One-Person Restaurant បើកទទួលភ្ញៀវតែម្នាក់/ថ្ងៃ នៅទីធ្លាកណ្តាលវាល ក្នុងប្រទេស Sweden ដោយបញ្ជូនអាហារតាមរយៈខ្សែពួរចេញពីបង្អួចផ្ទះបាយ



ដោយយោងតាមផែនការឆ្លើយតប ប្រឆាំងនឹងវីរុសកូរ៉ូណាដែលកំពុងតែរាតត្បាតនៅជុំវិញពិភពលោក ប្រទេសស៊ុយអែត (Sweden) ជម្រុញឲ្យប្រជាជនរបស់ខ្លួនរក្សាគំលាតពីគ្នា ឬឲ្យនៅដាច់ឆ្ងាយពីសង្គម ប៉ុន្តែមិនបានបង្ខំឲ្យមានការបន្តឹង បិទមិនឲ្យប្រជាជនចេញពីផ្ទះឡើយ។ ធ្វើបែបនេះ ប្រទេសមួយនេះ សង្ឃឹមថាខ្លួននឹងនៅតែមានអភ័យឯកសិទ្ធិ និងផ្តល់តម្លៃទៅលើសិទ្ធិបុគ្គល ព្រមទាំងអាចមានគំលាតគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ ការឆ្លងរាតត្បាតបាន។



ខណៈពេលដែលបារ ភោជនីយដ្ឋាន និងហាងកាហ្វេ នៅប្រទេសស៊ុយអែតជាច្រើន បន្តបម្រើកន្លែងអង្គុយដល់អតិថិជនរបស់ពួកគេ ក៏មានហាងភាគច្រើនបានរុះរើកៅអីឬតុផ្សេងទៀត ដើម្បីពង្រឹងចម្ងាយនៃគំលាតសង្គម និងទទួលតែការវេចខ្ចប់មុខម្ហូបតែប៉ុណ្ណោះ។

ទោះយ៉ាងណាក៏ដោយ ភោជនីយដ្ឋានមួយកំពុងប្រកាន់យកទស្សនៈ នៃការរក្សាគំលាតពីគ្នា និងពីសង្គម ទៅកាន់មធ្យោបាយមួយបែបប្លែកផ្សេងទៀត៖ ភោជនីយដ្ឋាននេះ នឹងបម្រើអតិថិជនតែម្នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលឲ្យអតិថិជនអង្គុយនៅកណ្តាលវាល និងទទួលអាហារកុម៉្មង់ តាមរយៈកន្ត្រកភ្ជាប់នឹងខ្សែពួរ។

ភោជនីយដ្ឋាននេះមានឈ្មោះថា Bord för En ឬ “Table for One” ត្រូវបានរំពឹងថានឹងបើកដំណើរការនៅថ្ងៃទី 10 ឧសភាខាងមុខ ហើយបើកដំណើរការរហូតដល់ថ្ងៃទី 1 សីហា។


ដើមហេតុនោះគឺថាគូស្នេហ៍មួយគូ គឺលោក Rasmus Persson និងនាង Linda Karlsson បានលេចចេញនូវគំនិតមួយនេះឡើងនៅក្រោយពេល ដែលពួកគេទៅញ៉ាំបាយថ្ងៃត្រង់នៅផ្ទះឪពុកម្តាយ របស់នាង Karlsson។



នៅពេលទៅសួរសុខទុក្ខឪពុកម្តាយរបស់ Karlsson លោក Persson និង Karlsson បានទទូចឱ្យធ្វើតាមការណែនាំ នៃទម្រង់រក្សាគំលាតរវាងគ្នា ដើម្បីឱ្យពួកគេមានសុវត្ថិភាព។ លោក Persson ដែលជាអតីតមេចុងភៅបានចំអិនអាហារថ្ងៃត្រង់ ហើយបម្រើរាល់អាហារទាំងនោះ ដល់សមាជិកសាច់ថ្លៃ របស់គាត់ទាំងអស់ ដោយបញ្ជូនម្ហូបអារហារទាំងនោះ តាមបង្អួច រហូតដល់តុអង្គុយនៅខាងក្រៅ។



នាង Karlsson បាននិយាយថា "យើងគួរតែធ្វើឱ្យវា មានសម្រាប់មនុស្សគ្រប់គ្នា ដោយវានឹងក្លាយជាភោជនីយដ្ឋាន ដែលមានសុវត្ថិភាពបំផុតតែមួយគត់ នៅក្នុងពិភពលោក នៅកំឡុងស្ថានភាព COVID-19 នេះ" ។ នៅយប់ដដែលនោះ ពួកគេទាំងពីរបានបង្កើតវេបសាយសម្រាប់ភោជនីយដ្ឋាន Bord för En នោះភ្លាមៗតែម្តង។ 



គំនិតនេះគឺសាមញ្ញ: តុតែមួយកៅអីតែមួយ នៅចំកណ្តាលវាលមួយនៅ តំបន់ Värmland ប្រទេសស៊ុយអែត (Sweden)។ ជំនួសឱ្យអ្នកលើកម្ហូប ម្ហូបអាហារដែលបានកុម៉្មង់ នឹងត្រូវបញ្ជូនទៅដោយផ្ទាល់ ពីផ្ទះបាយដោយកន្ត្រកភ្ជាប់នឹងខ្សែពួរ។ 



នាង Karlsson បាននិយាយថា ភ្ញៀវតែម្នាក់ក្នុងមួយថ្ងៃ នឹងអាចរីករាយជាមួយនឹងភោជនីយដ្ឋានបានហើយ 

Karlsson បាននិយាយថា "យើងចង់ផ្តោតអារម្មណ៍ទៅលើភ្ញៀវតែម្នាក់គត់ នៅពេលរៀបចំអាហារ។ ប៉ុន្តែវាក៏ជាវិធីមួយ ដើម្បីឱ្យយើងអាចគ្រប់គ្រងបានថា បទពិសោធន៍របស់ភ្ញៀវ នឹងមានសុវត្ថិភាព និងឃ្លាតឆ្ងាយពី COVID-19។ លោកស្រីបន្ថែមថា ភោជនីយដ្ឋានក៏នឹងសម្អាតចានពីរដងផងដែរ ហើយធ្វើអនាម័យលើតុឲ្យបានស្អាតបន្ថែមទៀត។




យោងតាមនាង Karlsson អាហារនីមួយៗនឹងមានវគ្គសិក្សាចំនួន 3 ដែលត្រូវបានបង្កើតដោយ Persson ជាមួយនឹងភេសជ្ជៈរបស់ Joel Söderbäck ដែលជាបុគ្គលដែលមានគេស្គាលច្រើន ពីបារល្បីៗ នៅក្នុងប្រទេសស៊ុយអែត រួមទាំងបារដែលមានឈ្មោះថា Tjoget ដែលបានជាប់ក្នុងបញ្ជី “បារល្អបំផុតទាំង 50 របស់ពិភពលោក”។

នាង Karlsson បាននិយាយបន្តថា អាហារនិងភេសជ្ជៈនឹងផ្លាស់ប្តូរតាមរដូវកាល និងគ្រឿងទេសពីម្ហូបទាំងនោះ ត្រូវបានប្រមូលចេញដោយផ្ទាល់ពីកសិផលនៅក្នុងតំបន់ផ្ទាល់តែម្តង។

មុខម្ហូបគំរូរួមមាន Råraka, ពងត្រីសមុទ្រ សារាយ, wood-plucked sorrel, Black & Yellow, yellow carrot-ginger purée with browned hazelnut butter និងពោតផ្អែម។




ខណៈពេល ដែលអ្នកប្រហែលជាគិតថាអាហារបែបនេះនឹងមានតម្លៃថ្លៃៗណាស់ លោក Persson និង Karlsson បានសម្រេចអនុញ្ញាតឱ្យភ្ញៀវសម្រេចចិត្តថា តើពួកគេសុខចិត្តចំណាយប្រាក់ប៉ុន្មានសម្រាប់វា?

នាង Karlsson បានបន្តថា "យើងទាំងអស់គ្នាកំពុងប្រឈមមុខនឹងគ្រាលំបាក ហើយមានមនុស្សដែលបាត់បង់ការងារ មនុស្សជាទីស្រលាញ់ ឬសូម្បីតែគំនិតរបស់ពួកគេ។ យើងសូមស្វាគមន៍ភ្ញៀវទាំងអស់ ទោះបីពួកគាត់ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុយ៉ាងណាក៏ដោយ។




Persson និង Karlsson សង្ឃឹមថាភោជនីយដ្ឋានរបស់ពួកគេ នឹងផ្តល់ឱ្យមនុស្សនូវការសម្រាកលំហែ ជៀសវាងពីការរំខាននៅជុំវិញខ្លួន ខណៈពេល ដែលពួកគេអាចមានសេរីភាព និងរីករាយជាមួយខ្លួនឯង ប្រសើរជាងយកពេលមកអង្គុយតែមុខទូរសព្ទ និងអេក្រង់ទូរទស្សន៍។ 

នាង Karlsson ជាចុងក្រោយ បាននិយាយថា “យើងចង់លើកទឹកចិត្តប្រជាជន ឱ្យអង្គុយ ហើយចំណាយពេលវេលាប្រកបដោយគុណភាព ជាមួយនឹងខ្លួនរបស់ពួកគេផ្ទាល់។