កន្លែងកម្សាន្តចំនួន 25 ដ៏ល្អបំផុតនៅជុំវិញពិភពលោក សម្រាប់ការចំណាយពេលវិស្សមកាលនៅក្នុងកំឡុងពេលចុងឆ្នាំខាងមុខនេះ!

ខែកញ្ញា ជិតដាច់ទៀតហើយ ខែ តុលានឹងចូលមកដល់ ឃើញថានៅក្នុងកំឡុងពេលចុងឆ្នាំ និងដើមឆ្នាំម្តងៗ (វិច្ឆិកា - មករា) គឺសំបូរទៅដោយពេលវេលាឈប់សម្រាក និងពេលវិស្សមកាលច្រើន ហើយវាគឺជាពេលដែលមនុស្សជាច្រើននៅជុំវិញពិភពលោកធ្វើដំណើរកម្សាន្ត ទៅកាន់ទីកន្លែងពិសេស និងអស្ចារ្យមួយចំនួនផងដែរ។ ជាក់ស្តែងបើទៅលើបណ្តាប្រជាជននៅទ្វីបផ្សេង ខែធ្នូ និងខែមករា គឺជារដូវកាលវិស្សមកាល និងជាខែនៃបុណ្យណូអែល, Hanukah, Kwanza និងបុណ្យចូលឆ្នាំសកលជាដើម ដែលកាលពីឆ្នាំទៅចំនួនអ្នកទេសចរ ថ្ងៃឈប់សម្រាករបស់សហរដ្ឋអាមេរិក បានកើនឡើង 5% បើធៀបទៅនឹងឆ្នាំដទៃទៀត។


មិនថា អ្នកកំពុងជ្រើសរើសការធ្វើដំណើរកម្សាន្ត ទៅកាន់បណ្តាខេត្តនៅក្នុងប្រទេស ឬពីរដ្ឋមួយទៅកាន់រដ្ឋមួយផ្សេងទៀតនៅប្រទេសក្រៅនោះទេ អ្នកប្រាកដជាស្វែងរកទីតាំងរំភើប និងចង់ឈប់សម្រាកនៅទីតាំងទាំងនោះ ក្នុងពេលគេប្រារព្ធបុណ្យប្រចាំតំបន់ណាមួយមិនខាន ព្រោះវាអាចនឹងធ្វើការកម្សាន្តរបស់យើងប្លែក ទទួលបានអារម្មណ៍ថ្មីៗ និងជាពិសេសនោះ ក៏អាចរៀនសូត្រពីវប្បធម៌នៅក្នុងតំបន់ទាំងនោះផងដែរ។ អញ្ចឹងសម្រាប់អត្ថបទនេះ វាពិតជាត្រូវសម្រាប់អ្នកដែលមាន គោលបំណងនឹងទៅធ្វើការកម្សាន្តនៅក្រៅប្រទេស ក្នុងពេលវិស្សមកាលខាងមុខនេះ ហើយជាមួយនឹងការស្នាក់នៅ ក្នុងតំបន់ប្រារព្ធពិធីបុណ្យប្លែកៗ នៅឱកាសចុងឆ្នាំ។ នេះគឺជាកន្លែងកម្សាន្តចំនួន 25 នៅជុំវិញពិភពលោក ដែលល្អបំផុតសម្រាប់ពេលចូលមកទស្សនា ក្នុងកំឡុងពេលវិស្សមកាលចុងឆ្នាំខាងមុខ:

1. ទីក្រុង Amsterdam ប្រទេសហូឡង់


2. ទីក្រុងបាងកក ប្រទេសថៃ


3. Bora Bora, French Polynesia


4. ទីក្រុង Boston នៃរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក


5. ទីក្រុង Colmar ប្រទេសបារាំង


6. ទីក្រុង Copenhagen ប្រទេសដាណឺម៉ាក


7. ទីក្រុង Hallstatt ប្រទេស Austria


8. Honolulu, Hawaii


9. ទីក្រុង Jerusalem ប្រទេសអ៊ីស្រាអែល


10. ទីក្រុង Las Vegas នៃរដ្ឋ Nevada របស់សហរដ្ឋអាមេរិក


11. ទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស


12. ទីក្រុង Nantucket នៃរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក


13. ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក


14. ទីក្រុង Orlando នៃរដ្ឋ Florida របស់សហរដ្ឋអាមេរិក


15. ទីក្រុងប៉ារីស ប្រទេសបារាំង


16. ទីក្រុង Playa Del Carmen ប្រទេសម៉ិចស៊ីកូ


17. ទីក្រុង Quebec ប្រទេសកាណាដា


18. ទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល


19. ទីក្រុងរ៉ូម ប្រទេសអ៊ីតាលី


20. ទីក្រុង Rothenburg ob der Tauber ប្រទេសអាឡឺម៉ង់


21. ទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់

22. ទីក្រុង San Juan ប្រទេស Puerto Rico


23. ទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី


24. ទីក្រុងតូក្យូ ប្រទេសជប៉ុន


25. ទីក្រុង Williamsburg នៃរដ្ឋ Virginia សហរដ្ឋអាមេរិក


ជារួមមក ទាំង 25 កន្លែងនេះ សុទ្ធសឹងជាទីកន្លែងដ៏ល្អបំផុត សម្រាប់កម្មវិធីចុងឆ្នាំដូចជាបុណ្យណូអែល និងចូលឆ្នាំសកលនេះ ហើយបើសិនជាឲ្យរើសមួយ នៅក្នុងចំណោមទាំង 25 តើអ្នកនឹងរើសយកមួយណា សម្រាប់ជាទិសដៅនៃដំណើរកម្សាន្តចុងឆ្នាំរបស់អ្នក?