New Zealand រំពឹងនឹងមានផែនការដ៏មានប្រសិទ្ធភាពសម្រាប់ប្រព័ន្ធធ្វើដំណើរប្រកបដោយសុវត្ថិភាពជាមួយនឹងអូស្ត្រាលី នៅក្នុងខែមិថុនាខាងមុខ!



បើយោងតាមលោកនាយកមន្ត្រីរបស់ New Zealand លោកស្រី Jacinda Ardern បាននិយាយកាលពីថ្ងៃពុធថ្មីៗនេះថា ផែនការព្រាងទុកមុន ទៅលើប្រព័ន្ធធ្វើដំណើរសុវត្ថិភាពរវាង New Zealand និង អូស្ត្រាលីនឹងត្រូវប្រគល់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរនៅក្នុងដើមខែមិថុនា ខាងមុខនេះ។




ប្រទេសជិតខាងទាំងពីរនេះ បាននឹងកំពុងពិភាក្សាអំពីលទ្ធភាពនៃការធ្វើដំណើរទៅមករវាងពួកគេ ខណៈដែលប្រទេសទាំងពីរនេះ មានអត្រានៃការឆ្លងរាលដាល COVID-19 ធ្លាក់ចុះដូចគ្នា និងមានកម្រិតទាបជាងសហរដ្ឋអាមេរិក អង់គ្លេស និងបណ្តាប្រទេសផ្សេងទៀតនៅប៉ែកខាងអឺរ៉ុប។




លោកស្រី Ardern បាននិយាយថាគាត់បាននិយាយជាមួយនឹងលោក Scott Morrison នាយករដ្ឋមន្ត្រីអូស្ត្រាលី កាលពីថ្ងៃអង្គារនេះ ហើយគាត់ និងនាយកមន្ត្រីអូស្ត្រាលី ពិតជាបង្ហាញពីភាពរីករាយចំពោះផែនការបន្តប្រព័ន្ធធ្វើដំណើរ រវាងប្រទេសទាំងពីរ។




លោកស្រី Ardern បាននិយាយនៅក្នុងសន្និសីទកាសែតមួយថា “យើងកំពុងធ្វើការដើម្បី ជម្រុញផែនការនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ យើងទាំងពីរកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង លើចំណុចរួមមួយ ក្នុងការផ្តល់សុវត្ថិភាព និងគុណប្រយោជន៍សម្រាប់ភាគីទាំងសងខាងនេះនេះ។ វាមិនយូរប៉ុន្មានទេ សម្រាប់ពេលវេលាដែលយើងត្រូវចំណាយ ក្នុងការត្រៀមខ្លួនអនុវត្តតាមផែនការរួម ដែលបានគ្រោងទុក។”

ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ អ្នកជំនាញមកពីប្រទេសទាំងពីរ រួមមានមន្រ្តីរដ្ឋាភិបាល និងព្រលានយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកឯកទេសខាងសុខភាព បាននឹងកំពុងធ្វើការ លើផែនការដើម្បីបើកព្រំដែនរបស់ពួកគេឡើងវិញផងដែរ។



លោក Scott Tasker ប្រធានមួយរូប របស់អង្គការ Trans-Tasman Safe Border Group បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្នុងចេតនាបង្កើតផែនការខាងលើនេះថា “គោលបំណងរបស់យើង គឺដើម្បីដាក់ចេញនូវអនុសាសន៍លម្អិត ដែលគ្រប់គ្រងហានិភ័យសុខភាពណាមួយ ដោយសុវត្ថិភាព ខណៈពេលដែលអនុញ្ញាតឱ្យ ប្រជាជន New Zealand និងអូស្រ្តាលី ធ្វើដំណើរទៅមករវាងប្រទេសទាំងពីរ ដោយមិនចាំបាច់ឲ្យមានច្បាប់ ដាក់នៅដាច់ដោយឡែករយៈពេល 14 ថ្ងៃឡើយ។

New Zealand គឺជាទិសដៅនៃដំណើរកម្សាន្តក្រៅប្រទេស ដ៏មានប្រជាប្រិយបំផុត សម្រាប់ប្រជាជនអូស្រ្តាលីដោយក្នុងនោះ 1.5 លាននាក់ បានធ្វើដំណើរដោយឆ្លងកាត់មកពីសមុទ្រ Tasman នៅឆ្នាំ 2019។

ដូចគ្នានេះដែរប្រទេសអូស្រ្តាលី គឺជាទិសដៅនៃដំណើរកម្សាន្តក្រៅប្រទេស ដ៏មានប្រជាប្រិយបំផុត សម្រាប់ប្រជាជន New Zealand។




លោកស្រី Ardern ក៏ត្រូវបានគេរិះគន់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះថា មានការតឹងរឹងហួស និងប្រយ័ត្នប្រយែងពេក។ លោកស្រី Winston Peters អនុប្រធានរងរបស់ Ardern បាននិយាយថាប្រជាជន New Zealand គួរតែត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅអូស្ត្រាលីឥឡូវនេះ។

បន្ថែមពីនេះ លោកស្រី Ardern ក៏បានលុបចោលការរិះគន់ ដែលជាភាពខុសគ្នាពីមតិដែលគាត់ធ្លាប់បានលើកឡើង ហើយគាត់បាននិយាយថា រដ្ឋាភិបាលចម្រុះរបស់លោកស្រី មានការមូលមតិគ្នា លើរាល់ការសម្រេចចិត្តរបស់ពួកគេផងដែរ។