អគារខ្ពស់ជាងគេបំផុត នៅក្នុងប្រទេសអូស្ត្រាលី ដែលទទួលបន្ទុកឌីហ្សាញដោយ UNStudio & Cox បានទទួលការអនុញ្ញាតផែនការគម្រោងហើយ!



ក្រុមរដ្ឋបាលគ្រប់គ្រងប្រចាំ Victoria State នៃប្រទេសអូស្ត្រាលី បានផ្តល់ការយល់ព្រមជាផ្លូវការសម្រាប់ផែនការ “Southbank” នៅក្នុងទីក្រុងមែលប៊ន ជាមួយនឹងគ្រោងការសាងសង់ធ្វើឡើងនៅឆ្នាំក្រោយ។ អគារនេះ នឹងក្លាយជាប៉មខ្ពស់ជាងគេរបស់អូស្ត្រាលី ដោយវាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនហូឡង់ UNStudio និងក្រុមហ៊ុនក្នុងស្រុក Cox Architecture។ 


គម្រោងនេះលាតសន្ធឹងលើផ្ទៃដីសរុប 270,000 ម៉ែត្រការ៉េ ដែលមានទម្រង់បញ្ឈរខ្ពស់បំផុត ជាមួយនឹងកម្ពស់ 365 ម៉ែត្រ។ វាមានទីតាំងស្ថិតនៅ BMW site នៃតំបន់ Southbank ដោយគម្រោងនេះក៏នឹងបង្កើតការងារសាងសង់ ដល់ទៅ 4,700 កន្លែង។ នៅពេលប៉មនេះបញ្ចប់ការសាងសង់ វាក៏នឹងបង្កើតការងារថ្មីចំនួន 3,250 នៅក្នុងឧស្សាហកម្មជាច្រើន រួមមានការិយាល័យ ទីតាំងលក់រាយ កន្លែងកម្សាន្ត ផ្នែកបដិសណ្ឋារកិច្ច និងមជ្ឈមណ្ឌលថែទាំកុមារជាដើម។ ប៉មនេះត្រូវបានដឹកនាំដោយ អ្នកឈ្នះពានរង្វាន់ប្រចាំទីក្រុងមែលប៊ន developer Beulah ដែលជាអ្នកឈ្នះទៅលើគម្រោងមជ្ឈមណ្ឌលថ្មី នឹងជួយដល់ការរីកចម្រើននាពេលអនាគត របស់ទីក្រុងមែលប៊ន និងចក្ខុវិស័យរបស់វា ដើម្បីក្លាយជាទីក្រុងឆ្លាត កម្រិតសកលយ៉ាងពិតប្រាកដ។


ការបង្កើតបានស្ពានមួយ នៅចន្លោះមុខសួន The Royal Botanic Gardens និង Melbourne's Precinct, Southbank ដោយ Beulah ត្រូវបានគេស្មានថាជាទីក្រុងតូចមួយ មានទ្រង់ទ្រាយបញ្ឈរខ្ពស់។ អគារដ៏លេចធ្លោឈរនៅលើទីតាំង Melbourne’s skyline នឹងមានកន្លែងស្នាក់នៅឯកជនចំនួន 4 ផ្សេងគ្នា, បរិវេណសាធារណៈនិងទីធ្លាបៃតង, ឧទ្យានលើដំបូល, សាលប្រជុំ, ការិយាល័យពាណិជ្ជកម្ម, រមណីយដ្ឋានកម្រិតផ្កាយប្រាំ, មជ្ឈមណ្ឌលថែទាំកុមារ, កន្លែងពិនិត្យសុខភាព, កន្លែងសិល្បៈនិងវប្បធម៌ ព្រមទាំងមានទីតាំងប្រារព្ធព្រឹត្តិការណ៍ផ្សេងៗ និងកន្លែងលក់រាយផងដែរ។




ដោយត្រូវបានបំផុសគម្រោង និងយកគម្រូតាម Melbourne’s title of The Garden City ខាងស្ថាបត្យករ បានស្រមៃនូវទម្រង់រមួលពីរ ដែលបង្កើតជាចន្លោះខាងក្រៅ និងគ្រឿងពណ៌បៃតង នៅកាត់តាមបណ្តោយ ផ្នែកកញ្ចក់ខាងមុខ ច្នៃបានជារចនាបថយ៉ាងទាក់ទាញផងដែរ។ 




លើសពីនេះទៅទៀតឧទ្យានតូចៗ (Pocket parks) នឹងក្លាយជាចំនុចប្រសព្វ  នៅទូទាំងអគារ ដោយភ្ជាប់តំបន់ទាំងមូល ជាមួយនឹងអគារប៉មលំនៅដ្ឋានថ្មីមួយនេះ។