បើយោងតាមរបាយការណ៍ អត្រាចំណាត់ថ្នាក់ប្រចាំឆ្នាំចុងក្រោយបំផុតពី ECA International បានបង្ហាញថាទីក្រុង Copenhagen គឺជាកន្លែងដ៏ល្អសម្រាប់ជនបរទេសប៉ែកខាងអឺរ៉ុប ក្នុងការរស់នៅ។ រដ្ឋធានីរបស់ប្រទេសដាណឺម៉ាកនេះ បានឈរនៅលំដាប់កំពូល ក្នុងចំណោមតារាងចំណាត់ថ្នាក់ដែលមាន 490 ទីក្រុង ជុំវិញពិភពលោកចូលរួម។ វាគឺជាទីក្រុង ដែលផ្តល់កត្តាជាច្រើនល្អជាងគេ ដែលរួមមានដូចជាសេវាសុខភាព លំនៅដ្ឋាន និងឧបករណ៍ប្រើប្រាស់ ការចូលប្រើបណ្តាញសង្គម និងកន្លែងកម្សាន្ត ហេដ្ឋារចនាសម្ព័ន្ធ អាកាសធាតុ សុវត្ថិភាពផ្ទាល់ខ្លួន កត្តានយោបាយ និងគុណភាពខ្យល់ជាដើម។
វាជាឆ្នាំទី 2 ជាប់ៗគ្នាហើយ ដែលទីក្រុង Copenhagen បានឈ្នះពានរង្វាន់លំដាប់កំពូល ជាទីក្រុងដែលផ្តល់រស់នៅដ៏ល្អបំផុត ដោយលើកនេះ វាក៏បានចូលរួមតំណែងនេះ ជាមួយនឹងទីក្រុង Bern របស់ Switzerland ផងដែរ។ ជ័យលាភីនេះបន្ថែម នូវការកោតសរសើរ និងកិត្តិនាមដល់ទីក្រុងមួយនេះ ជាក់ស្តែងដូចជាសារព័ត៌មានអាមេរិក និងរបាយការណ៍ពិភពលោក ដោយដាក់ឈ្មោះដាណឺម៉ាក ថាជាប្រទេសដែលល្អបំផុតសម្រាប់ស្ត្រីក្នុងការរស់នៅ។ របាយការណ៍ពី World Happiness Report ចាត់ចំណាត់ថ្នាក់ ដាណឺម៉ាកជាប្រទេសដែលមានសុភមង្គលបំផុតទី 2 នៅលើពិភពលោក ហើយខាងប្រភពពី Lonely Planet ក៏បានដាក់ឈ្មោះទីក្រុង Copenhagen ថាជាទីក្រុងល្អបំផុតដែលគួរតែទៅកម្សាន្ត កាលពីឆ្នាំមុនផងដែរ។
នេះជារូបភាពមិនគួរឱ្យជឿចំនួន 25 ដែលបង្ហាញពី មូលហេតុដែលទីក្រុង Copenhagen ជាកន្លែងរស់នៅដ៏អស្ចារ្យ។
1. ទីក្រុង Copenhagen ត្រូវបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងល្អបំផុតនៅលើពិភពលោកសម្រាប់ជនបរទេសអឺរ៉ុបរស់នៅ ក្នុងរយៈពេលពីរឆ្នាំ ជាប់ៗគ្នា
2. Lonely Planet ក៏បានដាក់ឈ្មោះទីក្រុង Copenhagen ថាជាទីក្រុងកំពូលនៅលើពិភពលោក ដែលគួរតែមកទស្សនាកាលពីឆ្នាំមុន
3. ទីក្រុង Copenhagen ស្ថិតនៅក្នុងប្រទេសដាណឺម៉ាក ដែលត្រូវបានជាប់ចំណាត់ថ្នាក់ជាប្រទេសល្អបំផុតនៅក្នុងពិភពលោក សម្រាប់សិទ្ធិរស់នៅរបស់ស្ត្រី
4. ទីក្រុង Copenhagen ក៏ជាទីក្រុងដ៏ស្រស់ស្អាត បំផុតនៅក្នុងទ្វីបអឺរ៉ុបដែរ
5. សិទ្ធិមនុស្សត្រូវបានគេគោរពយ៉ាងខ្លាំង នៅទីក្រុង Copenhagen ។ ទីក្រុងនេះមានក្បួនដង្ហែបែប (Pride) ប្រចាំឆ្នាំ ដ៏ធំមួយ ដែលទាក់ទាញអ្នកចូលរួមរាប់ម៉ឺននាក់
6. ក្នុងនាមជារដ្ឋធានី ក៏ដូចជាទីក្រុងធំបំផុត នៅប្រទេសដាណឺម៉ាក មិនមានការខ្វះខាតអ្វីដែលត្រូវធ្វើឡើយ។ អតីតតំបន់កំពង់ផែ Nyhavn ត្រូវបានគេស្គាល់ជាពិសេស បច្ចុប្បន្នជាកន្លែង សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ និងបារនៅក្បែរទឹក
7. ទីក្រុង Copenhagen មានទេសភាពម្ហូប ដ៏សំបូរបែបដោយមាន ហាងកាហ្វេ និងភោជនីយដ្ឋានតាមដងផ្លូវ ដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន
8. Copenhagen ក៏ជាផ្ទះរបស់ Noma ដែលត្រូវបានជាប់ចំណាត់ថ្នាក់ ជាភោជនីយដ្ឋានល្អបំផុត នៅលើពិភពលោកចំនួនបួនដង ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ និងមានភាពល្បីល្បាញ ដោយសារការប្រើប្រាស់គ្រឿងផ្សំ
9. ទីក្រុង Copenhagen មានដំណើរកម្សាន្តនៅពេលរាត្រីដ៏សកម្ម។ មានរង្គសាល និងក្លឹបសម្រាប់ជាច្រើន ដូចជាកន្លែងផ្សាយផ្ទាល់តន្រ្តីនៅតាមបរិវេណ Rust ដែលមានប្រភេទតន្ត្រីដូចជា Rock, Pop, Hip-Hop, និង Electronica
10. បណ្តាញឆ្លងកាត់សាធារណៈ របស់ទីក្រុង Copenhagen មានលក្ខណៈធំទូលាយ។ សំបុត្រសម្រាប់ឡានក្រុង រថភ្លើង រថភ្លើងមេត្រូ និងសូម្បីតែទូក សុទ្ធតែអាចកក់ ឬទិញបានតាមរយៈកម្មវិធីនៅលើទូរសព្ទដៃបានទៀតផង
11. ប្រសិនបើអ្នកចូលចិត្តជិះកង់ អ្នកមានសំណាងណាស់ ដែលប្រហែល 40% នៃអ្នកស្រុក ធ្វើដំណើរទៅធ្វើការ ឬទៅសាលារៀន ដោយការជិះកង់ជារៀងរាល់ថ្ងៃ
12. អ្នកស្រឡាញ់ធម្មជាតិក៏មានសំណាងដែរ ដោយនៅក្នុងទីក្រុងនេះ មានឧទ្យាន និងសួនច្បារជាច្រើន រួមទាំង University of Copenhagen Botanical Garden ដែលស្ថិតនៅក្បែរកណ្តាលទីក្រុង (រូបទី 12) 13. អ្នកក៏អាចរីករាយជាមួយធម្មជាតិ នៅក្នុងផ្ទះ ឬសួនច្បាររុក្ខសាស្ត្រ
14. ប្រសិនបើអ្នកចូលចិត្តឆ្នេរសមុទ្រ ទីក្រុង Copenhagen មានជំរើសជាច្រើនដូចជាឧទ្យានឆ្នេរ Amager និងឆ្នេរខ្សាច់ពណ៌ស
15. កាលពីឆ្នាំទៅ ទីក្រុង Copenhagen ក៏បានជាប់ឈ្មោះជាទីក្រុងល្អបំផុតនៅលើពិភពលោក សម្រាប់ការហែលទឹក បើយោងតាមភ្នាក់ងារទេសចរណ៍ CNN Travel
16. គ្រួសាររាជវង្សរបស់ដាណឺម៉ាក រស់នៅក្នុងទីក្រុង Copenhagen។ Margarethe II បានក្លាយជាមហាក្សត្រី អស់រយៈពេលជិត 50 ឆ្នាំហើយ ហើយគេហដ្ឋានរបស់នាង នៅឯវិមាន Amalienborg គឺបើកចំហសម្រាប់ការទស្សនា
17. មានព្រឹត្តិការណ៍វប្បធម៌ជាច្រើន ដែលត្រូវរីករាយ។ នៅខែកក្កដា អ្នកប្រហែលជា បានឃើញ World Santa Claus Congress នៅឯ Bakken ដែលជាឧទ្យានកម្សាន្ត ចំណាស់ជាងគេបំផុត នៅលើពិភពលោក
18. អ្នកអាចចូលរួមព្រឹត្តិការណ៍ជាប្រចាំ រួមមានការសម្តែង ការប្រគំតន្ត្រី និងការសម្តែងនៅតាមកន្លែងនានា ដូចជា Royal Danish Theatre ជាដើម
19. ស្តាយរបស់ប្រទេស Scandinavia គឺមានភាពល្បីល្បាញណាស់ ទូទាំងពិភពលោក។ Copenhagen ប្រារព្ធព្រឹត្តិការណ៍ Fashion នៅក្នុងខែមករា និងសីហា គឺជាពេលវេលាដ៏ល្អ ដើម្បីពិនិត្យមើលម៉ូឌែលសំលៀកបំពាក់ ចុងក្រោយបំផុត
20. វាក៏មាន Tivoli ដែលជាសួនកម្សាន្តចំណាស់ជាងគេបំផុត នៅលើពិភពលោក និងក្នុងចំណោមកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុត របស់ទីក្រុង Copenhagen
21. អ្នកគាំទ្រកីឡាអាចពិនិត្យមើល ការប្រកួតបាល់ទាត់នៅ Telia Parken ជាកន្លែងដែលអ្នក ក៏អាចលេងជាមួយ Beach Toys នៅពេលអបអរក្រុមដែលអ្នកពេញចិត្តផងដែរ
22. កន្លែងសម្រាកលំហែមានកាន់តែច្រើន អ្នកអាចមមកកាន់ Royal Library ដែលមានរបស់របរច្រើនជាង 35 លាន
23. អ្នកដែលចូលចិត្តសិល្បៈ អាចរីករាយទស្សនា National Gallery of Denmark ដែលជាសារមន្ទីរសិល្បៈធំបំផុតក្នុងប្រទេស ដែលមានសិល្បៈប្រវត្តិសាស្ត្រ និងបែបទំនើប
24. អ្នកក៏អាចទស្សនារូបសំណាក នាងទេពមច្ឆា ដែលជានិមិត្តរូបដ៏ល្បីល្បាញបំផុតមួយ របស់ Copenhagen ដែលត្រូវបានបំផុស ដោយរឿងនិទានដែលមានឈ្មោះដូចគ្នា
25. ប្រសិនបើអ្នកនៅតែមិនជឿជាក់ ក្នុងការផ្លាស់ទៅទីក្រុង Copenhagen សូមពិចារណាអំពីរឿងនេះ៖ ដាណឺម៉ាកគឺជាប្រទេស ដែលមានសុភមង្គលបំផុតលំដាប់ទី 2 នៅលើពិភពលោក បន្ទាប់ពីប្រទេសហ្វាំងឡង់។