ប្រទេស ដែលមានសុភមង្គលបំផុតទាំង ១០ របស់ពិភពលោក!


ប្រាកដណាស់ដើម្បីឲ្យប្រទេសមួយ មានភាពរីករាយ គឺត្រូវតែមានប្រជាជន ឬមនុស្សរស់នៅទីនោះ មានភាពរីករាយផងដែរ។ ស្របគ្នានេះដែរ កត្ដាចម្បងៗ ដែលនឹងជំរុញឲ្យ ប្រទេសមួយមាន ភាពរីករាយនិងសុភមង្គលបាន មានដូចជា កត្ដាសុខភាព ជីវភាព ការអប់រំ សុវត្ថិភាពការងារ អាយុកាលរស់នៅ សេរីភាព សិទ្ធិ ។ ដូច្នេះនៅក្នុងថ្ងៃនេះ ក្រុមការងារយើង នឹងនាំប្រិយមិត្ដទាំងអស់គ្នា ទៅស្គាល់ប្រទេសកំពូលៗ ចំនួន ១០ ដែលត្រូវបានរាប់ថា ជាប្រទេសមានភាពរីករាយបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២២-២០២៣ នេះ ហើយប្រទេសទាំង ១០ នេះត្រូវបានវាយតម្លៃ តាមរយៈការស្ទង់មតិ នៃបុគ្គលម្នាក់ៗ ដែលធ្វើឡើងដោយ ស្ថាប័ន Sustainable Development Solutions Network និងចេញផ្សាយដោយ World Happiness Report។

1. ប្រទេសហ្វាំងឡង់

ប្រទេសហ្វាំងឡង់ គឺជាប្រទេសដែលជាប់ឈ្មោះថា ជាប្រទេសមានសុភមង្គលបំផុត ក្នុងពិភពលោក សម្រាប់រយៈពេល ៥ ឆ្នាំជាប់ៗគ្នា ជាមួយនឹង ពិន្ទុសន្ទស្សន៍សុភមង្គល ៧,៨២។ ប្រទេសនេះបានស្ថិតនៅ ក្នុងបញ្ជីកំពូលទាំងប្រាំ ចាប់តាំងពីមួយទសវត្សរ៍ ឆ្នាំ២០១២ ហើយបានជាប់ចំណាត់ថ្នាក់ទី ១ សម្រាប់ពាក់កណ្តាល ទសវត្សរ៍មកនេះ។ បន្ថែមពីនេះ ប្រទេសហ្វាំងឡង់ ក៏មានសេវាអប់រំ និងប្រព័ន្ធសុខាភិបាលល្អបំផុត ជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំផងដែរ។

2. ប្រទេសដាណឺម៉ាក

ក្នុងចំណោម ប្រទេសទាំង ១០ ដែលមានសុភមង្គលបំផុត នៅលើពិភពលោក ក្នុងឆ្នាំ ២០២២ នេះ ដាណឺម៉ាកជាប់ចំណាត់ថ្នាក់លេខ ២ ។ ប្រទេសនេះ មានសន្ទស្សន៍សុភមង្គល ៧,៦២ ដែលជាលទ្ធផល បានមកពី លក្ខខណ្ឌសេដ្ឋកិច្ចអំណោយផល។ ខណៈប្រព័ន្ធអប់រំ និងការថែទាំសុខភាព និងវិសមភាពប្រាក់ចំណូល ក៏ល្អផងដែរ។

3. ប្រទេសអ៊ីស្លង់

ជាមួយនឹងពិន្ទុសុភមង្គល ៧,៥៥៧ អ៊ីស្លង់គឺជាប្រទេស ដែលមានសុភមង្គលបំផុតទី ៣ នៃពិភពលោក។ សមភាព តម្លាភាព និងយុត្តិធម៍ នៅក្នុងសហគមន៍ គឺជាគុណតម្លៃដ៏សំខាន់មួយ សម្រាប់ជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសនេះ ដែលធ្វើឲ្យពួកគេសប្បាយរីករាយ និងតស៊ូក្នុងជីវិតរបស់ពួកគេ។ បន្ថែមពីនេះ ប្រទេសនេះក៏ពោពេញ ទៅដោយសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រង់ផងដែរ។

4. ប្រទេសស្វីស

ស្ថិតនៅចំណាត់ថ្នាក់ទី៤ គឺប្រទេសស្វីស ដែលជាប់ចំណាត់ថ្នាក់ ថាជាប្រទេសដែលមាន សុភមង្គលបំផុតក្នុង ពិភពលោកក្នុងឆ្នាំ ២០២២ នេះ។ ប្រទេសស្វីស ទទួលបានពិន្ទុសន្ទស្សន៍ សុភមង្គល ៧,៥១២  នៅក្នុងរបាយការណ៍ សុភមង្គលពិភពលោក ហើយតាមពីក្រោយប្រទេសអ៊ីស្លង់ ត្រឹមតែពីរបីពិន្ទុប៉ុណ្ណោះ។ ដោយសារកត្ដាទ្រព្យសម្បត្តិ សុខភាព និងអាយុកាលរស់នៅ ដ៏សម្បូរបែប នៅក្នុងប្រទេសនេះ ធ្វើឱ្យវាក្លាយជា ប្រទេសមួយដែលរីករាយបំផុត។

5. ប្រទេសហូឡង់

មិនត្រឹមតែជាប្រទេស តែជនជាតិហូឡង់ ក៏គឺជាប្រជាជន ដែលមានសុភមង្គលបំផុតទី ៥ នៅលើពិភពលោកផងដែរ ជាមួយនឹងពិន្ទុសន្ទស្សន៍ សុភមង្គល ៧,៤៦៤ ។ តាមរយៈការពេញចិត្ត នឹងការងារ ការគាំទ្រសង្គម សុខភាពផ្លូវចិត្ត និងសុខុមាលភាព គឺជាហេតុផលចម្បង ដែលធ្វើឲ្យប្រទេសនេះ មានភាពរីករាយបំផុត។ លើសពីនេះ ប្រទេសហូឡង់ ក៏ជាប្រទេសមួយ ក្នុងចំណោមបណ្ដា ប្រទេសអ៊ឺរ៉ុបនានា ដែលមានអំពើពុករលួយ តិចបំផុតផងដែរ។

6. ប្រទេសលុចសំបួ - Lexembourg

ប្រទេសលុចសំបួមានពិន្ទុសុភមង្គល ៧,៤០៤ និងជាប្រទេស ដែលមានសុភមង្គលបំផុតទី៦ ក្នុងឆ្នាំ ២០២២ នេះ។ ដោយសារ ភាពកើនឡើងដ៏ល្អ នៃកំណើនសេដ្ឋកិច្ច បានធ្វើឲ្យចំណាត់ថ្នាក់ របស់ប្រទេស ស្ថិតនៅក្នុងបញ្ជីប្រទេស ដែលមានសុភមង្គលបំផុត និងតែតែងអភិវឌ្ឍ ជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយចំណាត់ថ្នាក់ដំបូង របស់ប្រទេសលុចសំបួគឺទី ៨ ក្នុងឆ្នាំ ២០២១ និងទី ១០ ក្នុងឆ្នាំ ២០២០។

7. ប្រទេសស៊ុយអែត

ក្នុងបញ្ជីប្រទេស ដែលសប្បាយចិត្តបំផុត ស៊ុយអែតអាចទទួលបាន ចំណាត់ថ្នាក់លេខ ៧ ដោយមានពិន្ទុ ៧,៣៨៤។ កត្តាដូចជាស្ថានភាពសេដ្ឋកិច្ចល្អ អនាគតល្អនៃការងារ និងការអប់រំ សេវាថែទាំសុខភាពជាដើម គឺជាហេតុផលដែល មនុស្សស្រលាញ់ជីវិតរបស់ពួកគេ ដែលធ្វើឲ្យប្រទេសស៊ុយអែត ក្លាយជាប្រទេស ដែលមានសុភមង្គលបំផុត ក្នុងពិភពលោក។

8. ប្រទេសន័រវេស

ប្រទេសន័រវេសក្លាយ ជាប្រទេស ដែលមានសុភមង្គលបំផុត ក្នុងពិភពលោកជាមួយ នឹងចំណាត់ថ្នាក់ទី៨។ ប្រទេសនេះទទួលបាន ពិន្ទុសុភមង្គល ៧,៣៦៥ យោងតាមរបាយការណ៍ សុភមង្គលពិភពលោក។ ប្រទេសន័រវេស ក៏ធ្លាប់ជាប្រទេស ដែលមានសុភមង្គលបំផុត នៅលើពិភពលោកក្នុងឆ្នាំ ២០១៧ ផងដែរ ហើយតែងតែទទួលបាន ចំណាត់ថ្នាក់ណាមួយ នៅក្នុងកំពូលបញ្ជីនេះជានិច្ច។

9. ប្រទេសអ៊ីស្រាអែល

យោងតាមរបាយការណ៍ សុភមង្គលពិភពលោក របស់អង្គការសហប្រជាជាតិ អ៊ីស្រាអែលគឺជាប្រទេស ដែលមានសុភមង្គលបំផុតទី៩ របស់ពិភពលោក។ ជាមួយនឹងពិន្ទុ ៧,៣៦៤ ដែលឈរនៅពីក្រោយ ប្រទេសន័រវេស។ ទោះបីជាមាន ការរាតត្បាតពីជំងឺកូវីដ-19 កាលប៉ុន្មានឆ្នាំកន្លងមកក៏ដោយ ក៏អ៊ីស្រាអែលអាចបង្កើនពិន្ទុ សុភមង្គលពីមួយឆ្នាំ ទៅមួយឆ្នាំដដែល។

10.  ប្រទេសនូវែលសេឡង់

ក្នុងប្រទេសដែលមានសុភមង្គលបំផុតទាំង១០ ក្នុងពិភពលោក សម្រាប់ឆ្នាំ២០២២ នូវែលសេឡង់ជាប្រទេសចុងក្រោយគេ ដែលមានពិន្ទុ ៧,២។ នូវែលសេឡង់ ក៏ជាប្រទេសអឌ្ឍគោល ខាងត្បូងដំបូងគេ ដែលមានលក្ខណៈពិសេស ក្នុងបញ្ជីនេះដែរ ខណៈប្រទេសអូស្ត្រាលី ឈរនៅពីក្រោយចំណាត់ថ្នាក់ របស់ប្រទេសនេះទៀតផង។ ទោះបីជាប្រទេសនេះ បានធ្លាក់ចំណាត់ថ្នាក់ពីឆ្នាំមុន ប៉ុន្តែនៅតែអាចទទួលបាន ឈ្មោះរបស់ខ្លួន នៅក្នុងចំណាត់ថ្នាក់ កំពូលទាំងដប់ដដែល។