រមណីយដ្ឋានកែច្នៃមួយ ក្នុងខេត្ដបាត់ដំបង កំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ


សម្រាប់អ្នកដែលធ្លាប់ ទៅខេត្ដបាត់ដំបង ប្រាកដជាបានស្គាល់ហើយអំពី រមណីយដ្ឋានកែច្នៃមួយកន្លែង ដែលមានឈ្មោះថា ឡូរីបាត់ដំបង ឬក៏គេច្រើនហៅថា ឡូរី ជើងភ្នំបាណន់ មានទីតាំងស្ថិតនៅ ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង និងមានចម្ងាយប្រហែល 20km ពីរង្វង់មូលលោកតាដំបងក្រញ៉ូង ទីរួមខេត្ត។ ឡូរីបាត់ដំបង គឺជារមណីយដ្ឋាន ស្ថិតនៅក្នុងប្រភេទទេសចរណ៍បែប កែច្នៃឬរមណីយដ្ឋានកែច្នៃថ្មីមួយ ប្រចាំខេត្ដបាត់បងតែម្ដង ដែលអ្នកទេសចរមិនថាក្នុងស្រុក ឬខៅប្រទេសក្រៅមិនដែលរំលងឡើង ពេលបានទៅដល់ខេត្ដបាត់ដំបង។

ចំពោះលក្ខណៈពិសេសៗ និងសកម្មភាពសំខាន់ៗ ដែលភ្ញៀវទេសចរនឹងទទួលបាន ពេលទៅកម្សាន្ដនៅទីនោះ មានដូចជា៖ ទៅទស្សនាទេសភាពជួរព្រៃភ្នំបាណន់, សាកម្ហូបអាហារតាមភោជនីយដ្ឋាន, ការទៅបោះតង់, ដើរលេងថ្មើរជើង, ជិះរទេះភ្លើង, សួនផ្កាចម្រុះ, កន្លែងក្មេងលេង, អង្គុយមើលត្រី និងកន្លែងផ្សេងៗជាច្រើនទៀត។