ស្វែងយល់អំពីទ្រឹស្តី និងច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា តាមរយៈកម្មវិធីមួយនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ


នាពេលបច្ចុប្បន្ននេះ មានភាពងាយស្រួលច្រើន ក្នុងការសិក្សាបន្ថែមនូវ ចំណេះដឹងផ្សេងៗ ជាច្រើន តាមរយៈកម្មវិធី និងសៀវភៅអេឡិចត្រូនិច ដែលយើងអាចទាញ យកដាក់នៅក្នុងស្មាតហ្វូន និងថេប្លេត ឬកុំព្យូទ័រជាដើម។ សម្រាប់អត្ថបទនេះ យើងនឹងណែនាំមិត្តអ្នកអាន ឱ្យបានដឹង និងស្គាល់អំពី កម្មវិធីសំខាន់មួយ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធានាបានផ្សព្វផ្សាយ នូវទ្រឹស្តី និងច្បាប់ចរាចរណ៍ផ្លូវគោក នៅកម្ពុជា។

កម្មវិធី Cambodia Driving Rules ត្រូវបានបង្កើតឡើង ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ ជាមួយអត្ថប្រយោជន៍ដូចខាងក្រោម៖

- យល់ដឹងពីទ្រឹស្តីនៃការបើកបរ
- ធ្វើការប្រឡងសាកល្បង អំពីទ្រឹស្ដី នៃការបើកបរ
- យល់ដឹងអំពីច្បាប់ និងលិខិតបទដ្នានគតិយុត្តិ ទាក់ទង និងច្បាប់ចរាចរណ៍ផ្លូវគោក
- លេងកំសាន្ត និងចែករំលែកចំណេះដឹង

:::ទាញយក និងដំឡើងកម្មវិធីនេះ ដោយឥតគិតថ្លៃពី៖

Cambodia Driving Rules

App Store (iOS): https://dr.mpwt.gov.kh/ios 

Play Store (Android): https://dr.mpwt.gov.kh/android 

::: ព័ត៌មានលម្អិតសូមទំនាក់ទំនងទូរសព្ទលេខ (HOTLINE)៖ 1275