កន្លងមកក្រុមការងារយើង តែងតែបង្ហាញអំពី ស្ថាបត្យកម្មខ្ពស់ៗ នៅតាមបណ្ដាប្រទេសដទៃ ជាពិសេសគឺ អគារកម្ពស់រាប់រយម៉ែត្រ និងអគារខ្ពស់ជាងគេ នៅលើពិភពលោកជាដើម។ ក៏ប៉ុន្ដែថ្ងៃនេះ យើងនឹងមកស្គាល់អគារខ្ពស់ៗ នៅក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជាយើងវិញម្ដង ដោយក្នុងនោះ មានទាំងគម្រោង ដែលកំពុងសាងសង់ ជិតរួចរាល់ និងអគារដែលសាងសង់ រួចរាល់ហើយ។ ដូច្នេះចង់ដឹងថាអគារទាំង ៦ នោះមានកម្ពស់ប៉ុន្មានម៉ែត្រ និងមានរចនាបថ បែបណាខ្លះនោះ សូមតាមដានបន្តទៀត នៅខាងក្រោម៖
១/ អគារ Shangri-La Cambodia
អគារនេះមានកម្ពស់ ៥៥ ជាន់ និង ២២៨,៤ ម៉ែត្រ ត្រូវបានចាប់ផ្ដើម សាងសង់នៅក្នុងឆ្នាំ ២០១៦ ហើយបានបញ្ចប់នៅក្នុងឆ្នាំ ២០២២ នេះ។
២/ អគារ Morgan Tower
អគារនេះមានកម្ពស់ ៤៦ ជាន់ និង ២១០ ម៉ែត្រ ត្រូវបានចាប់ផ្ដើមសាងសង់ នៅក្នុងឆ្នាំ ២០១៨ ហើយបានបញ្ចប់នៅឆ្នាំ ២០២២ នេះតែម្ដង។
៣/ អគារ Golden Tower 42 ឬអគារ ៤២ ជាន់
អគារនេះមានកម្ពស់ ៤២ ជាន់ និង ១៩២ ម៉ែត្រ បច្ចុប្បន្នកំពុងស្ថិត ក្នុងដំណើរការសាងសង់នៅឡើយ។
៤/ អគារ Vattanac Capital
អគារនេះមានកម្ពស់ ៣៨ ជាន់ និង ១៨៤,៧ ម៉ែត្រ ត្រូវបានចាប់ផ្ដើមសាងសង់ នៅក្នុងឆ្នាំ ២០០៩ ហើយបានបញ្ចប់នៅឆ្នាំ ២០១៤ កន្លងទៅ។
៥/ អគារ The Gateway Office Tower
អគារនេះមានកម្ពស់ ៣២ ជាន់ និង ១៤៤ ម៉ែត្រ ទើបតែត្រូវបានបញ្ចប់នៅឆ្នាំ ២០២០ កន្លងទៅនេះ។
៦/ អគារ The Skyline
អគារនេះមានកម្ពស់ ៣៩ ជាន់ និង ១៣៣ ម៉ែត្រ ត្រូវបានចាប់ផ្ដើមសាងសង់ នៅក្នុងឆ្នាំ ២០១៥ ហើយបានបញ្ចប់នៅឆ្នាំ ២០១៨ កន្លងទៅ។