ប្លង់គម្រូកសាងសាលាធម្មសភា ចំនួនមួយខ្នង ស្ថិតនៅវត្តត្នោត ខេត្តតាកែវ ត្រូវបានបង្ហោះលើ បណ្តាញសង្គម និងទាក់ទាញចំណាប់អារម្មណ៍ ពីសាធារណជនជាច្រើន


យោងតាមការបង្ហោះរូបភាព មួយចំនួនរបស់បុរសម្នាក់ បង្ហាញអំពី ប្លង់គំរូកសាងសាលាធម្មសភាចំនួន មួយខ្នង តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Sothy Kao បានសរសេររៀបរាប់ថា៖ «ព្រះអង្គគ្រូ ចៅអធិការ វត្តត្នោត ស្ថិតនៅ ភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មានគម្រោងសាងសង់ សាលាធម្មសភា ក្នុងពេលឆាប់ៗ ខាងមុខនេះ (រចនាប្លង់ដោយ ងន ស៊ាងហៃ Ngorn Seanghai )»។ រូបភាពគំរូទាំងនេះ កំពុងតែទាក់ភ្នែក របស់សាធារណជន ក្នុងបណ្តាញសង្គម ដោយសារតែស្ថាបត្យកម្មថ្មីនេះ បង្ហាញពីភាពអស្ចារ្យ និងទាក់ទាញ។

ទោះជាយ៉ាងណា គេមិនទាន់ដឹងថា នឹងគ្រោងសាងសង់ នៅពេលណាជាក់លាក់ឡើយ ដោយប្រភពដដែល បានបញ្ជាក់ថា វិស្វករត្រូវនៅសិក្សាលម្អិត ប្រហែលជា ៣ ទៅ ៤ខែទៀត។ ប្លង់គំរូកសាងសាលាធម្មសភានេះ មានចំនួនមួយខ្នង មានទទឹង ៤០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ប្លង់សេ៣សន្លឹក ហើយប្លង់គំរូនេះ។ ដោយសារ មានភាពស្រស់ស្អាត ទើបមានការចែករំលែក នៅលើបណ្តាញសង្គមរាប់រយ Share និងសាធារណជន ទន្ទឹងរង់ចាំ សាលាធម្មសភានេះ សាងសង់រួចរាល់ ដើម្បីឃើញរូបភាពនោះ ចេញជាលទ្ធផលជាក់ស្តែង អាចកាន់តែទាក់ទាញ លើសមួយកម្រិតទៀតផងដែរ។