កោះទាំងនេះមិនត្រឹមតែទេសភាពស្អាត ក៏បង្កប់ប្រពៃណីជាច្រើនផងដែរ!

តាមការសិក្សាស្រាវជ្រាវពីអ្នកជំនាញមានកោះច្រើនជាង 2000 កោះទូទាំងពិភពលោក ហើយមានកោះជាច្រើនដែលមិនសូវមានមនុស្សទៅដល់ តែមានកោះខ្លះជាប់ពាក់ព័ន្ធជាមួយប្រពៃណីបុរាណកាលមកទៀតផង ដោយសារមនុស្សបោះបង់វាចោល ហើយក៏បានធ្វើឲ្យទីនោះ កាន់តែមានភាពស្រស់បំព្រង។ មិនបង្អង់យូរ យើងនឹងណែនាំអ្នកទាំងអស់គ្នា ឲ្យបានស្គាល់ពីកោះទាំងនោះ ដែលកោះខ្លះមានមនុស្សនៅតិចបំផុត និងកោះខ្លះគ្មានមនុស្សរស់នៅតែម្តង តែមានទេសភាពស្អាត។ 

កោះដែលមានតែពីរគ្រួសាររស់នៅ 

កោះនេះមានទីតាំងនោះ មហាសមុទ្រអាត្លង់តិចខាងជើង ដែលគេត្រូវជិះយន្តហោះពីប្រទេស Iceland, Denmark និង Scotland ។ មកដល់ទីនេះ ឃើញតែពីរគ្រួសារប៉ុណ្ណោះរស់នៅ ដោយការចិញ្ចឹមពពែ, ធ្វើចំការ, ប្រមាញ់សត្វ និងឥលូវនេះ ពួកគេនាំភ្ញៀវទេសចរ។

កោះសិល្បៈសហសម័យ 

កោះនេះស្ថិតលើទឹកដីប្រទេសជប៉ុន ដើមកំណើតដំបូងដោយអ្នកមានស្តុកស្តម្ភជនជាតិជប៉ុនម្នាក់ ដែលបង្កើតសារមន្ទីរមួយ សម្រាប់ទុកវត្ថុមានតម្លៃរបស់គេនៅទីនោះ ទើបបានគេហៅថាកោះសិល្បៈបែបនេះ។ 

កោះនៃត្បូងខ្មៅ 

មកដល់ទីនេះ អ្នកទេសចរអាចជាបឹងកាឡូសម្រាប់ស្នាក់នៅបាន ជាមួយការទស្សនាអ្នកនៅទីនេះ រាវរកត្បូង និងចូលរួមការជុំលៀងអាហារសមុទ្រ អាចហែលទឹកសមុទ្រដ៏ថ្លាឈ្វង់បានទៀតផង។ 

កោះថែរក្សាធម្មជាតិ 

កោះនេះមិនសូវមានអ្នកមកដល់ទេ ដោយអ្នកមកទីនេះ ត្រូវយកចំណីអាហារមកខ្លួនឯង និងមិនអាចស្នាក់នៅដល់យប់បានទេ ដោយសារតែភាពច្រើនដីនៅទីនោះដុះដើមឈើពេញហើយ និងមានសត្វព្រៃរស់នៅច្រើន។ 

កោះក្រោម

កោះនេះមានឈ្មោះប្លែកពីគេ ដោយសារវាមានប្រវែងវែងជាងកោះដ៏ដទៃ ខណ្ឌចែកសមុទ្រមួយនិងសមុទ្រមួយ។ ភាគច្រើនអ្នកមកទីនេះ តែងយកជាក្រណាត់ ឬកន្សែង អាហារសម្រន់ និងស្រាក្រហមមករ៉ូមែនតិច គេងហាលថ្ងៃលេង។ 

កោះអាយុវែង 

ស្ថិតនៅក្រិក មនុស្សភាគច្រើននៅទីនេះ រស់ដល់អាយុ 90 ឆ្នាំឯណោះ ដោយសារអ្នកនៅទីនេះ មិនងាយឈឺ ជាពិសេសពួកគេទទួលទានស្រា ដែលផលិតដោយខ្លួនឯង មានប្រេងអូលីវ និងគ្រឿងសមុទ្រស្រស់ៗ អមជាមួយទេសភាពស្អាតទៀត ទើបធ្វើឲ្យពួកគេរស់បានយូរបែបនេះ។ 

កោះនៃផ្ទះជម្រុះពណ៌

ប្រជាជនរស់នៅទីនេះ មានភាពច្នៃប្រឌិត និងស្រុះគ្នា ដោយពួកគេផាត់ពណ៌ផ្ទះរបស់ពួកគេជាមួយពណ៌ខុសៗគ្នា ដើម្បីលម្អកោះនេះឲ្យមើលទៅមានពណ៌ស្រស់ឆើតឆាយ ទាក់ទាញភ្ញៀវទេសចរ។ 

កោះអាក់តិច 

ជាកោះដែលធំជាងគេនៅកាណាដា និងមានជ្រលងខ្ពស់ ផុតពីទឹក ដូចនេះអ្នកទេសចរអាចទៅកម្សាន្តបាន តែមិនអាចប៉ះទឹកទេ ហើយអ្វីដែលពិសេសនោះ អ្នកទេសចរអាចឃើញសត្វខ្លាឃ្មុំទឹកកក។ 

កោះបុរសនិងស្ត្រីតតម្បាញ

កោះនេះជាតំបន់ដែលនៅខ្ពស់ជាងគេលើពិភពលោក ដោយអ្នកនៅទីនេះភាគច្រើនរស់នៅអាស្រ័យលើការតតម្បាញក្រណាត់ និងការធ្វើស្រែចំការ ដោយសារតែការតម្បាញរបស់ពួកគេនេះហើយ ជាប្រពៃណីមួយ ត្រូវបានការការពារពីអង្គការសហប្រជាជាតិការពារកោះនេះ។