ក្រុមហ៊ុន PTT របស់ថៃ ត្រៀមបោះទុនវិនិយោគ ៩៦៧ លានដុល្លារ លើច្រករបៀងសេដ្ឋកិច្ចបូពា៌ថ្មី នាចុងឆ្នាំនេះ

ប្រទេសថៃ៖ ការធ្លាក់ចុះនៃសេដ្ឋកិច្ចជាសកល និងផលប៉ះពាល់នៃសង្គ្រាមត្រជាក់រវាងមហាអំណាចសេដ្ឋកិច្ចចិន និងមហាអំណាចសហរដ្ឋអាមេរិក បានបង្កឲ្យកើតមានឡើងនូវធ្លាក់ថ្លៃនៃថាមពល។ ជាការឆ្លើយតប ក្រុមហ៊ុន PTT របស់ថៃដ៏ធំមួយ ដែលមានភាពល្បីល្បាញខាងលក់ប្រេង និងមានសាខាជាច្រើននៅកម្ពុជា បានចាត់ចែងនូវថវិការ ដែលមានចំនួនរហូតដល់ទៅ ៣០ លានបាត ឬប្រហាក់ប្រហែលនឹង ៩៦៧ លានដុល្លារអាមេរិក ក្នុងការវិនិយោគទៅលើច្រករបៀងសេដ្ឋកិច្ចថ្មីមួយនៅភាគខាងកើត ឬហៅកាត់ថា ECC ស្របពេលប្រាក់ចំនេញរបស់ក្រុមហ៊ុន នាត្រីមាសទី១ ឆ្នាំ២០១៩ នេះ ត្រូវបានធ្លាក់ចុះ ដោយសារតែតម្លៃប្រេងឡើងថ្លៃ។

យោងតាមប្រភពព័ត៌មានក្នុងស្រុករបស់ថៃបានចេញផ្សាយឲ្យដឹងថា ប្រធានក្រុមហ៊ុន PTT លោក Chasin Treenuchgorn បានបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្នុងរយៈពេល ៦ខែ ដំបូងនៃឆ្នាំ ២០១៩ នេះកាលពីដើមសប្ដាហ៍កន្លងទៅនេះ ដោយបង្ហាញឲ្យឃើញនូវការកើនឡើង នូវប្រាក់ចំនូលសរុបរបស់ក្រុមហ៊ុន ដែលមានកើនឡើងរហូតដល់ទៅ ៩,៤៤ ពាន់លានបាត ពីមួយឆ្នាំទៅមួយឆ្នាំ តែនៅទាបជាឆ្នាំ ២០១៨ កន្លងទៅ។ ការកើនឡើងនូវប្រាក់ចំនូលសរុបរបស់ក្រុមហ៊ុនគិតត្រឹមពាក់កណ្ដាលឆ្នាំនេះ មានចំនួនសរុប ១,១២ ពាន់លានបាត ដោយមិនទាន់កាត់ពន្ធជូនរដ្ឋនៅឡើយ ស្ថិតក្នុងទំហំទឹកប្រាក់ Gross។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន PTT បានកើបប្រាក់ចំនេញដែលមានចំនួនរហូតដល់ទៅ ៥៥,២៥ ពាន់លានបាត បន្ទាប់ពីកាត់បន្ថយការចំនាយផ្សេងៗ លើប្រតិបត្តិការ ដែលទាបជាងឆ្នាំ ២០១៨ កន្លងទៅ ២១% ឬស្មើនឹង ១៤,៥២ ពាន់លានបាត ដោយសារតែតម្លៃប្រេងឡើងខ្ពស់។

ការទទួលបានប្រាក់ចំនេញបន្ថែមនេះ ក៏ដោយសារតែឥទ្ធិពលនៃផលប៉ះពាល់លើសង្គ្រាមពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។ ក្នុងហេតុផលនេះ ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ថៃមួយនេះ ក៏បានធ្វើការកែតម្រូវនូវការវិនិយោគរបស់ខ្លួន តែផ្ដោតសំខាន់ទៅលើការពន្លឿនការវិនិយោគថ្មីៗផ្សេងទៀត និងកាត់បន្ថយការចំនាយដែលមិនមានភាពចាំបាច់។ សម្រាប់ចក្ខុវិស្ស័យចាប់ពីពាក់កណ្ដាលឆ្នាំ ២០១៩ ក្រុមហ៊ុនមានផែនការ វិនិយោគទៅលើច្រករបៀងសេដ្ឋកិច្ចបូពា៌ (ECC) រួមជាមួយនឹងការវិនិយោគផ្សេងៗទៀតទៅលើ សួនឧទ្យានឧហ្សាហកម្ម Map Ta Phut និងកំពង់ផែទឹកជ្រៅ Laem Chabang នៅក្នុងត្រីមាសទី ៤ នាឆ្នាំនេះ ដោយនឹងចំនាយថវិកាវិនិយោគជាង ៩៦៧ លានដុល្លារអាមេរិកឯណោះ។

ការបោះទុនវិនិយោគលើច្រករបៀបសេដ្ឋកិច្ចថ្មីនេះ ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ គឺក្រុមហ៊ុន PTT មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការវិនិយោគលើអាជីវកម្មប្រេង។ ម្យ៉ាងក្រុមហ៊ុន ក៏មានគម្រោងថ្មី ប្រើប្រាស់បច្ចេកវិទ្យាថ្មី កាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាការបង្កើតជាទីក្រុងវៃឆ្លាត ការផលិតថាមពលថ្មសម្រាប់រយៈពេល ១០ឆ្នាំទៅមុខទៀត។ PTT រំពឹងទុកថាតម្លៃប្រេងនាចុងឆ្នាំនេះ អាចនឹងមានតម្លៃចន្លោះពី ៦៥ ទៅ ៦៨ ដុល្លារអាមេរិក ក្នុងមួយបារ៉ែត ដែលនឹងធ្វើឲ្យក្រុមហ៊ុនយក្សមួយនេះ ប្រមូលប្រាក់ចំនេញបានកាន់តែច្រើន។

ប្រភពមកពីThailand Business News