កន្ត្រកវិលខ្នាតយក្សខ្ពស់ និងធំជាងគេនៅកម្ពុជា ចាប់ផ្ដើមសាងសង់នៅសៀមរាប ក្នុងទឹកប្រាក់ជាង ៧លានដុល្លារ

នៅកម្ពុជាកន្ត្រកវិល មិនមានច្រើននោះទេ ហើយបើមានក៏មានទំហំតូចៗសម្រាប់កុមារជិះលេងប៉ុណ្ណោះ បើរកកន្ត្រកខ្នាតធំៗ ជិះសម្រាប់មើលទេសភាពនៅជុំវិញ គឺពិបាករកខ្លាំងណាស់ តែប៉ុន្មានឆ្នាំខាងមុខទៀតនេះ កម្ពុជានឹងមានកន្ត្រកវិលខ្នាតយក្សដូចនៅបរទេសដែរហើយ ដោយវានឹងចាប់កំណត់នៅក្នុងខេត្តសៀមរាបយើងនេះឯង។ យោងតាមការចុះផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថាគម្រោងសាងសង់កន្ត្រកវិលខ្នាតយក្សដ៏ធំមួយ បានចាប់ផ្ដើជាផ្លូវការហើយ ដោយចំនាយទឹកប្រាក់សាងសង់ជាង ៧.២ លានដុល្លារអាមេរិកឯណោះ។

ប្រភពដដែលបានឲ្យដឹងថា គម្រោងសាងសង់កន្ត្រកវិលយក្សនោះ មានកម្ពស់សរុប ៨៥ ម៉ែត្រទៅលើពីដី ដែលមានចំនួនកន្ត្រកជិះសរុបចំនួន ៤៨ អាចកំដរមនុស្ស ១៩២ នាក់ជិះកម្សាន្តលេង ដោយមួយជុំត្រូវចំនាយពេល ១៨ នាទី។ គម្រោងសាងសង់កន្ត្រកយក្សមួយនេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងលើការសាងសង់របស់ក្រុមហ៊ុនវិនិយោគក្នុងស្រុកមានឈ្មោះហៅថា Angkor Eye Company Limited ដែលនឹងចំនាយពេលសាងសង់ប្រហែលជា ៦ ខែប៉ុណ្ណោះ។ គម្រោងសាងសង់នេះ ត្រូវបានចាប់ផ្ដើមជាផ្លូវការហើយ កាលពីថ្ងៃទី៣០ ខែមិថុនា កន្លងទៅនេះ ស្ថិតនៅទីតាំងភូមិសាស្ត្រ Box Ville ភូមិគ្រួស ឃុំស្វាយសង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប។ លោក ម៉េង ហៀង អគ្គនាយកក្រុមហ៊ុន Angkor Eyes បានឲ្យដឹងថា “កម្ពុជា គឺជាប្រទេសទិ១ ដែលបាននាំចូលនូវកន្ត្រកវិលខ្នាតយក្សមកពីប្រទេសជប៉ុន ដែលមានកម្ពស់ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ហើយក៏ជាកន្ត្រកធំទី៣ ប្រចាំតំបន់ផងដែរ។ ការជ្រើសរើសខេត្តសៀមរាប សម្រាប់គម្រោងមួយនេះ គឺដោយសារតែខេត្តមួយនេះសម្បូរទៅដោយប្រាសាទ និងជាខេត្តដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ច្រើនជាងគេ ដែលគួរឲ្យទាក់ទាញបំផុត”។ 

ប្រភពមកពីមន្ទីរព័ត៌មានខេត្តសៀមរាប