លោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla បានកំពុងតែជម្រុញឲ្យមានប្រភពថាមពលស្អាត នៅក្នុងពេលអនាគតនេះជាមួយនឹងផែនការថ្មីរបស់គាត់។
កាលពីថ្ងៃច័ន្ទសប្តាហ៍មុន ក្រុមហ៊ុនបានធ្វើការប្រកាសបង្ហាញពីគម្រោង Tesla Megapack ដែលជាដំណោះស្រាយផ្ទុកថាមពលខ្នាតធំ ដែលប្រើប្រាស់នូវដង់ស៊ីតេថាមពលធំជាង 60% បើធៀបទៅនឹងគម្រោងចាស់ Powerpack ដែលមានស្រាប់។ វាអាចតភ្ជាប់ដោយផ្ទាល់ទៅនឹងថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ និងខ្យល់រួមបញ្ចូលគ្នា។ ក្រុមហ៊ុន Tesla អះអាងថាខ្លួនបានដាក់ពង្រាយរោងចក្រ 1 Gigawatt-hour លើទំហំដី 3 ហិចតា ក្នុងរយៈពេលក្រោម 3 ខែ ដែលលឿនជាងរោងចក្រប្រេងឥន្ធនៈហ្វូស៊ីលទៀតឯណោះ។
វាហាក់ដូចជាអាចបង្កើតជាជំហ៊ានដ៏ធំទៅមុខដ៏ធំមួយសម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនី ដែលអាចរក្សាអាជីវកម្មស្តុកថាមពល ដែលប្រើប្រាស់កម្រិតគុណភាពថ្មឬអាគុយរបស់វា នៅក្នុងផលិតផលថ្មី។ កាលពីឆ្នាំ 2006 កន្លងមក លោកនាយកប្រតិបត្តិ Musk បានបង្ហាញម្តងរួចមកហើយ ពីគោលបំណងដ៏សំខាន់របស់ក្រុមហ៊ុន នោះគឺនឹងជួយពន្លឿនការផ្លាស់ប្តូរពីសេដ្ឋកិច្ចអ៊ីដ្រូកាបូន ឆ្ពោះទៅរកសេដ្ឋកិច្ចថាមពលពន្លឺព្រះអាទិត្យ។ ដោយឡែក ទើបតែពេលពីរបីខែ កន្លងទៅថ្មីៗនេះដែរ លោក Musk បានផ្តល់ព័ត៌មានលម្អិតបន្ថែមពី របៀបដែលអាចឲ្យវាពិតជាអាចដំណើរការទៅបាន។ វាអាចរួមបញ្ចូលទាំងការសន្យា ក្នុងការផលិតអាគុយច្រើនជាងពេលណាៗទាំងអស់ ក្នុងការបង្កើនល្បឿនផលិតដំបូលសូឡារបស់រថយន្ត ជាមួយនឹងស្ថានីយថាមពលព្រះអាទិត្យជាសាធារណៈ ហើយនៅពេលគម្រោង Megapack នេះត្រូវបានបង្កើតឡើងនោះ វានឹងធ្វើឲ្យថាមពលកកើតឡើងវិញ អាចប្រើជាការប្រកួតប្រជែងជាមួយនឹងឥន្ធនៈហ្វូស៊ីលបាន។
Tesla Megapack: វិធីសាស្ត្រថ្មីនៅពេលអនាគត របស់ឡាន ដែលនឹងប្រើប្រភពថាមពលស្អាត និងអាចកកើតឡើងវិញ
ក្រុមហ៊ុន Tesla បានប្រើគម្រោងថ្មីនេះ ផ្តោតលើរថយន្តផងដែរ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមក ក្រុមហ៊ុនបានផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតកម្មម៉ូឌែលកម្រិត 3 របស់ខ្លួន ក្នុងការពង្រីកខ្លួនឲ្យបានកាន់តែទូលាយ និងនាំយករថយន្តអេឡិចត្រូនិចទៅកាន់ទីផ្សារធំ។ ក្រុមហ៊ុនគ្រោងនឹងដាក់ឲ្យដំណើរការរថយន្តភីកអាប់ នៅខែតុលាខាងមុខ ជាមួយ និងម៉ូឌែល Y SUVs នៅក្នុងឆ្នាំក្រោយដោយបំពេញយុទ្ធសាស្ត្រ 3 ផ្នែកនៃការផ្តល់ជូនរថយន្តដែលមានតម្លៃថោក។
ក្រុមហ៊ុន Tesla បានចាក់គ្រឹះសម្រាប់ការផ្លាស់ប្តូរនៅពេលអនាគត ដោយបានអភិវឌ្ឍបច្ចេកវិទ្យាអាគុយថ្មី ជាមួយនឹងក្រុមហ៊ុន Panasonic ដែលជាដៃគូរបស់ខ្លួនឈានដល់តម្លៃទាបក្នុងមួយគីឡូវ៉ាត់ម៉ោង។ នៅក្នុងឆ្នាំ 2016 ក្រុមហ៊ុនបានទិញក្រុមហ៊ុនសូឡាពី SolarCity និងបានដាក់បង្ហាញផ្ទះនាពេលអនាគត ដែលប្រើប្រាស់ថាមពលថ្ម/អាគុយសាក ពីសូឡាពន្លឺព្រះអាទិត្យ។ នៅខែមីនាឆ្នាំ 2019 លោក Musk ជាថ្មីម្តងទៀតបានប្រកាសថា នេះជាឆ្នាំនៃដំបូលពន្លឺព្រះអាទិត្យ និងជញ្ជាំងភ្លើង ជាមួយនឹងការផលិតនៅក្នុងគម្រោងម៉ូឌែល 3 កំពុងតែដំណើរការយ៉ាងរលូន ក្នុងការផលិតអាគុយថ្មី ដែលខ្លាំងជាមួយនឹងប្រភពថាមពលកើតឡើងវិញ និងបានប្រើបានច្រើនយ៉ាង ទាំងឡាន និងគ្រឿងផ្សេងៗទៀត។ ដោយផ្អែកលើ ការគូសបញ្ជាក់នេះបានបង្ហាញថា លោក Musk កំពុងតែនាំពិភពលោកទៅរកថាមពលស្អាត និងអាចកើតឡើងវិញ។
Tesla Megapack: វិធីក្នុងការពង្រីកខ្លួន និងសម្រេចដល់គោលដៅរបស់ក្រុមហ៊ុន Tesla
Megapack អាចជាប្រភពថាមពលដ៏ធំសំបើមមួយ វាផ្តល់សមត្ថភាពថាមពលអតិបរមា 3 megawatt-hours ដង់ស៊ីតេធំជាងគម្រោងមុនដល់ទៅ 60%។ វាអាចឲ្យគម្រោងខ្នាត gigawatt ត្រូវបានតម្លើង និងខ្លាំងជាងមុនដល់ទៅ 10 ដង។ គម្រោង Megapack ត្រូវបានគេព្យាករណ៍ថា ក្នុងរយៈពេលមួយម៉ោង វាអាចផ្តល់ថាមពលអគ្គិសនីដល់គ្រប់ផ្ទះ នៅក្នុងទីក្រុង San Francisco ដល់ទៅរយៈពេល 6 ម៉ោងឯណោះ។ ដោយសង្កេតឃើញថាកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងមួយចំនួននៅក្នុងពិភពលោក មានថាមពលផលិតយឺតពុំទាន់គ្រប់គ្រាន់តាមតម្រូវការ ដូចជា Manchester Science នៅចក្រភពអង់គ្លេសត្រូវការថាមពលខ្លាំងទៅក្នុងរោងចក្ររបស់គេ ក្នុងការចម្រោះបានជាទឹកស្អាតប្រើប្រាស់។ គម្រោង Hornsdale របស់អូស្ត្រាលី ជាប់ចំណាត់ថ្នាក់ខ្ពស់ជាប្រភពផ្តល់ថាមពល 100 Megawatt ដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំ 2017 និង ក្រុមហ៊ុនថាមពលពន្លឺនៅរដ្ឋ Florida គ្រោងនឹងប្តូរការតម្លើងថាមពល ដល់ទៅ 409 Megawatt នៅក្នុងឆ្នាំ 2021។ ប៉ុន្តែថ្មីៗនេះ គម្រោង Megapack របស់ក្រុមហ៊ុន Tesla អាចផ្តល់ប្រភពថាមពលស្អាត ហើយអាចកើតឡើងវិញដោយពន្លឺព្រះអាទិត្យដល់ទៅ 1 Gigawatt-hour តាំងពីឆ្នាំមុនមកម៉្លេះ ដែលបរិមានរបស់វាបានកើនឡើងទ្វេដង និងលោក Musk បានបញ្ជាក់ថាបរិមាណថាមពលនេះ នឹងបន្តកើនឡើងយ៉ាងលឿនបន្តទៀត នៅប៉ុន្មានឆ្នាំខាងមុខនេះ។
Tesla Megapack: តើផលិតកម្មនឹងជម្រុញលទ្ធផលរបស់វាបានយ៉ាងដូចម្តេច?
ការផលិតថ្ម/អាគុយ ដែលអាចមានសមត្ថភាពផ្ទុកថាមពលបានច្រើនម៉ោង ក្នុងមួយឆ្នាំ គឺជាប្រភេទគោលដៅដែល នឹងធ្វើការផ្លាស់ប្តូរបាន ថាតើពិភពលោកអាចប្រើថាមពល ដែលអាចកើតឡើងវិញបានឬក៏អត់ អាចសម្របខ្លួនក្នុងការប្រើប្រាស់វាបានទេ? លោក Musk នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla បានអះអាងថារោងចក្រ “Gigafactories” ចំនួន 100 នឹងអាចផលិតថាមពលគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរពិភពលោក ឲ្យមកប្រើប្រាស់ថាមពលស្អាត ដែលអាចកកើតឡើងវិញ ជាជាងប្រភពថាមពលបានមកពីឥន្ធនៈហ្វូស៊ីល។
ក្រុមហ៊ុន Tesla អាចរាប់បានថាជាផ្នែកមួយ នៃការផ្លាស់ប្តូរផលិតកម្មថ្ម/អាគុយ ឲ្យបានកាន់តែទូលំទូលាយ និងទាញយកប្រភពថាមពលល្អមកប្រើប្រាស់ ប៉ុន្តែវាក៏ត្រូវបានធ្វើការពិសោធន៍ច្រើនពីក្រុមហ៊ុនដទៃធំៗនៅក្នុងពិភពលោកផងដែរ ដើម្បីធានាបានសុវត្ថិភាពនៅក្នុងពេលប្រើប្រាស់។
Tesla Megapack: ផ្នែកដ៏សំខាន់បំផុត នៃការផ្លាស់ប្តូរថាមពលដែលកំពុងតែរីកចម្រើន
នៅលើសង្វាក់ផលិតកម្ម នៃការអនុវត្តគម្រោង Megapack នេះ ក្រុមហ៊ុន Tesla កំពុងបង្កើតទំនាក់ទំនងបន្ថែមទៀត ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរដ៏ធំមួយនេះ។ ឧបករណ៍បញ្ចូលភ្លើងយ៉ាងខ្លាំងជំនាន់ទី 3 (Model 3) របស់ខ្លួនអាចគាំទ្រថាមពលព្រះអាទិត្យ នៅឯការតម្លើងនៅឯទីក្រុង Las Vegas របស់ខ្លួនដែលបានចាប់ផ្តើមដំណើរការនៅខែនេះ។ លោក Musk ក៏បានបន្ថែមថាការតម្លើងឧបករណ៍បញ្ចូលភ្លើងនេះ អាចនឹងរំពឹងថាឡើងដល់ចំនួន 1000 នៅលើដំបូលសូឡាក្នុងរយៈពេលមួយសប្តាហ៍ សម្រាប់ពេលចុងឆ្នាំនេះ។ លើសពីនេះ ក្រុមហ៊ុន Tesla បានទិញក្រុមហ៊ុន Maxwell Technologies កាលពីខែកុម្ភៈកន្លងទៅនៅក្នុងតម្លៃ 218 លានដុល្លារ សម្រាប់ការពង្រីកគន្លឹះផ្នែកបច្ចេកវិទ្យា និងអាចគ្រោងចូលអាជីវកម្មរ៉ែទៀតផង ដើម្បីធ្វើសមាហរណកម្មនៃអាជីវកម្មរបស់ខ្លួនបន្ថែមទៀត។ នេះបើតាមលោក Musk បានបញ្ជាក់បន្ថែមទៀត។
ពិភពលោកនៅក្នុងពេលបច្ចុប្បន្ន ត្រូវការប្រភពអគ្គិសនីប្រហែល 20% ប៉ុណ្ណោះ នៃថាមពលដែលអាចកើតឡើងវិញ ហើយសកម្មភាពរបស់មនុស្សនៅក្នុងពេលបច្ចុប្បន្នក៏នៅតែបន្តប៉ះពាល់ដល់បរិស្ថាន និងស្រទាប់បរិយាកាស តាមរយៈទង្វើផ្ទះកញ្ចក់ ការបញ្ចេញឧស្មន័ពុលជាដើម អាគុយ/ថ្មពីគម្រោង Megapack ដែលបង្កើតឡើងដោយក្រុមហ៊ុន Tesla នេះ អាចនឹងកែប្រែទម្លាប់នៃការប្រើប្រាស់របស់មនុស្ស ព្រមទាំងអាចជួយពិភពលោក ក្នុងការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាសផងដែរ។ អ្នកយល់យ៉ាងណាដែរ ទៅលើប្រភពថាមពលស្អាត កើតចេញពីគម្រោង Megapack របស់ Tesla នេះ? អ្នកគិតថា វាអាចទៅរួចទេ ដែលប្រភពថាមពលចាំបាច់ អាចនឹងអាចកកើតឡើងវិញ អាស្រ័យលើថាមពលព្រះអាទិត្យ និងខ្យល់?? ចុះអ្នកគាំទ្រពីគម្រោងរបស់ក្រុមហ៊ុន Tesla មួយនេះដែរទេ? អាចចែករំលែកយោបល់របស់អ្នកនៅក្រោមនេះបាន!!