ក្រុមហ៊ុនស្ថាបត្យកម្ម BIG ឌីហ្សាញសារមន្ទីរនាឡិកាស្វីស ដែលមានដំបូលពណ៌បៃតង និងមានរាងជាគូទខ្យង!



Bjarke Ingels Group (BIG) ដែលជាក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញមួយ ក្នុងពិភពលោក ថ្មីៗនេះបានបញ្ចប់គម្រោងសារមន្ទីរ និង Workshop សម្រាប់ក្រុមហ៊ុនផលិតនាឡិកាប្រណិតរបស់ប្រទេសស្វីស Atelier Audemars Piguet។ វាគឺជាអគារដ៏ល្អបំផុតមួយ ដែលត្រូវបានកំណត់ជា រចនាបថឌីហ្សាញដ៏ទាក់ទាញ មានទម្រង់ជាគូទខ្យង និងមានផ្នែកដំបូលជាពណ៌បៃតង ដែលជួយឲ្យវាមានទីតាំងល្អ ផ្តល់នូវទេសភាពប្លែកបែបធម្មជាតិ។




Musée Atelier Audemars Piguet ស្ថិតនៅក្នុងចំណោម workshop និងរោងចក្រដែលមានស្រាប់នៅ Le Brassus, La Vallée de Joux ប្រទេសស្វីស។


វាក៏ជាការគម្រោងថ្មីជាន់ពីលើ គម្រោងដែលបានបោះចោលពី Audemars Piguet Hôtel des Horlogers ស្ថិតនៅក្រោមការសាងសង់របស់ BIG ផងដែរ ដែលអ្នកអាចឃើញបាននៅ ផ្នែកខាងឆ្វេងតាមរយៈរូបភាព ខាងក្រោមនេះ។



សំណុំបែបបទនៃទម្រង់គូទខ្យងរបស់ Musée Atelier Audemars Piguet  ត្រូវបានបង្កើតឡើង ដោយមានការសហការជាមួយការិយាល័យស្ថាបត្យកម្មក្នុងស្រុក CCHE (Atelier Brückner, HG Merz, Lüchinger und Meyer និង Muller Illien ក៏បានចូលរួមផងដែរ)។ ផ្ទាំងកញ្ចក់កោងដ៏ទាក់ភ្នែករបស់អគារនេះមានបន្ទះកញ្ចក់ចំនួន 108 ដែលកញ្ចក់នីមួយៗ ត្រូវចំណាយពេល 3 សប្តាហ៍ដើម្បីច្នៃឡើងមក។



វានឹងបំពេញពន្លឺថ្ងៃទៅកាន់ផ្ទៃខាងក្នុង ហើយក៏ផ្តល់នូវការគាំទ្រផ្នែករចនាសម្ព័ន្ធ (Structural support) សម្រាប់ដំបូលដែករបស់វា ដែលត្រូវបានគ្របដណ្ដប់ដោយរុក្ខជាតិ និងកូនឈើបៃតង ដើម្បីការពាររវា។ អេក្រង់សំណាញ់លង្ហិន នៅផ្នែកខាងក្រៅ ក៏បន្ថែមជាផ្នែកម្លប់ផងដែរ។


ផ្នែកខាងក្នុងមានទំហំ 2,373 ម៉ែត្រការ៉េ (ប្រហែល 25,500 ហ្វីតការ៉េ) ហើយត្រូវបានដាក់ចេញជាផ្លូវតំរៀបឡើងលើ ជាទម្រង់រង្វង់មូលគូទខ្យង ដោយខាងស្ថាបត្យករមានគំនិតថាភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់អាគារនេះ “ខណៈដែលពួកគេអាចចូលដល់ផ្នែកតាំងបង្ហាញ ពីទ្រនិក និងបំណែកផ្សេងៗរបស់នាឡិកា”។



ការតាំងពិព័រណ៍ដែលបង្ហាញពីបំណែកនាឡិកាដ៏ល្អបំផុតចំនួន 300 របស់ Atelier Audemars Piguet នឹងធ្វើឱ្យ កន្លែងនេះទទួលបានមោទនភាព និងការកោតសរសើរ ដែលទីនោះក៏មានរួមបញ្ចូលទាំងបរិវេណ Workshop ផងដែរ។ នេះជាការផ្សាភ្ជាប់បានយ៉ាងល្អ ហើយអនុញ្ញាតឱ្យភ្ញៀវចូលមកទស្សនា សង្កេតមើលអំពីសិប្បកម្មធ្វើដោយដៃ នៃការផលិតនាឡិកានានាដ៏ល្បីល្បាញរបស់ស្វីស ដែលគួរឱ្យចាប់អារម្មណ៍បំផុតរបស់ពួកគេ។



ជាក់ស្តែងឧបករណ៍បង្ហាញពីពេលវេលា ឬនាឡិកាមួយ អាចចំណាយពេលរហូតដល់ទៅប្រាំបីខែ និងធ្វើដោយ អ្នកបង្កើតនាឡិកាតែម្នាក់ប៉ុណ្ណោះ ក្នុងការផលិតវាឡើងដោយជោគជ័យ។




Atelier Audemars Piguet ក៏បានធ្វើការពន្យល់ផងដែរថា “ដើម្បីផ្តល់ជូនអ្នកទស្សនានូវបទពិសោធន៏ចម្រុះជាមួយ crescendos, ចំណុចខ្ពស់ (highpoints) និងពេលវេលាដែលនឹងឲ្យពួកគេសញ្ជឹងគិតនិងស្វែងយល់បន្ថែម  អ្នករចនាសារមន្ទីរអាឡឺម៉ង់ លោក Atelier Brückner បានធ្វើការស្រមៃពីសមាសភាពនៃការតាំងពិព័រណ៍ដូចទៅនឹងពិន្ទុតន្ត្រី (Musical Score)។ ការរួមបញ្ចូល រួមទាំងរូបចម្លាក់, automata, ការតំឡើងផែនការ និងការវិភាគនៃចលនាមេកានិច ដែលមានលក្ខណៈស្មុគស្មាញ ផ្តល់ឱ្យជីវិតនិងចង្វាក់បេះដូងទៅនឹងទិដ្ឋភាពផ្សេងៗ នៃបច្ចេកទេសនិងការរចនាបែបហោរាសាស្រ្ត ។

នៅកណ្តាលនៃការតាំងពិព័រណ៍នាឡិកា គឺជានាឡិកាដ៏ពិសេសមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជាការមើលត្រឡប់វិញនៅឆ្នាំ 1899 មានឈ្មោះថា Universelle ជានាឡិកាហោប៉ៅ និងជាសមិទ្ធផលបានមកការបង្កើតដ៏ស្មុគស្មាញបំផុតរបស់ Atelier Audemars Piguet រហូតមកដល់បច្ចុប្បន្ន ហើយមានផលវិបាកច្រើនជាង 20 និងសមាសធាតុដាច់ពីគ្នាចំនួន 1,168។




ប្រសិនបើអ្នកមានបំណងចង់មកលេង និងមើលវាដោយខ្លួនអ្នកនោះ Musée Atelier Audemars Piguet គ្រោងនឹងបើកនៅដើមខែកក្កដាខាងមុខនេះហើយ។