អារ៉ាប់ នៅតែបន្តទទួលវិនិយោគិន ទោះបីស្ថិតក្នុងការវាយប្រហារនៃវីរុសកូវីដ ១៩ ជាសលកក៏ដោយ

ឌូប៉ៃ៖ ការវាយប្រហារ​នៃវីរុសកូវីដ ១៩ នៅទូទាំងសកលលោក បានចោទជាបញ្ហាជាច្រើន ពិសេសសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាពលរដ្ឋ នៃប្រទេសនីមួយៗ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ច បានកើតឡើងនៅគ្រប់ប្រទេស ស្របពេលដែលការធ្វើដំណើរ និងហោះហើរ ជំនួយ ពាណិជ្ជកម្មត្រូវបានបិទទ្វារ ផ្អាកការកម្មង់ ទិញ ជាដើម តែការរងគ្រោះនោះកើតមានឡើងខុសៗគ្នា អាស្រ័យលើពេលវេលា នៃការវាយប្រហារ ឬផ្ទុះករណីនៅក្នុងផ្ទៃប្រទេស។ ដោយឡែកអារ៉ាប់ បានអះអាងថា ការវិនិយោគ នៅក្នុងប្រទេស​ មានការកើនឡើងក្នុងល្បឿនដ៏លឿន ក្នុងរយៈពេល ១​០ ឆ្នាំកន្លងទៅ។

រដ្ឋមន្ត្រីទទួលបន្ទុកខាងវិនិយោគ របស់អារ៉ាប់ លោក Khalid Al-Falih បានឱ្យដឹងថា ការបោះទុនវិនិយោគ ពីវិនិយោគិនអន្តរជាតិ មកកាន់ព្រះរាជាណាចក្រអារ៉ាប់រួម គឺស្ថិតក្នុងល្បឿនមួយ ដែលមិនធ្លាប់មានក្នុងរយៈពេល ១០​ឆ្នាំកន្លងទៅ សម្រាប់តែត្រីមាសទី១ នៃឆ្នាំ ២០២០ កន្លងទៅ។ ការឡើងខ្ពស់នេះ គឺជិត ២០% នៃការក៏កើតថ្មី នៃវិនិយោគិនអន្តរជាតិ ដែលបានចាប់ផ្ដើមបោះទុន ធ្វើការវិនិយោគនៅអារ៉ាប់ បើទោះបីជាពិភពលោក កំពុងរងគ្រោះ​ក្រោមការវាយប្រហារ នៃវីរុសកូវិដ ១៩ ក៏ដោយ។ លោក បានសម្ដែងនូវជំនឿទុកចិត្តថា “យើងមានភាពជឿជាក់ ទៅលើរាល់ប្រភេទអាជីវកម្ម និងពាណិជ្ជកម្ម ដែលនៅតែបន្តចូលមកក្នុងប្រទេសអារ៉ាប់ ស្របពេលដែលវិនិយោគិនអន្តរជាតី អាចធ្វើការសម្របខ្លួនទៅនឹងសម័យកាល នៃការរាតត្បាតមួយនេះ។ ហើយអារ៉ាប់ នៅតែបើកទទួលនូវការវិនិយោគបន្ថែមទៀត”។​

ប្រភពដដែលបានគូសបញ្ជាក់ផងដែរថា ត្រឹមត្រីមាសទី១ ឆ្នាំ២០២០ នេះ អារ៉ាប់ បានផ្ដល់នូវអាជ្ញាប័ណ្ណពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលមកវិនិយោគចំនួន ៣៤៨ កន្លែង ដែលក្នុងនោះ ភាគច្រើនគឺមកពីអាមេរិក និងឥណ្ឌា ដែលបោះទុនលើវិស័យ អប់រំ ហិរញ្ញវត្ថុ និងទេសចរណ៍ ជាដើម។ ការកើនឡើងត្រឹមត្រីមាសទី ១ ខាងលើនេះ ក៏បានរងគ្រោះដោយសារតែ កូវីដ ១៩ ផងដែរ ពោលគឺចំនួនវិនិយោគបានធ្លាក់ចុះ ស្របពេលប្រទេសជាច្រើនបានរឹតត្បិតការធ្វើដំណើរ ហើយវិនិយោគិន ក៏មិនហ៊ានធ្វើការបោះទុនបន្ថែម ដោយរង់ចាំមើលស្ថានការណ៍ពិភពលោក ជាបន្តរ។ យ៉ាងណាក៏ដោយ ការវាយតម្លៃលើ ក្រុមហ៊ុនវិនិយោគិនអន្តរជាតិចំនួន ១,៨២៣ នៅអារ៉ាប់បង្ហាញថា បញ្ហាប្រឈមបច្ចុប្បន្នគឺពាក់ព័ន្ធនឹងការបើកប្រាប់បៀវត្សទៅកាន់និយោជិត និងការចំនាយលើសកម្មភាពអាជីវម្ម និងពាណិជ្ជកម្មជាដើម ពោលគឺពាក់ព័ន្ធនឹងហិរញ្ញវត្ថុ ខណៈកម្លាំងពលកម្មរងផលប៉ះពាល់តិចតួច។

លោក Khalid Al-Falih បានគូសបញ្ជាក់ថា វិនិគិន មានសារៈសំខាន់ខ្លាំងណាស់សម្រាប់អារ៉ាប់ ដើម្បីកែប្រែប្រទេសនេះស្របទៅតាមចក្ខុវិស័យ នាឆ្នាំ ២០៣០ ខាងមុខ។ បើទោះបីជាអារ៉ាប់ រងការវាយប្រហារពីវីរុសកូវីដ ១៩ ក៏ដោយ តែរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទៅលើពាណិជ្ជកម្ម និងអាជីវកម្មតូមធំ (SME) តាមរយៈការដាក់ចេញនូវវិធានការ ការលើកលែង និងជួយជ្រុមជ្រែង ដល់ក្រុមហ៊ុនជាច្រើន តាមរយៈកញ្ចប់ថវិការក្នុងទំហំទឹកប្រាក់រហូតដល់ទៅ ៤៥ ពាន់លានដុល្លារឯណោះ ដើម្បីធានាថា វិស័យឯកជន នៅតែមានប្រតិបត្តិការអាជីវកម្ម ទៅមុខ និងជួយទៅដល់ប្រជាជនឱ្យជាសផុតពីការឆ្លងនៃវីរុសកូវីដ ១៩ ផងដែរ។ សម្រាប់វិនិយោគិនអន្តរជាតិ ដែលចង់ធ្វើការវិនិយោគនៅអារ៉ាប់ គឺនៅតែបន្តធ្វើឡើងជាធម្មតា ថែមទាំងបានការអនុគ្រោះជាច្រើនផងដែរ ស្របពេលពិភពលោកជួបវិបត្តិសកលមួយនេះ។