យោងតាមរបាយការណ៍ពី ឯ. នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៥ នេះ ជនភៀសសឹកកម្ពុជា ដែលរត់គេចពីការឈ្លានពានប្រដាប់អាវុធរបស់ថៃ មានចំនួន ១២៦ ២០៤គ្រួសារ ស្មើនឹង ៤២១ ៨៥៣ នាក់ នៅក្នុង ៧ ខេត្ត។ ចំនួននេះគឺពិតជាច្រើន ដែលទាមទារឱ្យមាន ការរួមចំណែកជួយផ្គត់ផ្គង់ស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចំាបាច់ សម្រាប់ពួកគាត់ទាំងអស់គ្នា ដើម្បីជួយសម្រួលទុកលំបាកក្នុងគ្រាអាសន្ននេះ។

នេះគឺជាពេលដែលប្រជាពលរដ្ឋកម្ពុជា បង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយ នៃខឿនការពារជាតិរបស់យើង និងជាកម្លាំងចិត្តសម្រាប់វីរ´កងទ័ព ហើយនឹងបងប្អូនភៀសសឹក នៅតាមព្រំដែន។

បងប្អូនសប្បុរសជនអាចចូលរួមឧបត្ថម្ភ តាមការស្ម័គ្រចិត្តនៅទីតាំងទាំង៤ ក្នុងបុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ខាងក្រោមនេះបាន៖
១. មហាវិថី ផ្លាទីនីម៖ https://maps.app.goo.gl/i6cX6rHmfTzQkfqR7?g_st=ic
២. មហាវិថី ក្លាសស្ទ័រ ចំណតឧទ្ធម្ភាគចក្រ (មូលនិធិទ័ពជួរក្រោយ)៖ https://maps.app.goo.gl/5QJTxA4HKpMoCxkB8?g_st=ic
៣. មហាវិថី ក្លាសស្ទ័រ៖ https://maps.app.goo.gl/aVA7Uvw1zsXd2AfM8?g_st=ic
៤. មហាវិថី អេកូ ខូលិកសិន (មូលនិធិដើម្បីមាតុភូមិ)៖ https://url-shortener.me/30JT


.jpg)
.jpg)
គួររំឭកថា ត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នំា២០២៥ គឺមានរយៈពេល ១០ថ្ងៃ ដែលយោធាថៃបន្តការំលោភបំពានប្រដាប់អាវុធជាលើកទី២ លើដែនអធិបតេយ្យកម្ពុជា ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥។