួលបាន នូវទិដ្ឋភាព និងទេសភាពស្រស់ស្អាតបំផុតពីប៉ម Eiffel Tower នេះ។ ដូច្នេះ ខាងក្រោមនេះ គឺជាកន្លែងចំនួន 10 ដែលអាចឲ្យអ្នកទស្សនា ទេសភាពនៃប៉ម Eiffel Tower ក្នុងទិដ្ឋភាពស្រស់ស្អាតបំផុត៖

1. ទស្សនាចេញពីតំបន់ Trocadero

Trocadero ប្រហែលជាកន្លែង ដ៏ល្បីល្បាញបំផុត និងជាកន្លែងដ៏ល្អបំផុត ដើម្បីមើលប៉ម Eiffel ដោយសារតែ ទីតាំងនេះ គឺនៅទល់មុខប៉ម Eiffel Tower តែម្ដង។

2. ទស្សនាចេញពីវិហារ Notre Dame

ភ្ញៀវទេសចរអាចឡើង ទៅលើវិហារ Notre Dame ដើម្បីទទួលបាននូវ ទិដ្ឋភាពដ៏អស្ចារ្យនៃ Eiffel Tower ពីកម្ពស់ខ្ពស់។

3. ទស្សនាចេញពីវិមាន Arc De Triomphe

ការទស្សនាចេញពីវិមាន Arc De Triomphe មិនត្រឹមតែ អាចឲ្យលោកអ្នកទស្សនា ទិដ្ឋភាពពីចម្ងាញនៃប៉ម Eiffel Tower ប៉ុណ្ណោះទេ ថែមទាំង ផ្ដល់ពេលវេលាលំហែកាយ នៅតាមសួនច្បារនៃវិមាន Arc De Triomphe ក្នុងពេលតែមួយទៀតផង។

4. ទស្សនាចេញពីស្ពាន Pont Alexandre III

កន្លែងមួយក្នុងចំណោម កន្លែងផ្សេងទៀត ដែលផ្តល់នូវទិដ្ឋភាពប៉ម Eiffel Tower ដ៏អស្ចារ្យ គឺស្ពាន Pont Alexandre III។ ស្ពាន Pont Alexandre III មិនត្រឹមតែស្រស់ស្អាតប៉ុណ្ណោះទេ វាក៏ផ្តល់នូវទិដ្ឋភាព ដ៏ល្អឥតខ្ចោះនៃប៉ម Eiffel Tower ជាមួយនឹងទេសភាពទន្លេ seine ផងដែរ។

5. ទស្សនាចេញពីឧទ្យានបៃតង Champs De Mars

ដើម្បីរីករាយនឹងទិដ្ឋភាពប៉ម Eiffel Tower កាន់តែអស្ចារ្យ លោកអ្នកអាច ទៅលេងឧទ្យាន Champs De Mars ក្នុងរដូវផ្ការីក ដើម្បីបានមើលផ្កាសាគូរី នៅទីក្រុងប៉ារីស ដ៏ស្រស់បំផុត គូបផ្សំជាមួយនឹងទិដ្ឋភាពប៉ម Eiffel Tower ដ៏អស្ចារ្យ។

6. ទស្សនាចេញពីផ្លូវ Rue Saint- Dominique

ប្រសិនបើអ្នកចង់ទទួលបាន ទិដ្ឋភាពនៃប៉ម Eiffel Tower នៅពេលរាត្រី និងដើរតាមដងផ្លូវ ក្នុងបរិយាកាស ដ៏ទាក់ទាញនៅទីក្រុងប៉ារីស នោះផ្លូវ Rue Saint- Dominique ជាកន្លែងល្អបំផុត សម្រាប់លោកអ្នក។

7. ទស្សនាចេញពីស្ពាន Passerelle Debilly

Passerelle Debilly គឺជាស្ពានថ្មកោង ដែលតភ្ជាប់ ពីម្ខាងនៃទន្លេ Seine ទៅម្ខាងទៀត ហើយកន្លែងដែល អ្នកទេសចរមិនគួរំលងផងដែរ។

8. ទស្សនាចេញពី Avenue Rapp

លោកអ្នកប្រាកដជាភ្ញាក់ផ្អើល នៅពេលកំពុង ធ្វើដំណើរថ្មើជើងនៅក្នុងប្លុក Avenue Rapp ហើយបានឃើញប៉ម Eiffel Tower ដ៏ធំផុតចេញមកចំពោះមុខ។

9. ទស្សនាចេញពីផ្សារទំនើប Galeries Lafayette Haussmann

ប្រសិនបើលោកអ្នក ចង់ទស្សនាប៉ម Eiffel Tower នៅពេលថ្ងៃលិច នៅជាន់កំពូលបង្អស់ នៃផ្សារទំនើប Galeries Lafayette Haussmann គឺកន្លែងទស្សនាទិដ្ឋភាព ថ្ងៃលិចដ៏ល្អបំផុត ដែលអ្នកមិនធ្លាប់បានឃើញ។

10. ទស្សនាចេញពីវិមាន Pantheon's Dome

ប្រសិនបើលោកអ្នក ចង់ទទួលបាន ទិដ្ឋភាពប៉ម Eiffel Tower ដោយពេញលេញ គ្មានបិទបាំងដោយ អគារខ្ពស់នោះ ការទស្សនាចេញពីទីតាំងវិមាន Pantheon's Dome គឺជាទីតាំងដ៏ល្អបំផុត។