(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២លានដុល្លារ ដោយក្នុងនោះ ១ ០០០ ០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ និង១ ០០០ ០០០ដុល្លារ (១លានដុល្លារ) ដល់ជនភៀសសឹក តាមរយៈ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី១០ ខែធ្នូ ឆ្នា២០២៥។

ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក៏ដូចជាជួយសម្រាលបន្ទុក ដល់ជនភៀសសឹក រាប់ម៉ឺននាក់ ដែលកំពុងតែស្នាក់នៅ តាមជំរុំសុវត្ថិភាព ដែលអាជ្ញាធរតំបន់ បានរៀបចំជូន។។
ក្នុងស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមឧបត្ថម្ភ តាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិរបស់កម្ពុជា។
ជាមួយគ្នានេះ យើងខ្ញុំតំណាងថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងសហការី នៃមហាគ្រួសារ ប៉េង ហួត គ្រុប សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ និងឈ្នះអស់ខ្មាំងសត្រូវដែលឈ្លានពានទឹកដីរបស់កម្ពុជា។